អង្គុយនៅលើផ្ទះឈើរបស់ក្រុមគ្រួសារនៅជិតសាលាបឋមសិក្សា Chieng Bang លោក La Van Khan មេត្រកូល La បានចែករំលែកថា លោកបានកើត នៅក្នុងគ្រួសារមានកូន៥នាក់ ប៉ុន្តែគ្មានអ្នកណាម្នាក់បានទៅរៀនឡើយ។ លោក Khan ផ្ទាល់ក៏មិនចេះអក្សររហូតដល់ពេលអាយុ១១ឆ្នាំ។ នាពេលឃើញ កុមារមួយចំនួននៅក្នុងឃុំបានទៅរៀន លោក Khan ក៏ទៅតាមពួកគេដែរ។ បើ ទោះជាមិនមានសៀវភៅ មិនមានប៊ិចក្ដី ប៉ុន្តែលោក Khan បានប្ដេជ្ញាចិត្តជំនះ ពុះពារលើការលំបាកទាំងឡាយដើម្បីទៅរៀនរហូតឡើងដល់ថ្នាក់មធ្យមសិក្សា។ បន្ទាប់ពី នោះ លោកវិលត្រឡប់មកស្រុកកំណើតវិញដើម្បីបង្រៀនអក្សរជូនអ្នកភូមិ។ លោក Khan បានសំណេះសំណាលថា៖
“ថ្នាក់រៀនរបស់ខ្ញុំមានសិស្ស៦នាក់ ប៉ុន្តែពួកគេបានឈប់រៀនទាំងអស់ ដោយ សារមានការខ្វះខាតជាច្រើន។ មានខ្ញុំតែម្នាក់គត់បានបន្តការសិក្សា”។
មុននោះ នៅភូមិ Bo Ban នារីក្នុងភូមិសុទ្ធតែមិនចេះអក្សរ ដោយសារ តាមទស្សនៈរបស់អ្នកភូមិថា នារីពេលធំដឹងក្ដីត្រឹមតែចេះធ្វើស្រែ ហើយរៀបការ ចិញ្ចឹមកូន គឺបានហើយ។ ប៉ុន្តែលោក Khan បានបញ្ចុះបញ្ចូលឲ្យកូនចៅទាំងអស់ ក្នុងគ្រួសារទៅរៀន។ នាបច្ចុប្បន្ន មានសមាជិកជាច្រើនក្នុងត្រកូល La កំពុងកាន់តំណែងជា កម្មាភិបាលភូមិឃុំ។ លោកស្រី La Thi Hay ក៏អញ្ចឹងដែរ៖
“កាលពីមុន ខ្ញុំមិនបានទៅរៀននោះទេ។ ហេតុនេះហើយ នាពេលទៅធ្វើក្នុង សហករណ៍ ខ្ញុំជួបការលំបាកនិងគុណវិបត្តិច្រើនណាស់។ បន្ទាប់ពីនោះមក ខ្ញុំបាន លើកទឹកចិត្តឲ្យក្មួយស្រីត្រូវទៅរៀន ត្រូវចេះអក្សរ ព្រោះបើមិនចេះអក្សរគឺធ្វើការ មិនបានទេ។ ជីវិតតាយាយមានការលំបាកជាច្រើនហើយ អញ្ចឹងត្រូវអោយកូន ចៅទៅរៀនដើម្បីរួចផុតពីការលំបាកទាំងនោះ”។
ប្រសិនបើនិយាយដល់គំរូឧស្សាហ៍ព្យាយាមសិក្សារៀនសូត្រក្នុងត្រកូល La នោះគឺត្រូវនិយាយដល់លោក La Van Phong។ នាឆ្នាំ២០១៤ បន្ទាប់ពីបញ្ចប់ការសិក្សាជំនាញគ្រប់គ្រងអាជីវកម្ម នៅដេប៉ាតឹម៉ង់សេដ្ឋកិច្ចនៃ មហាវិទ្យាល័យ Tay Bac មក លោក Phong បានចាប់ផ្ដើមអាជីពនៅស្រុកកំណើត របស់ខ្លួន។ Phong រួមជាមួយមិត្តភក្តិបានបង្កើតក្រុមទេសចរណ៍អេកូឡូស៊ី Quynh Nhai នាចុងឆ្នាំ២០១៥។ ដោយមានគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាព នាដើមឆ្នាំ២០១៧ Phong បានចុះបញ្ជីបង្កើតសហករណ៍ជលផលនិង ទេសចរណ៍អេកូឡូស៊ី Quynh Nhai។ លោក La Van Phong បានអោយដឹងថា៖
“លោកតានិងបងៗក្នុងក្រុមគ្រួសារខ្ញុំសុទ្ធតែបានទៅរៀនយ៉ាងគ្រប់គ្រាន់ ហើយខ្លួនខ្ញុំផ្ទាល់នឹងបន្តប្រពៃណីរបស់ក្រុមគ្រួសារ។ ខ្ញុំនឹងបន្តខិតខំប្រឹងប្រែង ថែមទៀតដើម្បីអភិវឌ្ឍន៍សហករណ៍ហើយផ្សព្វផ្សាយអំពីទេសចរណ៍ Quynh Nhai ទៅកាន់ភ្ញៀវទេសចរដើម្បីអោយមានភ្ញៀវទេសចរបានស្គាល់ Quynh Nhai កាន់តែច្រើនកុះករ”។
អាស្រ័យដោយមានការយកចិត្តទុកដាក់ដល់ការសិក្សារៀនសូត្រ បានជា កម្រិតចំណេះដឹងនៃត្រកូល La ត្រូវបានលើកស្ទួយពីមួយថ្ងៃទៅមួយថ្ងៃ ហើយ ជីវភាពរស់នៅកាន់តែសម្បូរធូធារផងដែរ។ រហូតមកដល់ពេលនេះ ក្នុងចំណោម គ្រួសារទាំង១០០ក្នុងត្រកូល គឺមានគ្រួសារក្រីក្រតែមួយប៉ុណ្ណោះ។ មានគ្រួសារ ជាច្រើនដែលធ្វើផលិតកម្ម អាជីវកម្មប្រកបដោយជោគជ័យ ដោយមានប្រាក់ ចំណូល ពី២០០ដល់៣០០លានដុងក្នុងមួយឆ្នាំ។ ភាពឧស្សាហ៍ព្យាយាមសិក្សា រៀនសូត្រនៃត្រកូល La ជានិច្ចកាលជាគំរូដ៏ភ្លឺស្វាងចំពោះជនជាតិ Thai ទាំងមូល នៅតំបន់ភាគពាយ័ព្យនៃប្រទេស៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