ប្រជាជននៅទីប្រជុំជន Lang Tuong ដាំដើមឈើជារបង បង្កើតឡើងទេសភាពដ៏ស្រស់ត្រកាលសម្រាប់តំបន់ជនបទនេះ។ (រូបថត៖ VOV) |
មកដល់ឃុំ Tan Hung Dong នាសព្វថ្ងៃនេះ យើងនឹងឃើញការផ្លាស់ប្ដូរថ្មីគួរ ឲ្យកត់សម្គាល់នៃតំបន់ជនបទ ដែលពីមុននេះធ្លាប់ជាតំបន់ក្រីក្របំផុតនៃស្រុក Cai Nuoc។ តំបន់ទីប្រជុំជនគំរូបានរួមចំណែកធ្វើឲ្យមុខមាត់តំបន់ជនបទនេះកាន់តែស្រស់ស្អាតពីមួយថ្ងៃទៅមួយថ្ងៃ។ លេចធ្លោបំផុតនោះគឺតំបន់ប្រជុំជនគំរូតាមប្រឡាយ Lang Tuong។ នៅខាងក្នុងខ្សែផ្លូវបេតុងដែលលាតសន្ធឹងតាមប្រឡាយនេះ គឺផ្ទះ ស្អាតៗ ធំទូលាយ ស្ថិតជាប់ៗគ្នារដឹក ដែលត្រូវបានព័ទ្ធជុំវិញដោយរបងដើមឈើ បៃតងនិងសួនផ្ការចម្រុះពណ៌។ លទ្ធផលនោះមកពីការរួមកម្លាំងកាយចិត្តរបស់ ប្រជាជនទាំងមូល។ លោក Nguyen Thanh Vinh ពលរដ្ឋម្នាក់នៅឃុំ Tan Hung Dong បានចែករំលែកថា គ្រួសារលោកជាគ្រួសារមួយក្នុងចំណោមគ្រួសារដែល ឈានមុខគេក្នុងការអនុវត្តតំបន់ប្រជុំជនគំរូ។
“នៅខាងក្រៅផ្ទះ គ្រួសារខ្ញុំដាំដើមឈើធ្វើជារបង ហើយថែមទាំងដាំ បន្ថែមទៀតនៅតាមផ្លូវ ដើម្បីការពារឲ្យផ្លូវមិនឲ្យស្រុត។ នាពេលយប់ យើងខ្ញុំបើកភ្លើងអនុវត្តការបំភ្លឺជនបទ។ ដើម្បីកសាងតំបន់ប្រជុំជនគំរូបែបនេះ ផ្ទះសម្បែងត្រូវស្អាតបាត មានលំហបរិយាកាសត្រជាក់ស្រួល។ ក្រៅពីនោះ ការពារបរិស្ថានក៏ដូចជាការពារសុខភាពខ្លួនឯងផងដែរ”។
ប្រឡាយ Lang Tuong ត្រូវបានជ្រើសរើសដើម្បីអនុវត្តតំបន់ទីប្រជុំជនគំរូ កាលពីឆ្នាំ២០១៧។ ដើម្បីឲ្យការងារនេះមានប្រសិទ្ធភាព អាជ្ញាធរមូលដ្ឋានបាន ផ្សាភ្ជាប់ភារកិច្ចនីមួយៗជាមួយនឹងការងារប្រចាំថ្ងៃរបស់ប្រជាជន។ ឧទាហរណ៍ ថា ការបោសសម្អាត ធ្វើអនាម័យផ្លូវថ្នល់ត្រូវបានអនុវត្តតាមគោលការណ៍ថា ចំណែកដីរបស់គ្រួសារណាគឺគ្រួសារនោះទទួលខុសត្រូវ។ មិនចាប់បង្ខំឲ្យ ធ្វើ ប្រចាំថ្ងៃនោះទេ ប៉ុន្តែត្រូវធានាឲ្យទេសភាពស្អាតអនាម័យជានិច្ច។ គោលដៅ ដែលពិបាកអនុវត្តបំផុតនោះគឺការ “បំភ្លឺផ្លូវជនបទ” និងការកសាងច្រកទ្វាររបង ប៉ុន្តែរហូតមកដល់សព្វថ្ងៃនេះ គ្រួសារភាគច្រើនក្នុងតំបន់ប្រជុំជននេះបានធ្វើ ត្រាប់តាមរួចហើយ។ លោក Pham Tan Tai បានចែករំលែកថា៖
“មុននេះ មិនទាន់មានចលនា អញ្ចឹងបានជាបងប្អូនធ្វើមិនសូវល្អទេ។ ប៉ុន្តែ ក្រោយពីបំផុសចលនា មក បងប្អូនដាំដើមឈើធ្វើជាច្រកទ្វារច្រករបងយ៉ាងស្អាតណាស់ ហើយណាត់គ្នាទៅបោះសម្អាត ធ្វើអនាម័យផ្លូវថ្នល់ជារៀងរាល់ថ្ងៃ។ មុននេះដើមឈើដុះស៊ុមទ្រុមណាស់ ប៉ុន្តែសព្វថ្ងៃនេះ ផ្លូវថ្នល់ស្អាតណាស់ ដោយ គ្មានមែកឈើណាត្រូវបោះចោលលើផ្លូវនោះឡើយ”។
ទីប្រជុំជន Lang Tuong នៅតាមបណ្ដោយប្រឡាយ។ |
លោក Nguyen Van Ro អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Tan Hung Dong បានឲ្យដឹងថា អាស្រ័យដោយមានការឃោសនាយ៉ាងហ្មត់ចត់ ជាបណ្ដើរៗ ប្រជាជនបានយល់ថាការកសាងតំបន់ប្រជុំជនគំរូបែបនេះ មិនត្រឹមតែដើម្បី សហគមន៍ប៉ុណ្ណោះទេ ថែមទាំងសម្រាប់ខ្លួនគេផ្ទាល់ទៀតផង។
“នៅតំបន់ប្រជុំជន Lang Tuong នេះ ប្រជាជនបានអនុវត្តដោយស្ម័គ្រចិត្តនូវ លក្ខណៈវិនិច្ឆ័យទាំង១៩/១៩ ស្ដីពីការកសាងជនបទថ្មី។ យើងខ្ញុំក៏បានបង្កើត ក្រុមសហប្រតិបត្តិការក្នុងបំណងជួយឧបត្ថម្ភប្រជាជនក្នុងការបង្កបង្កើនផល អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ អាស្រ័យហេតុនោះ ប្រជាជនមានលក្ខណៈជួសជូល កែលម្អផ្ទះ កសាងច្រកទ្វាររបងបេតុង”។
ចាប់ពីជោគជ័យនៃតំបន់ប្រជុំជនគំរូ Lang Tuong នាសព្វថ្ងៃ អាជ្ញាធរឃុំ Tan Hung Dong កំពុងបន្តពង្រីកគំរូនេះទៅកាន់ទីកន្លែងជាច្រើនផ្សេងទៀតនៅ ក្នុងតំបន់៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

