ទិដ្ឋភាពនៅភូមិ Ba Nha ឃុំ Yen Son ស្រុក Quoc Oai ទីក្រុងហាណូយ (រូបថត៖ tintucgo.com.vn)

គ្រួសារលោក Tran Dang Huu នៅភូមិ Ba Nha ឃុំ Yen Son ស្រុក Quoc Oai ទីក្រុងហាណូយ ទទួលអំណរឆ្នាំថ្មីក្នុងបរិយាកាស សប្បាយរីករាយពោរពេញទៅដោយមោទនភាពដោយឃើញភូមិឃុំ និងគ្រួសាររបស់ខ្លួនខ្លួនផ្លាស់ប្ដូរថ្មីពីមួយថ្ងៃទៅមួយថ្ងៃអាស្រ័យដោយកម្មវិធី កសាងជនបទថ្មី។ លោក Huu បានចែករំលែកថា អាស្រ័យដោយមាន ការណែនាំនិងជួយឧបត្ថម្ភអស់ពីចិត្តពីថ្លើមរបស់អាជ្ញាធរតំបន់ក្នុងការផ្ទេរប្ដូរផលិតកម្ម អភិវឌ្ឍចម្ការដើមឈើហូមផ្លែ បានជាប្រាក់ចំណូលរបស់ ប្រជាជនត្រូវបានលើកកំពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ លោកបានថ្លែងថា៖

“ផ្លូវថ្នល់ សាលារៀន គិលានដ្ឋាន សន្តិសុខសង្គម និងជីវភាពរស់ នៅរបស់ប្រជាជនកាន់តែប្រសើរឡើងៗ។ ប្រជាជនសុទ្ធតែស្ងើចសរ សើរហើយគាំទ្រចំពោះគោលមាគ៌ារបស់បក្ស គោលនយោបាយនិង ច្បាប់របស់រដ្ឋ ក្នុងនោះមានភូមិ Ba Nha របស់យើងខ្ញុំ។ សូមអរគុណ បក្ស រដ្ឋនិងរដ្ឋាភិបាល”។

គំរូសេដ្ឋកិច្ចចម្ការដើមហូបផ្លែនៅឃុំ Cam Yen

ចំណែកឯនៅឃុំ Cam Yen ស្រុក Cam Xuyen ខេត្ត Ha Tinh វិញ អ្នកស្រី Nguyen Thi Thuan នៅភូមិ Yen My បានចែករំលែកថា ការអភិវឌ្ឍសេដ្ឋកិច្ចសួនចម្ការបានជួយអោយប្រជាជននៅទីនេះមានការរីកចម្រើនយ៉ាងពិតប្រាកដ។ គ្រួសារអ្នកស្រី Thuan ទទួលបានប្រាក់ ចំណូលប្រមាណ ១៥០លានដុងជាប្រចាំឆ្នាំ អាស្រ័យដោយការចិញ្ចឹម ជ្រូក មាន់ និងការធ្វើចម្ការដើមហូបផ្លែ។ ការផ្លាស់ប្ដូរទាំងនេះសុទ្ធតែ ចាប់ផ្ដើមពីចលនាកសាងជនបទថ្មី។ អ្នកស្រីបានអោយដឹងថែមទៀត ថា៖

“បន្ទាប់ពីមានគោលមាគ៌ាកសាងជនបទថ្មីរួចមក ប្រជាជនគ្រប់ រូបបានគាំទ្រយ៉ាងខ្លាំងណាស់។ ហើយលទ្ធផលសម្រេចបាននា បច្ចុប្បន្នគឺល្អឥតខ្ចោះ។ ដំបូងបង្អស់គឺទេសភាព បរិស្ថានស្អាតបរិសុទ្ធ ពិតមែន”។

