(VOV)_ឃុំ Tan Trao ស្រុក Son Duong ខេត្ត Tuyen Quang ជាស្រុក​កំណើតរបស់
បដិវត្តន៍ តំបន់ប្រវត្តិសាស្ត្រនៃបណ្ដាថ្ងៃបដិវត្តន៍ខែសីហា ឆ្នាំ ​១៩៤៥។ Tan Trao
ជាឃុំ១ក្នុងចំណោមឃុំចំនួន៣ ក្នុងទូទាំងប្រទេស ដែលបានប្រធាន​រដ្ឋ​វៀតណាម
លោក Truong Tan Sang គាំពារ ប្រមូលផ្តុំកម្លាំង ដើម្បី​អនុវត្តកម្មវិធីគោលដៅជាតិ
កសាងជនបទថ្មី។

ឃុំ Tan Trao ស្រុក Son Duong ខេត្ត Tuyen Quang

Tan Trao ជាឃុំព្រៃភ្នំ បានជាលក្ខណះអភិវឌ្ឍន៍សេដ្ឋកិច្ច អនុវត្តកម្មវិធី​កសាង​
ជនបទថ្មីជួបប្រទះការលំបាកជាច្រើន។ ប៉ុន្តែ ដោយមានរបៀបធ្វើល្អ សមស្រប​ជា
មួយស្ថានភាពជាក់ស្ដែងនៅក្នុងតំបន់ ឃុំ Tan Trao ទទួលសមិទ្ធិផលជាច្រើន​ គួរ
អោយលើកដម្កើង ក្នុងការកសាងជនបទថ្មី។ រហូតមកដល់ពេលនេះ Tan Trao
ទទួលបានបទដ្ឋានទាំង១៩/១៩ អំពីការកសាងជនបទថ្មី។ មុខមាត់ជនបទថ្មីមាន
ការផ្លាស់ប្តូរថ្មីជាច្រើន៖ ផ្លូវថ្នល់ស្អាតបាត ត្រូវបានចាក់ប៉េតុង រថយន្ត ម៉ូតូធ្វើដំ
ណើរទៅមកយ៉ាងងាយស្រួល ផ្ទះប្រពៃណីរបស់ជនរួមជាតិជាជនជាតិ Tay ត្រូវ
បានជួសជុលនិងកសាងថ្មីជា​ច្រើន ។ ដើម្បីទទួលបាន​លទ្ធផលទាំងនេះ តាំងពី
ពេលអនុវត្តកម្មវិធីកសាងជនបទថ្មីមក រដ្ឋអំណាចឃុំ Tan Trao បានកំណត់ច្បាស់
ថា៖នេះគឺជាកម្មវធីអភិវឌ្ឍន៍សេដ្ឋកិច្ចទូទៅ​ លើគ្រប់ជ្រុងជ្រោយ ចាំបាច់ត្រូវមាន
មានការរួមវិភាគទានជាកម្លាំងកាយចិត្តរបស់ប្រជាជនទាំងមូល។ លោក Be Van
Hai សមាជិកគណៈកម្មាធិការកសាងជនបទថ្មីនៅឃុំ Tan Trao បានអោយដឹងថា៖

“ ដើម្បីធ្វើល្អការងារប្រមូលផ្តុំបងប្អូនប្រជាជនអនុវត្តកម្មវិធីជាតិអំពីការ​ក
សាង​ជនបទថ្មី មុនបង្អស់ត្រូវជួយអោយបងប្អូនយល់ដឹងអំពីស្ថានភាពជាក់ស្ដែង ​
មានបញ្ហាអ្វីត្រូវជំនះពុះពារ ការងារអ្វីត្រូវធ្វើមុន ការងារអ្វីត្រូវធ្វើក្រោយ ហើយ​ពី
នោះ លើកទឹកចិត្ត កំណត់ទិសដៅសំរាប់ប្រជាជន។ ប្រជាជនស្រុះចិត្តគំនិត ​
ដោយចាត់ទុកការកសាងជនបទថ្មីជាភារកិច្ចផង ជាការទទួលខុសត្រូវផង ដើម្បី
កសាងស្រុកកំណើត នាំមកនូវផលប្រយោជន៍សំរាប់គ្រួសារ​និងប្រទេសជាតិ​។”

