លោក Nguyen Tan Cuong អនុប្រធានមន្ទីរផែនការ និងវិនិយោគ ខេត្ត Ba Ria-Vung Tau។(រូបថត៖ baobariavungtau.com.vn) |
ដោយមានមណ្ឌលឧស្សាហកម្មចំនួន ១៥ ដែលមានផ្ទៃដីសរុបជាង ៨ ៥០០ ហិកតា ក្នុងនោះ មណ្ឌលឧស្សាហកម្មចំនួន ១៣ កំពុងប្រតិបត្តិការនោះ ខេត្ត Ba Ria-Vung Tau គឺជាគោលដៅ របស់សហគ្រាសអាមេរិក អង់គ្លេស កូរ៉េខាងត្បូង ជប៉ុន តៃវ៉ាន់ (ចិន) ថៃ និងកាណាដា អស់រយៈពេលជាច្រើនឆ្នាំកន្លងទៅពន្យល់ពីស្ថិរភាពនៃការទាក់ទាញវិនិយោគរបស់ខេត្ត លោក Nguyen Tan Cuong អនុប្រធានមន្ទីរផែនការ និងវិនិយោគ ខេត្ត Ba Ria-Vung Tau បានឲ្យដឹងថា៖ “ការខិតខំប្រឹងប្រែងកែលម្អបរិយាកាសវិនិយោគ បង្កើនសកម្មភាពជួយឧបត្ថម្ភសហគ្រាស ជំរុញខ្លាំងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដូច្នេះ ខេត្ត Ba Ria-Vung Tau ទាក់ទាញបានគម្រោងជាច្រើន។ អាជ្ញាធរខេត្តតែងតែរួមដំណើរជាមួយសហគ្រាសក្នុងអំឡុងពេលផ្ទុះជំងឺរាតត្បាត។ ទន្ទឹមនឹងនេះ ស្ថាប័នមានសមត្ថកិច្ចរបស់ខេត្តក៏បន្តអនុវត្តន៍ដំណោះស្រាយកែលម្អបរិយាកាសវិនិយោគ ធ្វើអាជីវកម្ម និងធ្វើកំណែទម្រង់បែបបទរដ្ឋបាល។ មណ្ឌលឧស្សាហកម្មនានារបស់ខេត្ត និងវិនិយោគិនក៏បានជំរុញខ្លាំងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ សំដៅទាក់ទាញគម្រោងវិនិយោគផលិតកម្ម និងបង្កើនសកម្មភាពគ្រប់គ្រងរដ្ឋអំពីដីធ្លី បង្កលក្ខណៈងាយស្រួលដល់សហគ្រាសអភិវឌ្ឍន៍ផលិកម្ម និងអាជីវកម្មផងដែរ”។
លើសពីនេះទៅទៀត ខេត្ត Ba Ria-Vung Tau បានលើកកម្ពស់ប្រសិទ្ធភាពការងារជំរុញវិនិយោគ ហើយតាមនោះ ទាក់ទាញលំហូរទុន FDI ប្រកបដោយគុណភាព។ ក្នុងបរិបទរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ ១៩ យ៉ាងវែងខេត្តបានត្រៀមខ្លួនជាស្រេចរាល់លក្ខខ័ណ្ឌចាំបាច់ដើម្បីទាក់ទាញការវិនិយោគ FDI លើវិស័យសេដ្ឋកិច្ចស្នូលៗដូចជា៖ ឧស្សាហកម្ម សេវាកម្មភស្តុភារ សេវាកម្មធានាសុវត្ថិភាពដែនសមុទ្រ ទេសចរណ៍ ការអភិវឌ្ឍន៍ផ្នែកសេវាកម្ម ដែលមានគុណភាពខ្ពស់។ ជាពិសេសគឺផ្តោតលើការអភិវឌ្ឍប្រព័ន្ធកំពង់ផែសមុទ្រ មណ្ឌលពាណិជ្ជកម្មសេរី និងមណ្ឌលឧស្សាហកម្មនានា។ ដើម្បីសម្រេចឲ្យបាននូវគោលដៅនោះ ខេត្តតែងតែផ្ទៀងស្តាប់ និងរួមដំណើរជាមួយសហគ្រាស វិនិយោគិន ដើម្បីសម្រេចរួចរាល់ការរៀបចំផែនការខេត្ត