រហូតដល់បច្ចុប្បន្ននេះ នៅទូទាំងប្រទេសវៀតណាមមានឃុំសម្រេច បានបទដ្ឋានជនបទថ្មីចំនួន៤៨០០ឃុំ ដោយស្រូបបាន៥៤%នៃបរិមាណឃុំ សរុប។ ខេត្តក្រុងចំនួន៨ដែលមានឃុំ១០០% សម្រេចបានបទដ្ឋានជន បទថ្មីនោះគឺ Thai Binh Nam Dinh Ha Nam Hung Yen Da Nang Binh Duong Dong Nai និង Can Tho។ លោក Nguyen Minh Tien ប្រធានការិយាល័យមជ្ឈឹមសម្របសម្រួលកម្មវិធីជនបទថ្មីបានអោយ ដឹងថា កម្មវិធីគោលដៅជាតិស្ដីពីការកសាងជនបទថ្មីបានសម្រេច ហួសពីគោលដៅនៃដំណាក់កាលឆ្នាំ២០១០-២០២០។ លោកបាន បន្ថែមទៀតថា៖

“ភាពជោគជ័យនៃកម្មវិធីនេះមិនត្រឹមតែត្រូវបានបង្ហាញតាមរយៈកត្តាអំពីបរិមាណប៉ុណ្ណោះទេ ថែមទាំងសំខាន់ជាងទៀតនោះគឺក្នុង ដំណាក់កាលទី២ ពោលគឺចាប់ពីឆ្នាំ២០១៦ដល់ឆ្នាំ២០១៨ កម្មវិធីនេះ បានផ្ដោតទៅលើបញ្ហាសំខាន់ៗដូចជា ការអភិវឌ្ឍផលិតកម្ម ជួយ ឧបត្ថម្ភប្រជាជនលើកកំពស់ចំណូល បញ្ហាបរិស្ថាន បញ្ហាវប្បធម៌ ជា ដើម។ ចំពោះខ្លឹមសារសំខាន់ទាំងនោះ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលបាន បង្កើតគម្រោងដោយឡែក ដើម្បីជំរុញយន្តការ គោលនយោបាយ និង ដំណោះស្រាយធ្វើអោយកម្មវិធីជនបទថ្មីសម្រេចបានលទ្ធផលជាក់ស្ដែងនិងស៊ីជំរៅ”។

រដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍជនបទវៀតណាមលោក Nguyen Xuan Cuong បានអោយដឹងថា ចំណូលរបស់ប្រជាជននៅ តាមតំបន់ជនបទបានកើន៣,៥ដងបើធៀបនឹងរយៈពេល១០ឆ្នាំមុននេះ ប៉ុន្តែនាពេលខាងមុខ ក្រសួងកសិកម្មនៅតែបន្តសហការជាមួយ ក្រសួង ស្ថាប័ន និងតំបន់នានា ក្នុងការអនុវត្តដំណោះស្រាយគ្រប់ជ្រុង ជ្រោយ សំដៅកសាងជនបទថ្មីប្រកបដោយគុណភាពនិងចីរភាពថែម ទៀត។ លោករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា៖

“ធ្វើយ៉ាងម៉េចដើម្បីបង្កើតឡើងប្រព័ន្ធអេកូឡូស៊ីដ៏គ្រប់គ្រាន់ទាំងខាងរបៀបរបប យន្តការ ប្រភពធនធាន និងការរៀបចំ ការដឹកនាំ អនុវត្ត។ យើងមានតំបន់ចំនួន៣ ទីមួយគឺរដ្ឋ ទីពីរគឺបណ្ដាសមាសភាគ សេដ្ឋកិច្ច ជាពិសេសគឺសហគ្រាស ហើយតំបន់ទីបីគឺប្រជាជន។ តំបន់ ទាំង៣នោះរួមដំណើរគ្នាទើបបុព្វហេតុកសាងជនបទថ្មីរបស់យើងអាចសម្រេចបានជោគជ័យ”។

ការប្ដេជ្ញាចិត្ត ដំណោះស្រាយជាក់ស្ដែង និងបទពិសោធន៍ក្រោយ រយៈពេល១០ឆ្នាំអនុវត្តគឺជាមូលដ្ឋានគ្រឹះដើម្បីជួយអោយតំបន់នានា ទូទាំងប្រទេសបន្តពុះពារជំនះលើការលំបាកសាកល្បង អនុវត្តកម្មវិធី កសាងជនបទថ្មីអោយសម្រេចបានលទ្ធផលដ៏ល្អ ជាក់ស្ដែងនិង ចីរភាពជាងទៀតក្នុងប៉ុន្មានឆ្នាំជាបន្តបន្ទាប់៕