![]() |
ASOSAI 14 គឺជាព្រឹត្តិការណ៍អន្ដរជាតិជាន់ខ្ពស់ ដោយមានទ្រង់ទ្រាយធំនៃផ្នែកសវនកម្មអាស៊ី ដែលបានរៀបចំឡើងជាលើកដំបូង នៅប្រទេសវៀតណាម ដោយមានការចូលរួមរបស់តំណាងចំនួន ៣៥០ នាក់ មកពីស្ថាប័ន សវនកម្មកំពូលនៃបណ្ដាប្រទេសអាស៊ី។ លោក Ho Duc Phoc អគ្គ សវនកម្មរដ្ឋ មហាសន្និបាត ASOSAI លើកទី ១៤ បានឲ្យដឹងថា៖
“មហាសន្និបាត ASOSAI លើកទី ១៤ គឺជាឱកាសផ្សព្វផ្សាយរូបភាព ប្រទេសជាតិ មនុស្ស ខឿនវប្បធម៌ និងសក្តានុពលសហប្រតិបត្តិការរបស់វៀតណាម។ ព្រមទាំងបង្ហាញនូវការរីកចំរើន និងកិត្យានុភាពនៃសវនកម្មរដ្ឋវៀតណាម ក្នុងដំណើរការធ្វើសមាហរណកម្មអន្តរជាតិ។ ហើយតាមនោះ បង្កើនសាមគ្គីភាពរវាងស្ថាប័នសវនកម្មកំពូល ក៏ដូចជាបង្កើនការចែករំលែកគំនិត បទពិសោធន៏ក្នុងសកម្មភាពសវនកម្ម ការកំណត់គោលដៅ និងការរួមចំណែកដល់ខឿនសេដ្ឋកិច្ចអាស៊ី និងពិភពលោក”។
នាបច្ចុប្បន្ន បរិស្ថាន និងការអភិវឌ្ឍន៍ដោយចីរភាពមិនត្រឹមតែជាបញ្ហាដាច់ដោយឡែករបស់ប្រទេសរៀងៗខ្លួនប៉ុណ្ណោះទេ ថែមទាំងក្លាយទៅជាបញ្ហាសកលទៀតផង។វៀតណាមបានផ្ដោតសំខាន់ទៅលើបញ្ហាបរិស្ថាននិងកិច្ចការពារ
បរិស្ថាន និងធនធានធម្មជាតិ។ ជារៀងរាល់ឆ្នាំថវិការដ្ឋនិងប្រភពកម្លាំងធំរបស់ប្រជាជន និងអង្គការនានាបានវិនិយោគលើកិច្ចការពារបរិស្ថាន។ នៅក្នុងក្របខ័ណ្ឌនៃមហាសន្និបាតក៏បានប្រព្រឹត្តិទៅសន្និសីទឯកទេសលើកទី៧ ដោយប្រធានបទ "សវនកម្មបរិស្ថាន ដើម្បីការអភិវឌ្ឍដោយចីរភាព" ។ នេះគឺខ្លឹមសាររបៀបវារៈសំខាន់មួយ ដែលបង្ហាញពីការប្តេជ្ញាចិត្តកិច្ច ការខិតខំប្រឹងប្រែង និងការរួមវិភាគទានជាក់ស្ដែងរបស់សហគមន៍ស្ថាប័នសវនកម្មកំពូលតំបន់អាស៊ី ក្នុងការអនុវត្តន៍គោលដៅអភិវឌ្ឍន៍ដោយចីរភាពរបស់អង្គការសហប្រជាជាតិនិយាយរួម និងដោះស្រាយរាល់ការសាកល្បងអំពីបរិស្ថាននិយាយដោយឡែក។
![]() |
លោក Ho Duc Phot អគ្គសវនកររដ្ឋបានឲ្យដឹងថា សវនកម្មរដ្ឋគប្បីបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិអំពីសវនកម្មបរិស្ថាន។ សវនកម្មរដ្ឋវៀតណាមបានអនុវត្តន៍ដំណោះស្រាយជាច្រើនអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យ
សវនកម្មបរិស្ថាន ដើម្បីរៀនសូត្របទពិសោធន៍ ចែករំលែក និងរួមសហការអនុវត្តន៍រាល់គៅដៅសវនកម្មរួម
“សវនកម្មរដ្ឋវៀតណាមបានជ្រើសរើសយកប្រធានបទនៃមហាសន្និបាត ASOSAI លើកទី ១៤ គឺ “សវនកម្មបរិស្ថាន ដើម្បីការអភិវឌ្ឍដោយចីរភាព”។ យើងខ្ញុំចាត់ទុកថា បញ្ហាបរិស្ថានគឺជាបញ្ហាសកល ហើយជាកត្តាសម្រេចដល់ការអភិវឌ្ឍសេដ្ឋកិច្ចដោយចីរភាពចំពោះប្រទេសជាតិ ក្នុងដំណើរការទាក់ទាញទុនវិនិយោគ។ ហេតុដូច្នេះ យើងខ្ញុំបានជ្រើសរើសយកវិស័យនេះ ដើម្បីផ្ដោតសំខាន់នៅក្នុង ASOSAI លើកទី ១៤ ហើយនេះជាការប្ដេជ្ញាចិត្តរបស់សវនកម្មរដ្ឋវៀតណាមអំពីប្រធានបទសវនកម្មបរិស្ថាននាពេលអនាគត”។
នាឆ្នាំ ២០០៨ សវនកម្មរដ្ឋវៀតណាមបានបង្កើតក្រុមការងារទទួលបន្ទុកសវនកម្មបរិស្ថាន ដោយដាក់បញ្ចូលនូវខ្លឹមសារនៃសវនកម្មបរិស្ថានទៅក្នុង
ផែនការសកម្មភាព ដើម្បីអនុវត្តន៍យុទ្ធសាស្ត្រអភិវឌ្ឍន៍សវនកម្មរដ្ឋរហូតដល់ឆ្នាំ 2022 ។ នេះគឺជាជំហានអភិវឌ្ឍន៍ដ៏សំខាន់មួយ ក្នុងសកម្មភាពរបស់សវនកម្មរដ្ឋ ដោយសមស្របនឹងនិន្នាការ និងបទបញ្ញត្តិអន្តរជាតិ។ ASOSAI លើកទី 14 នៅប្រទេសវៀតណាមគឺជាឱកាសសម្រាប់សវនកម្មរដ្ឋបង្កើនកិច្ចសហប្រតិបត្តិការ ចែករលែកបទពិសោធន៍លើវិស័យលើសវនកម្មបរិស្ថាន ព្រមទាំងបង្ហាញនូវការខិតខំប្រឹងប្រែង ការរួមវិភាគទានជាក់ស្ដែងរបស់សវនកម្មរដ្ឋវៀតណាមចំពោះបុព្វហេតុច្បាមជាប់គោលដៅអនុវត្តន៍ដោយចីរភាពរបស់ពិភពលោកនិយាយរួម និងការដោះស្រាយការសាកល្បងអំពីបរិស្ថាននិយាយដោយឡែកផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

