ជ្រុងមួយនៃបឹង Hoa Binh (រូបថត៖ VOV) |
ភូមិ Lac ឃុំ Chieng Chau ស្រុក Mai Chau ខេត្ត Hoa Binh មានគ្រួសារជនជាតិថៃជាង ១០០ គ្រួសាររស់នៅ។ ពីមុនអ្នកភូមិរស់ពឹងផ្អែកលើការដាំស្រូវ និងធ្វើស្រែចម្ការ ប៉ុន្តែបច្ចុប្បន្នភូមិ Lac បានក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរក្នុងស្រុក និងបរទេស។ លោកស្រី Vi Thi Mai អ្នកធ្វើទេសចរណ៍ដំបូងគេនៅភូមិ Lac ឃុំ Chieng Chau ស្រុក Mai Chau បានចែករំលែកថា ដោយមានការយកចិត្តទុកដាក់ និងការវិនិយោគរបស់រដ្ឋ និងផ្នត់គំនិតនៃការធ្វើសេវាកម្មទេសចរណ៍ ប្រជាជនថៃនៅទីនេះបានសាងសង់ភូមិ Lac ក្លាយជាតំបន់ទេសចរណ៍។ ភ្ញៀវមកលេងនៅភូមិ Lac នឹង រីករាយទស្សនាជាមួយ អាហារពិសេសក្នុងស្រុកដ៏ឈ្ងុយឆ្ងាញ់ដូចជា៖ សាច់ក្របីងៀត ជ្រូកភូមិ បាយដំណើប ក្រឡាន ស្រាអេក និងបទភ្លេងប្រពៃណីរបស់ប្រជាជនថៃ៖
“ភ្ញៀវទេសចរណ៍មកភូមិ Lac តែងតែចង់ស្វែងយល់អំពីវប្បធម៌ ស្វែងយល់អំពីមុខម្ហូបនៅទីនេះ។ នៅទីនេះមានក្រឡាន និងសាច់ក្របីងៀត ដែលផលិតដោយអ្នកភូមី ហើយលក់ជូនអតិថិជន”។
ទន្ទឹមនឹងនោះ នៅបឹងវារីអគ្គិសនី Hoa Binh ស្ថិតក្នុងតំបន់ទេសចរណ៍ជាតិបឹង Hoa Binh ក្នុងតំបន់ទីក្រុង Hoa Binh និងស្រុកចំនួន ៤ គឺ Da Bac, Cao Phong, Tan Lac, Mai Chau មានទ្រុងត្រីជិត ៥០០០ ក្បាលដែលជាកម្មសិទ្ធិរបស់គ្រួសារ និងអាជីវកម្មដែលមានទិន្នផលប្រចាំឆ្នាំជាមធ្យមជិត ១០,០០០ តោន។ ជារៀងរាល់ឆ្នាំ តំបន់នេះទទួលភ្ញៀវទេសចរណ៍រាប់ពាន់នាក់មកទស្សនា និងទទួលបទពិសោធន៍។ តំបន់ទេសចរណ៍ជាតិបឹង Hoa Binh ត្រូវបាននាយករដ្ឋមន្ត្រីអនុម័តសម្រាប់ទិសដៅរួមនៃការអភិវឌ្ឍន៍ទេសចរណ៍សម្រាប់តំបន់នេះ។ បច្ចុប្បន្ននេះ ខេត្ត Hoa Binh កំពុងផ្តល់អាទិភាពលើប្រភពទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសម្រាប់តំបន់ចិញ្ចឹមត្រីក្នុងបែ កសាងគំរូចិញ្ចឹមត្រីប្រកបដោយបច្ចេកវិទ្យាខ្ពស់ ដែលមានលក្ខណៈស្និទ្ធស្នាលនឹងបរិស្ថាន ផ្សារភ្ជាប់ជាមួយនឹងទេសចរណ៍នៅតំបន់បឹង Hoa Binh។ លោក Luong Thanh Hai ប្រធានមន្ទីរជលផលខេត្ត Hoa Binh បានឲ្យដឹងថា៖ “គណៈកម្មាធិការប្រជាជនខេត្ត Hoa Binh