(VOV)_ឃុំ Khanh Thien ស្រុក Yen Khanh ជាឃុំ១ក្នុងចំណោមឃុំ៣ ទទួលបទ
ដ្ឋានជនបទថ្មីដើមដំបូងនៅខេត្ត Ninh Binh តាំងពីដើមឆ្នាំ ២០១៤មក។ ក្រោយការ
ផ្លាស់ប្តូរថ្មី អំពីហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ ជីវភាពរស់នៅរបស់ប្រជាជននៅទី
នេះបានលើកស្ទួយពី១ថ្ងៃទៅ១ថ្ងៃ ដោយក្នុងឆ្នាំ ២០១៤ប្រាក់ចំណូលគិតជាមធ្យម
សំរាប់មនុស្សម្នាក់គឺ២៥លានដុង/ឆ្នាំ។
![]() |
| ឃុំ KHANH THIEN - តំបន់ទទួលបទដ្ឋានជនបទថ្មីដើមដំបូងនៅខេត្ត NINH BINH |
ជាមូលដ្ឋានដែលមានផ្ទៃដីកសិកម្មតិចបំផុតនៅក្នុងស្រុក បានជា ឃុំ Khanh
Thien បានប្រមូលផ្តុំផ្ទេរប្តុររចនាសម្ព័ន្ធកសិកម្ម អភិវឌ្ឍន៍មុខរបរ បង្កើនអត្រាពលករ
សេវាកម្ម។ ក្នុងនោះ យកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍មុខរបរដាំដើមឈើលំអរ និង
នំបញ្ចុកនំត្រាង។ នាបច្ចុប្បន្ន មុខរបរដាំដើមឈើលំអរទាក់ទាញបានគ្រួសារចំនួន
៣០០គ្រួចូលរួម។ ប្រាក់ចំណូលពីរបរដាំដើមឈើលំអរនេះរបស់គ្រួសារនិមួយៗពី
រាប់សិបដល់រាប់រយលានដុង ក្នុងមួយឆ្នាំ។ ចំពោះមុខរបរធ្វើនំបញ្ចុក និងនំបាញ់
ត្រាង ឃុំមានគ្រួសារចំនួន៤០គ្រួប្រកបមុខរបរនេះ ដោយមានប្រាក់ចំណូលរាប់
សិបលានដុង/ឆ្នាំ។ លោក Nguyen Van Goong អ្នកផលិតនំបញ្ចុកមួយនាក់ បាន
អោយដឹងថា៖
“ គ្រួសារខ្ញុំធ្វើនំត្រាងតាំងពីយូរណាស់មកហើយ។ ចាប់ពីពេលអនុវត្តបច្ចេក
វិទ្យាចូលក្នុងការកិនម្សៅ យើងខ្ញុំសន្សំសំចៃបានពេលវេលាជាច្រើន។ មុននេះ ប្រ
កបមុខរបរនេះគឺលំបាកណាស់ ប៉ុន្តេឥឡូវនេះធ្វើងាយស្រួលជាច្រើន។”
ដោយបានសកម្មផ្លាស់ប្តូរមុខរបរ បង្កើតបន្ថែមការងារធ្វើ បង្កើនប្រាក់ចំណូលនេះ បានជា នាបច្ចុប្បន្ន ជីវភាពរស់នៅរបស់ប្រជាជននៅឃុំ Khanh Thien ត្រូវបាន
លើកស្ទួយជាច្រើន។ ប្រាក់ចំណូលគិតជាមធ្យម សំរាប់មនុស្សម្នាក់ នាឆ្នាំ២០១៤
គឺ២៨,៥ លានដុង (ស្មើនឹងមួយពាន់បួនរយដុល្លារអាមេរិក) និងអត្រាគ្រួសារក្រីក្រ
នៅត្រឹមតែជិត២,៥%ប៉ុណ្ណោះ។ បណ្ដាគោលនយោបាយសង្គមត្រូវបានធានា ចល
នាជំរុញការសិក្សារៀនសូត្រអភិវឌ្ឍន៍ខ្លាំងក្លា។ ប្រជាជនជាង៧០% បានចូលរួមការ