សំដៅបន្តទាក់ទាញវិនិយោគិន។ លោក Nguyen Tan Cuong បានឲ្យដឹងថែមទៀតថា៖ “ខេត្តបានលើកទឹកចិត្តដល់សហគ្រាសអនុវត្តន៍រាល់សកម្មភាពផ្លាស់ប្ដូរថ្មីខ្សែសង្វាក់ និងបច្ចេកវិទ្យាផលិតកម្មជំនាន់ថ្មី ដើម្បីលើកកម្ពស់ផលិតភាព គុណភាពផលិតផល និងកាត់បន្ថយការប្រើប្រាស់ថាមពល។ លើសពីនេះទៅទៀតខេត្តក៏បន្តយកចិត្តទុកដាក់លើសកម្មភាពជំរុញការវិនិយោគ ដោយផ្តោតលើដៃគូធំៗ និងវិស័យទាក់ទាញវិនិយោគ។ ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំខេត្តតែងតែផ្ដោតសំខាន់លើសកម្មភាពកែទម្រង់បែបបទរដ្ឋបាល សំដៅដោះស្រាយបែបបទវិនិយោគក្នុងរយៈពេលខ្លី ដើម្បីជួយសម្រួលដល់វិនិយោគិនធ្វើការវិនិយោគផងដែរ”។
លោក Pham Viet Thanh លេខាគណៈកម្មាធិការបក្ស ខេត្ត Ba Ria-Vung Tau។ (រូបថត៖ TTXVN) |
ក្នុងដំណាក់កាល ២០២១-២០២៥ ខេត្ត Ba Ria-Vung Tau ផ្តោតលើការពិនិត្យឡើងវិញ និងកែសម្រួលផែនការតាមទិសដៅទាក់ទាញវិនិយោគដោយមានការជ្រើសរើស ដោយភ្ជាប់ជាមួយកិច្ចការពារបរិស្ថាន ប្រើប្រាស់មូលនិធិដីធ្លីប្រកបដោយប្រសិទ្ធភាព និង បង្កើតបណ្ដុំឧស្សាហកម្ម បង្កើតប្រភពទំនិញសម្រាប់ប្រព័ន្ធកំពង់ផែ Cai Mep-Thi Vai និងធ្វើការកែសម្រួលមុខរបរ សំដៅទាក់ទាញទុនវិនិយោគចូលខេត្ត។ លោក Pham Viet Thanh លេខាគណៈកម្មាធិការបក្ស ខេត្ត Ba Ria-Vung Tau បានអះអាងថា៖ “ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ខ្លួន ខេត្ត Ba Ria-Vung Tau បាន តម្រង់ទិសដៅយ៉ាងច្បាស់លាស់អំពីគោលការណ៍ផ្តោតលើការតភ្ជាប់តំបន់។ យើងខ្ញុំឃើញថា បច្ចុប្បន្ននេះគឺជាឱកាសសម្រាប់ខេត្តរៀបចំផែនការមេ ដើម្បីទាញយកផលប្រយោជន៍ពីលំហសេដ្ឋកិច្ចថ្មីប្រកបដោយប្រសិទ្ធភាព”។
បរិយាកាសវិនិយោគអាជីវកម្មបើកចំហ ហើយមានព័ត៌មានតម្លាភាព ឆ្លើយតបនឹងតម្រូវការ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធពេញលេញ ទីតាំងភូមិសាស្រ្តអំណោយផល គឺជាគុណសម្បត្តិរបស់ ខេត្ត Ba Ria-Vung Tau ដែលធ្វើឲ្យវិនិយោគិនបរទេសតែងតែវាយតម្លៃខ្ពស់លើបរិយាកាសវិនិយោគក្នុងខេត្ត។ គោលនយោបាយរបស់ខេត្តកំពុងទាក់ទាញលំហូរទុនវិនិយោគបរទេសដោយឥតឈប់ឈរ ជួយ ខេត្ត Ba Ria-Vung Tau ស្ថិតក្នុងចំណោមខេត្តក្រុងជួរមុខអំពីការទាក់ទាញទុន FDI នៅទូទាំងប្រទេសផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