ឃុំ Tan Trao ស្រុក Son Duong ខេត្ត Tuyen Quang

បទដ្ឋានមួយក្នុងចំណោមបទដ្ឋានសំខាន់ៗក្នុងការកសាងជនបទថ្មី នោះគឺការ
អភិវឌ្ឍន៍ផលិតកម្ម លើកកំពស់ប្រាក់ចំណូលសំរាប់ប្រជាជន។ រដ្ឋអំណាចឃុំ Tan
Trao បានវិភាគច្បាស់ស្ថានភាពជាក់ស្ដែងនៅក្នុងតំបន់ ​ស្វែងរកឧត្តម​ភាព​ក្នុងការ
អភិវឌ្ឍន៍ផលិតកម្ម ហើយពីនោះ ប្រមូលផ្តុំបញ្ជាណែនាំ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច
ប្រកបដោយនិរន្តរភាព នាំមកនូវប្រសិទ្ធិភាពខ្ពស់ ហើយសមស្របជាមួយតំបន់។
លោក Phung Van Minh នៅឃុំ Tan Trao បានអោយដឹងថា៖

“ មុននេះ គ្រួសារខ្ញុំជាគ្រួសារក្រីក្រ។ ដោយមានការយកចិត្តទុកដាក់ពីរដ្ឋ
​រដ្ឋអំណាចបានជួយឧបត្ថម្ភទុន ដើម្បីអភិវឌ្ឍន៍ការចិញ្ចឹមសត្វ។ ខ្ញុំកសាងបានផ្ទះ
ថ្មី។ ក្រៅពីនោះ ខ្ញុំបានចូលរួមវគ្គបណ្ដុះបណ្ដាលចិញ្ចឹមសត្វ ដាំដុះដំណាំ បានជា
គ្រួសារខ្ញុំរួច​ផុតពីភា​ពក្រីក្រ។”

ដោយមានគោលដៅផ្ទេរប្តូររចនាសម្ព័ន្ធពលកម្ម ឃុំ Tan Trao បានរៀបចំ
​វាលស្រែឡើងវិញ លៃទុកផ្ទៃដីដើម្បីអភិវឌ្ឍន៍មុខរបរសិប្បកម្ម អភិវឌ្ឍន៍ពាណិជ្ជ
កម្ម និងសេវាកម្ម និងពង្រឹងបណ្ដាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវះក្នុងឃុំ ។
បទដ្ឋានមួយក្នុងចំណោមបទដ្ឋានសំខាន់ៗក្នុងការកសាងជនបទថ្មី នោះគឺ​វិនិ
យោគ កសាងហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍន៍គមនាគមន៍ជនបទ។ គ្រួសារជា​ច្រើន
បានស្ម័គ្រចិត្តបរិច្ចាកដីដើម្បីធ្វើផ្លូវ សំណង់វប្បធម៌ ផលប្រយោជន៍សង្គម​នានា។
លោក Nguyen Van Hoa ប្រធានគណៈកម្មាធិការប្រជាជនឃុំ Tan Trao បានអោយ
ដឹងថា៖

“ លទ្ធផលលេចធ្លោនៃកម្មវិធីកសាងជនបទថ្មី នោះគឺបណ្ដាមូលដ្ឋានហេដ្ឋា​
រចនាសម្ព័ន្ធជនបទត្រូវបានសម្រេចជាសារវ័ន្ត បង្កលក្ខណះអោយប្រជានអភិវឌ្ឍន៍
ផលិតកម្ម។ ទីពីរគឺការត្រិះរិះ ក្នុងការអភិវឌ្ឍន៍ផលិតកម្មរបស់ប្រជាជន បានមាន
ការ​ផ្លាស់ប្តូរថ្មីជាច្រើន ពី​ផលិតកម្មសំរាប់គ្រួសារ​ ក្លាយទៅជាផលិត​កម្មតាមតម្រូវ
ការរបស់ទីផ្សារ ហើយនាំមកនូវតំលៃសេដ្ឋកិច្ចខ្ពស់។”

ដោយមានការខំប្រឹងប្រែងនេះ ឆ្នាំ ២០១៤ ប្រាក់ចំណូលគិតជាមធ្យមរបស់
ប្រជាជននៅឃុំ បានកើនពីរដង បើប្រៀបនឹងឆ្នាំ ២០១២ ជារយៈពេលចាប់ផ្តើម​ក
សាងជនបទថ្មីមក។ លទ្ធផលនេះបានរួមចំណែក ដើម្បីឃុំ Tan Trao តំបន់បដិ
វត្តន៍​កាន់តែ​អភិវឌ្ឍន៍ចីរភាពក្នុងអនាគត​៕​