![]() |
នាដើមឆ្នាំ២០១៧ ក្រុមហ៊ុន វាលទំនាបបៃតង បានសម្រេចបណ្ដាក់ទុនចំនួន ៣០ពាន់លាន ដុងទៅក្នុងការកសាងរូបសណ្ឋានកសិកម្មស្អាតនៅឃុំ To Mau ស្រុក Luc Yen ដែលក្នុងនោះផ្នែកហេដ្ឋារចនាសម្ព័ន្ធស្រូបយកពាក់កណ្ដាលដើម ទុន។ នោះគឺប្រព័ន្ធមួយ ដែលរួមមានតំបន់ចិញ្ចឹមគោក្របីទំនើបដោយផ្ទៃដីចំនួន៣ពាន់ ហិកតា តំបន់ចិញ្ចឹមជន្លេន តំបន់ដាំស្មៅដោយផ្ទៃដី១៥ ហិកតា និងតំបន់ដាំដើមក្រូចរាប់សិបហិកតា។ លោក Trinh Thanh Tung នាយក ក្រុមហ៊ុន បានថ្លែងថា៖
“ពេលដែលចាប់ផ្ដើមដំណើរការគម្រោងនេះ យើងខ្ញុំបានស្វែងយល់អំពីបទ ដ្ឋាន VietGap។ ចំពោះការចិញ្ចឹមសត្វគឺចាប់តាំងពីវិធីសាស្ត្រជ្រើសរើសកូនពូជរហូត ដល់វិធីសាស្ត្រថែទាំ យើងខ្ញុំសុទ្ធតែគោរពតាមការកំណត់។ ហើយចំពោះដើម ក្រូចវិញ គឺយើងខ្ញុំទិញដើមពូជពីវិទ្យាស្ថានដើមពូជ វៀតណាម ព្រមទាំងជ្រើស រើសដើមពូជល្អនៅស្រុក Luc Yen ទៀតផង”។
នាបច្ចុប្បន្ន ក្រុមហ៊ុន វាលទំនាបបៃតងបានចិញ្ចឹមនិងលក់ចេញគោក្របីចំនួន ១ពាន់ក្បាលជារៀងរាល់ឆ្នាំ។ គេបានជ្រើសរើសយ៉ាងហ្មត់ចត់នូវកូនពូជដែល មានសុខភាពល្អ រូបរាងស្អាត ហើយយកទៅចិញ្ចឹមនៅក្នុងក្រោលដោយគួបផ្សំនឹង ការចិញ្ចឹមនៅតាមវាលស្រែនិងបឹងទឹកសាបសិប្បនិម្មិតទៀតផង។ នៅទីនេះ បសុសត្វត្រូវបានចាក់វ៉ាក់សាំងបង្ការរោគយ៉ាងគ្រប់គ្រាន់ ក៏ដូចជាត្រូវបានថែទាំ តាមរបៀបវិទ្យាសាស្ត្រ ហើយធានាអនាម័យចំណីយ៉ាងដាច់ខាត ផងដែរ។ ដោយហេតុនេះ សត្វចិញ្ចឹមពីក្រុមហ៊ុន វាលទំនាបបៃតង ត្រូវបានអតិថិជននិយមចូល ចិត្តណាស់។ សត្វគោក្របីមានទម្ងន់ចាប់ពី៣០០ទៅ៧០០គីឡូក្រាម ត្រូវបានលក់ចេញ ពេលខ្លះក្នុងតម្លៃឡើងដល់ទៅ៨ហ្មឺន ដុងក្នុងមួយគីឡូក្រាម មិនត្រឹមតែបម្រើតម្រូវការ ក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងត្រូវបាននាំចេញទៅឯបរទេសទៀតផង។
![]() |
ចំពោះលាមកបសុសត្វ ចំណែកមួយនឹងត្រូវបានកែច្នៃដោយប្រព័ន្ធម៉ាស៊ីន អោយក្លាយទៅជាប្រភពចំណីដើម្បីចិញ្ចឹមជន្លេនលើផ្ទៃដីរាប់ពាន់ម៉ែត្រក្រឡា ដែលមានតម្លៃពី៣ហ្មឺនដុងក្នុងមួយគីឡូក្រាមឡើងទៅ។ ហើយចំណែកធំមួយ ទៀត នឹងត្រូវបានបញ្ជូនទៅដាក់អោយចម្ការដើមក្រូចដោយផ្ទៃដី១០០ ហិកតា។ លោក Trinh Thanh Tung បានអោយដឹងថែមទៀតថា៖
“ខ្ញុំនឹងអភិវឌ្ឍន៍ផលិតផលកសិកម្មរបស់ខ្លួនប្រកបដោយចីរភាព។ ពេល ដែលចាប់ផ្ដើមគម្រោងនេះ យើងខ្ញុំបានសម្រេចថា ផលិតផលរបស់ខ្លួនត្រូវជា ផលិតផលស្អាត អនាម័យ និងអនុវត្តន៍តាមបទដ្ឋានសរីរាង្គ”។
លោក Luong Van Hung កម្មករម្នាក់ដែលកំពុងធ្វើការនៅកសិដ្ឋានរបស់ ក្រុមហ៊ុន វាលទំនាបបៃតង បានអោយដឹងថា ក្រៅពីប្រាក់ចំណូលប្រមាណ៥លាន ដុងក្នុងមួយខែនោះ គឺលោកបានរៀនបទពិសោធន៍ជាច្រើនអំពីការចិញ្ចឹមសត្វ ដោយលក្ខណៈវិទ្យាសាស្ត្រ ដែលខុសប្លែកទាំងស្រុងបើប្រៀបធៀបនឹងការចិញ្ចឹម តាមគ្រួសារនិងខ្វះប្រសិទ្ធភាពរបស់ប្រជាជននៅតំបន់ព្រៃភ្នំ។ លោកបាន សំណេះសំណាលថា៖
“រូបសណ្ឋាននេះគឺសមស្របនឹងតំបន់នេះ ព្រោះថានៅទីនេះមានវាលស្មៅដ៏ ធំទូលាយ។ ចំណីអោយគោក្របី ភាគច្រើនគឺពោត។ ចំពោះលាមករបស់គោក្របីវិញ គឺយកទៅ ស្រោចដើមឈើទាំងអស់”។
នាបច្ចុប្បន្ន រូបសណ្ឋានចិញ្ចឹមសត្វដាំដុះដំណាំរបស់ក្រុមហ៊ុន វាលទំនាបបៃតង ជារូបសណ្ឋានកសិកម្មស្អាតដោយទ្រង់ទ្រាយធំបំផុតនៃខេត្ត Yen Bai។ មាន សមូហភាពនិងបុគ្គលជាច្រើននៅក្នុងខេត្តនិងតំបន់ជុំវិញ ក៏បានមកទស្សនា សិក្សាស្រាវជ្រាវដើម្បីបើកទូលាយថែមទៀត៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