បានចាត់ឲ្យមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទ និងសាខានាយកដ្ឋានជលផល រៀបចំគម្រោងអភិវឌ្ឍន៍ការចិញ្ចឹមត្រី គួបផ្សំនឹងវិស័យទេសចរណ៍។ គម្រោងនេះនឹងចិញ្ចឹមពូជត្រីដ៏រឹងមាំ ដូចជា ត្រីគល់រាំងខ្មៅនិងស និងត្រីក្នុងតំបន់ ដូចជា ត្រីឆ្លាំងជាដើម ហើយយើងនឹងរួមផ្សំការ ចិញ្ចឹមត្រីជាមួយនឹងបទពិសោធន៍ទេសចរណ៍ ប្រជាជននឹងមកមើល ថែទាំ និងរីករាយទស្សនាជាមួយត្រីដែលចិញ្ចឹមក្នុងបឹង”។
នាបច្ចុប្បន្ន ខេត្ត Hoa Binh បានកសាងផលិតផលកសិកម្ម និងទេសចរណ៍ជិត ១៦០ មុខតាមស្តង់ដារនៃកម្មវិធីឃុំ សង្កាត់និមួយៗ មួយផលិតផលកសិកម្ម (OCOP) ក្នុងនោះផលិតផលចំនួន ២២ ទទួលបានស្តង់ដារផ្កាយ ៤។ លោក Hoang Van Tuan អនុប្រធានការិយាល័យសម្របសម្រួលតំបន់ជនបទថ្មីខេត្ត Hoa Binh បានឲ្យដឹងថា៖ “ថ្មីៗនេះ យើងក៏បានគាំទ្រផលិតផលទេសចរណ៍ OCOP ចំនួន ៧ ដែលជាគោលដៅទេសចរណ៍ធម្មតារបស់ខេត្ត Hoa Binh ដើម្បីទាក់ទាញភ្ញៀវទេសចរ។ យើងក៏គាំទ្រជាមួយនឹងធនធានពីថ្នាក់មជ្ឈិម និងមូលដ្ឋានក្នុងការកសាងផលិតផល OCOP សម្គាល់អត្តសញ្ញាណភូមិសាស្រ្ត ម៉ាកសម្គាល់ទំនិញ ការបណ្តុះបណ្តាលកម្រិតខ្ពស់សម្រាប់ក្រុមគ្រប់គ្រង អ្នកទទួលភ្ញៀវ ការបណ្តុះបណ្តាលភាសាបរទេស ដើម្បីគាំទ្រដល់គម្រោងអភិវឌ្ឍន៍ទេសចរណ៍របស់ខេត្ត”។
វិស័យទេសចរណ៍កសិកម្មនៅ Hoa Binh បាននាំមកនូវផលប្រយោជន៍ជាច្រើនដល់ផលិតកម្មកសិកម្ម និងជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ជនបទ មិនត្រឹមតែរួមចំណែកធ្វើពិពិធកម្មសកម្មភាពពាណិជ្ជកម្ម ដោះស្រាយបញ្ហាធាតុចេញកសិផលប៉ុណ្ណោះទេ ថែមទាំងជួយឧបត្ថម្ភផ្ទាល់ដល់ការបង្កើតការងារ និងបង្កើនប្រាក់ចំណូលដល់កសិករទៀតផង។ លើសពីនេះ ទេសចរណ៍កសិកម្មនៅតាមមូលដ្ឋានមួយចំនួនក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងកម្មវិធីគោលដៅជាតិស្តីពីតំបន់ជនបទថ្មី កម្មវិធី OCOP កម្មវិធីអភិរក្សតម្លៃវប្បធម៌នៃភូមិសិប្បកម្មប្រពៃណីជាមួយនឹងការអភិវឌ្ឍន៍ផលិតផលចម្រុះ។
សហករណ៍ Passion Hoa Binh កសាងផលិតផលទេសចរណ៍ រួមជាមួយនឹងការចិញ្ចឹមត្រីក្នុងទ្រុង (រូបថត៖ VOV) |
