![]() |
ក្នុងប្រវត្តិសាស្ត្រ ភូមិ Dam ត្រូវបានស្គាល់ដល់ជាតំបន់ដីពហុរបរ។ នាគ្រា ដំបូង អ្នកភូមិធ្វើនំអន្សមបំរើឲ្យគ្រួសារក្នុងភូមិភាគច្រើន។ ជាបណ្តើរៗ មុខរបរ វេចនំអន្សមក្លាយទៅជារបរស្នូលរបស់អ្នកភូមិ Dam និងជាភូមិវេចនំអន្សមល្បី ឈ្មោះមួយក្នុងចំណោមភូមិធ្វើនំអន្សមទាំង ៥ នៅភូមិភាគខាងជើងវៀតណាម។
អ្នកភូមិ Dam វេចនំអន្សមពេញមួយឆ្នាំ ប៉ុន្តែ មមារញឺតបំផុតនាថ្ងៃពេញបរមី ថ្ងៃទី ១ តាមច័ន្ទគតិនិងបុណ្យចូលឆ្នាំថ្មីប្រពៃណី។ នំអន្សមនៅទីនេះមិនត្រូវបាន វេចដោយពុម្ភទេ ត្រឹមតែវេចដោយដៃប៉ុណ្ណោះ។ លោកស្រី Nguyen Thi Phuong អ្នកភូមិម្នាក់បានរៀបរាប់ថា៖
«ដើម្បីនំអន្សមឆ្ងាញ់ ត្រូវជ្រើសរើសអង្ករ សណ្តែកខៀវនិងសាច់ជ្រូកឆ្ងាញ់។ អង្ករត្រូវជាអង្ករដំណើបផ្កាលឿង នំអន្សមនឹងស្វិតឆ្ងាញ់។ សណ្តែកខៀវមាន ពណ៌ស្រស់លឿង សាច់ជ្រូកជាសាច់បីជាន់។ ស្លឹកប្រទាលមិនខ្ចីមិនចាស់ទេ ដើម្បីនំអន្សមមានពណ៌ខៀវស្អាត។ ស្ងោរនំអន្សមក្នុងរយៈពេល ១០ ម៉ោង។»
នំអន្សមភូមិ Dam មានរស់ជាតិឈ្ងុយឆ្ងាញ់ គ្មានទីណាមានឡើយ។ អ្នកភូមិ ប្រើប្រាស់ទឹកភ្លៀងស្ងោរនំ ដូច្នេះ នំអន្សមនៅទីនេះមានរស់ជាតិពិសេស។ លោក Pham Van Luan ជនប្រកបមុខរបរនេះច្រើនឆ្នាំនៅភូមិ បានឲ្យដឹងថា៖
«គ្រួសារខ្ញុំធ្វើនំអន្សមនិងនំ giay។ បច្ចេកទេសធ្វើនំអន្សមស្រដៀងគ្នាជាមួយតំបន់ផ្សេងៗទៀតដែរ។ ប៉ុន្តែ ដើម្បីនំអន្សមមានរស់ជាតិឆ្ងាញ់ ត្រូវចះដាំសណ្តែក ខៀវដូចដាំបាយ។ សូនសណ្តែក
ខៀវពេលក្តៅនិងណែនដៃ។ ស្ងោរនំដោយទឹកភ្លៀងឲ្យឆ្ងាញ់និងទុកយូរហើយវេចដោយដៃណែនជាងវេចដោយពុម្ភ។»
![]() |
ក្រៅពីរបរធ្វើនំអន្សម ការធ្វើមីសួក៏ជាមុខរបរស្នូលរបស់អ្នកភូមិដែរ។ របរធ្វើមីសួនាំមកនូវចំណុលខ្ពស់ដោយហេតុនេះបណ្ដាគ្រួសារផលិតពេញមួយឆ្នាំទិន្នផលមធ្យមទទួលមីសួ ២ តោនក្នុងមួយថ្ងៃ។ នាប៉ុន្មានឆ្នាំកន្លងទៅ មីសួភូមិ Dam ត្រូវបាននាំចេញទៅឡាវកម្ពុជានិងថៃ។ អ្នកភូមិ Dam ម្នាក់ លោកស្រី Nguyen Thi Phuong ឲ្យដឹងថែមទតថា៖
«ពីយូរយាណាស់មកហើយ ជីដូនជីតាប្រកបរបរប្រពៃណីធ្វើនំអន្សម។ ឥឡូវនេះ ភូមិប្រកបរបរដទៃជាច្រើន។ មិនត្រឹមតែធ្វើនំអន្សម រក្សារបរប្រៃណី ប៉ុណ្ណោះទេ ថែមទាំង យើងខ្ញុំធ្វើតៅហ៊ូ ជាដើម។»
អ្នកភូមិឧស្សាហព្យាយាមបន្សាំជាមួយទីផ្សារ ដូច្នេះ បណ្ដាមុខរបរក្នុងភូមិ កាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ អាស្រ័យដោយនោះ ជីវភាពរស់នៅនៃប្រជាជនផ្លាស់ប្តូរយ៉ាងខ្លាំង។ ពីភូមិជួបការលំបាកជាច្រើន នាសព្វថ្ងៃ ភូមិ Dam ឃុំ Liem Tuyen ស្រុក Thanh Liem បានក្លាយទៅជាតំបន់សេដ្ឋកិច្ចអភិវឌ្ឍន៍ជាងគេនៅខេត្ត Ha Nam៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

