![]() |
តាមសិប្បករនានាក្នុងភូមិ My Nghiep បានអោយដឹងថា ការត្បាញចរបាប់ មានជំហានជាច្រើន ប៉ុន្តែជំហានណាក៏ទាមទារអោយជាងតម្បាញត្រូវមានបាត ដៃដ៏ប៉ិនប្រសពនិងការប្រមូលអារម្មណ៍យ៉ាងខ្ជាប់ខ្ជួន។ លោកស្រី Ham Thi Nhu Y សិប្បការិនីម្នាក់នៅភូមិ My Nghiep បានអោយដឹងថា៖
“វត្ថុធាតុដើមដើម្បីត្បាញគឺសរសៃអំបោះឬក៏សរសៃសូត្រក៏បានដែរ ដោយអាស្រ័យ តាមចំណង់ចំណូលចិត្តរបស់អ្នកស្លៀកពាក់។ យើងខ្ញុំតែងតែត្បាញខោអាវ ភួយ និងកន្សែង ជាដើម។ សព្វថ្ងៃយើងខ្ញុំក៏បានច្នៃប្រឌិតផលិតផលថ្មីៗដូចជាកន្ត្រក កាបូបស្ពាយ កាបូបដៃ ឬកាបូបលុយ ផងដែរ។ ចំពោះកីតម្បាញគឺមានកីតម្បាញ វែងនិងកីតម្បាញខ្លី ដោយពឹងផ្អែកលើប្រភេទក្រណាត់ដែលអ្នកចង់តម្បាញ”។
ផលិតផលតម្បាញប្រពៃណីនៅភូមិ My Nghiep មានកម្លាំងទាក់ទាញជា ពិសេស ព្រោះថាផលិតផលទាំងនេះមិនត្រឹមតែមានលំនាំចម្រុះពណ៌ដ៏ល្អ ប្រណិតប៉ុណ្ណោះទេ ថែមទាំងពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌របស់ជន ជាតិចាមទៀតផង។ ក្រៅពីលំនាំប្រពៃណីដែលបង្ហាញនូវភាពឱឡារឹកដូចជា លំនាំព្រះចង្កៀង ឬព្រះនាគនោះ គឺនាបច្ចុប្បន្ន អ្នកភូមិថែមទាំងច្នៃប្រឌិតឡើង លំនាំថ្មីថ្មោងគួរអោយប្លែកអារម្មណ៍ដូចជាលំនាំសត្វដំរីរបស់ជនជាតិ Tay Nguyen ឬលំនាំផ្កាអង្គារសីល្យរបស់ជនជាតិ Kinh ព្រមទាំងចេះប្រើប្រាស់សរសៃ សំយោគទៀតផង។ លោក Ho Si Son នាយករងមន្ទីរវប្បធម៌ កីឡានិង ទេសចរណ៍ខេត្ត Ninh Thuan បានអោយដឹងថា៖
“ផលិតផលទាំងអស់នៃភូមិ My Nghiep សុទ្ធតែបានធ្វើទាំងស្រុងដោយបាត ដៃរបស់សិប្បករសិប្បការិនីក្នុងភូមិ។ នៅកន្លែងផ្សេងៗ គេអាចធ្វើដោយម៉ាស៊ីន ប៉ុន្តែនៅទីនេះ គេត្រឹមតែធ្វើសិប្បកម្ម ប៉ុណ្ណោះ។ ខេត្តបានចេញផ្សាយផែនការ អភិរក្សមុខរបរនេះ។ ជាក់ស្ដែងគឺរក្សាសកម្មភាពបណ្ដុះបណ្ដាលវិជ្ជាជីវៈពី សិប្បករវ័យចំណាស់ជូនចំពោះជំនាន់វ័យក្មេង ព្រមទាំងជួយឧបត្ថម្ភផ្សព្វផ្សាយ អំពីភូមិដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។ បើទោះជាផលិតផលត្រូវបាន នាំចេញទៅឯបរទេសមិនសូវច្រើនទេ ប៉ុន្តែនៅក្នុងប្រទេសវាលក់ដាច់ណាស់”។
![]() |
នៅភូមិរបរត្បាញចរបាប់ផ្សេងៗ ការងារត្បាញគឺការងាររបស់លោកយាយ អ្នកម្ដាយ ឬស្រ្តីៗតែប៉ុណ្ណោះ។ ប៉ុន្តែនៅភូមិ My Nghiep ជាងតម្បាញភាគច្រើន គឺយុវជន ដែលក្នុងនោះ យុវនារីនឹងត្បាញក្រណាត់ ហើយយុវបុរសនឹងកាត់ដេរ ក្រណាត់អោយក្លាយទៅជាផលិតផលចុងក្រោយ។ ទីនេះតែងតែរៀបចំមហោ ស្រពផលិតផលតម្បាញរបស់ជនជាតិ ចាម សំដៅឧទ្ទេសនាមនិងផ្សព្វផ្សាយ ផលិតផលនៃភូមិទៅកាន់ភ្ញៀវទេសចរទាំងជិតទាំងឆ្ងាយ។ លោកស្រី Ham Thi Nhu Y សិប្បការិនីនៅភូមិ My Nghiep បានសំណេះសំណាលថា៖
“យើងខ្ញុំមានទីផ្សារទាំងជាតិនិងអន្តរជាតិដែរ ដូចជាប្រទេសឥណ្ឌា ថៃ និង អាមេរិកជាដើម។ នាសព្វថ្ងៃក្នុងភូមិមានគ្រួសារប្រកបមុខរបរប្រមាណ៣០០គ្រួ។ គ្រួសារខ្ញុំប្រកបមុខរបរនេះចាប់តាំងបីជំនាន់មុនៗហើយ។ ភូមិក៏បានបង្កើត សហករណ៍ភូមិរបរត្បាញចរបាប់ ដើម្បីប្រមូលផ្ដុំគ្រួសារប្រកបរបរហើយបែងចែក ការងារ។ អ្នកខ្លះរវៃសរសៃសូត្រ អ្នកខ្លះត្បាញ បានជាមានប្រសិទ្ធភាពខ្ពស់ ជាងមុន”។
ជនជាតិ ចាម ច្រើនរស់នៅប្រមូលផ្ដុំនៅតំបន់ប៉ែកខាងត្បូងភូមិភាគកណ្ដាលប្រទេស វៀតណាម ដែលក្នុងនោះច្រើនបំផុតគឺនៅខេត្តNinh Thuan។ របរត្បាញចរបាប់ តាំងពីរយូរលង់ណាស់មកហើយបានក្លាយទៅជានិមិត្តរូបវប្បធម៌មួយរបស់ជន ជាតិចាម ដោយបង្ហាញយ៉ាងរស់រវើកនូវទំនៀមទំលាប់ប្រចាំថ្ងៃរបស់ជនជាតិ ចាមក្នុងអំឡុងពេលប្រវត្តិសាស្រ្តនិងអភិវឌ្ឍរបស់ខ្លួន។ ផលិតផលតម្បាញ ប្រពៃណីរបស់ភូមិ My Nghiep ជានិច្ចកាលទទួលបានការពេញនិយមរបស់ទីផ្សារ ទាំងជាតិនិងអន្តរជាតិ តាមនោះរួមចំណែកផ្សព្វផ្សាយជំពោះលក្ខណៈវប្បធម៌ដ៏ ស្រស់ស្អាតនៃតំបន់ជនបទវៀតណាម៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