លើកតម្កើងភាពខ្លាំងក្នុងតំបន់នៃអេកូទេសចរណ៍ ទេសចរណ៍សហគមន៍ ទេសចរណ៍កីឡា វប្បធម៌ខាងវិញ្ញាណ នាពេលថ្មីៗនេះ ខេត្ត Hoa Binh បានយកចិត្តទុកដាក់ខ្លាំងលើការលើកកំពស់គុណភាពប្រភេទទេសចរណ៍លើអាងស្តុកទឹកវារីអគ្គិសនី វិនិយោគក្នុងការអភិវឌ្ឍន៍ប្រភេទទេសចរណ៍សហគមន៍របស់ជនជាតិ Muong, Thai, Dao, Tay, Mong។ លោក Bui Xuan Truong អនុប្រធានមន្ទីរវប្បធម៌ កីឡា ទេសចរណ៍ខេត្ត Hoa Binh បានឲ្យដឹងថា៖ ជារៀងរាល់ឆ្នាំ ខេត្តបានរៀបចំសប្តាហ៍វប្បធម៌ ទេសចរណ៍ ដើម្បីឧទ្ទេសនាមរូបភាពធម្មជាតិដ៏ស្រស់ស្អាត កន្លែងទេសចរណ៍ និងអត្តសញ្ញាណវប្បធម៌របស់ជនជាតិ។ នេះក៏ជាឱកាសមួយដើម្បីផ្សព្វផ្សាយផលិតផលកសិកម្ម ផលិតផល OCOP វិសេស ដោយហេតុនេះ លើកតម្កើងនិងអះអាងនូវតម្លៃប្រវត្តិសាស្ត្រ វប្បធម៌ និងទេសចរណ៍របស់ខេត្ត Hoa Binh៖
“នាពេលខាងមុខ យើងនឹងផ្តោតលើការអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិជាច្រើនប្រភេទ ទេសចរណ៍សហគមន៍ វប្បធម៌ កីឡា ការពង្រីកប្រភេទកីឡាប្រពៃណីរបស់ជនជាតិភាគតិច ក៏ដូចជាការរៀបចំការប្រកួតកីឡាជិះកង់ និងប្រកួតវាយកូនហ្គោលអន្តរជាតិតំបន់ អភិវឌ្ឍកីឡាឆ័ត្រយោង ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងផលិតផលទេសចរណ៍របស់ខេត្ត Hoa Binh ជាមួយខេត្តផ្សេងៗទៀត”។
ដោយសារការ តម្រង់ទិសនិងការអនុវត្តល្អនៃការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្តរភាពនោះ ក្នុងឆ្នាំ ២០២៤ ខេត្ត Hoa Binh បានស្វាគមន៍ភ្ញៀវទេសចរប្រមាណ ៣.០០០.០០០ នាក់ កើនឡើងជាង ១០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ បច្ចុប្បន្ននេះ ការអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងការកសាងជនបទថ្មីគឺជាផ្នែកមួយដ៏សំខាន់។ ដំណោះស្រាយដែលបានកំណត់ដោយខេត្ត Hoa Binh ក្នុងកម្មវិធីកសាងជនបទថ្មីរហូតដល់ឆ្នាំ ២០២៥។ ខេត្តខិតខំរហូតដល់ដំណាច់ឆ្នាំនេះ ស្រុក និងទីក្រុងនីមួយៗ នឹងមានគោលដៅទេសចរណ៍ជនបទយ៉ាងតិច ១ ដែលត្រូវបានទទួលស្គាល់ ដែលភ្ជាប់នឹងអត្ថប្រយោជន៍នៃកសិកម្ម វប្បធម៌ ភូមិសិប្បកម្ម ឬបរិស្ថានអេកូឡូស៊ីរបស់ខេត្ត៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