ធានារាប់រង់សុខាភិបាល។ លោក Nguyen Xuan Thuan ជនមួយនាក់នៅភូមិ Cho
Xanh ចែករំលែកថា៖
“ បន្ទាប់ពីពេលកសាងជនបទថ្មីមក មុខមាត់ជនបទមានការផ្លាស់ប្តូរថ្មីជាច្រើន
ដោយ នាំមកនូវផលប្រយោជន៍ជាក់ស្ដែងសំរាប់សង្គមនិងប្រជាជន។ ជាពិសេស
រូបសណ្ឋានជនបទថ្មីនេះបាននាំមកនូវជីវភាពរស់នៅថ្មី ប្រសិទ្ធិភាពថ្មី ក្នុងការអភិ
វឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រជាជន ពីអគ្គីសនី ផ្លូវគមនាគមន៍ សាលារៀន គិលានដ្ឋាន
និងមជ្ឈមណ្ឌលសេវាកម្មនៅផ្សារ Xanh របស់ឃុំ។ ក្រោយពីពេលសម្រេចការ
កសាងជនបទថ្មីនេះ ប្រជាជនជំរុញខ្លាំងការអភិវឌ្ឍន៍សេដ្ឋកិច្ច ជីវភាពរស់នៅខាង
វប្បធម៌ និងស្មារតី។”
ដោយកំណត់ទិសដៅគឺការកសាងហេដ្ឋារចនាសម្ព័ន្ធជាជំហានលោតផ្លោះ
និងទិសស្លោកគឺរដ្ឋ និងប្រជាជន រួមគ្នាធ្វើ ក្រៅពីទឹកប្រាក់ជួយឧបត្ថម្ភរបស់រដ្ឋចំនួនជាង៨០ពាន់លានដុង ឃុំបានប្រមូលផ្តុំប្រភពកម្លាំងក្នុងឃុំបានជាង៩១ពាន់លាន
ដុង សំរាប់ការកសាងជនបទថ្មី។ គ្រួសាររាប់សិបគ្រួបានបរិច្ចាក់ដីដើម្បីកសាងជន
បទថ្មី។ រហូតមកដល់ពេលនេះ ឃុំបានមានខ្សែផ្លូវចាកប៉េតុងប្រវែង២៤គីឡូម៉ែត្រ។
ផ្លូវស្អាតការធ្វើដំណើរទៅវិញទៅមកងាយស្រួល។
ក្រោយរយៈពេល៣ឆ្នាំកសាងជនបទថ្មីមក ឃុំ Khanh Thien សម្រេចបានបទ
ដ្ឋានទាំង១៩ក្លាយទៅជាឃុំជនបទថ្មីគំរូ របស់ខេត្ត Ninh Binh ។ លោក Pham Minh
Xanh ប្រធានគណៈកម្មាធិការប្រជាជនឃុំ Khanh Thien បានអោយដឹងថា៖
“ ឃុំទទួលបានបទដ្ឋានអំពីការកសាងជនបទថ្មីហើយ ប៉ុន្តែ ឃុំនៅបន្តខំប្រឹង
ប្រែង ធ្វើយ៉ាងមេចដើម្បីបទដ្ឋានទាំងនេះបានពង្រឹងនិងពង្រីកថែមទៀត។ ឧទា
ហរណ៍៖ បទដ្ឋានអំពីផ្លូវគមនាគមន៍ទទួលបានហើយក្តី ប៉ុន្តែនៅបន្តជួសជុលកែលំ
អរ ឬលើកស្ទួយជីវភាពរស់នៅសំរាប់ប្រជាជន អោយបានខ្ពស់ជាងទៀត។”
ដោយលទ្ធផលទទួលបានទាំងនេះ មន្ត្រីរដ្ឋការ និងប្រជាជនឃុំ Khanh Thien
បន្តពង្រីកសក្ដានុភាព ខំប្រឹងប្រែងនាំ Khanh Thien មិនគ្រាន់តែក្លាយទៅជាឃុំជន
បទថ្មីឆ្នើមរបស់ខេត្ត Ninh Binh ប៉ុណ្ណោះទេ ថែមទាំងរបស់ប្រទេសជាតិទៀតផង៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
