(VOV)_ការអនុវត្តនិងផ្ទេរប្រគល់វិទ្យាសាស្ត្រ បច្ចេកវិទ្យាសំរាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម នៅតំបន់ជនបទ ព្រៃភ្នំ ដែលបាននាំមកនូវលទ្ធផលសេដ្ឋកិច្ច
សង្គម ជាក់ស្ដែង រួមចំណែកលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន។ នេះក៏ជា
បទដ្ឋានសំខាន់ក្នុងកម្មវិធីគោលដៅជាតិ អំពីការកសាងជនបទថ្មី ដំណាក់កាល
២០១០-២០២០។
![]() |
| វិទ្យាសាស្ត្រ បច្ចេកវិទ្យាផ្សាភ្ជាប់ជាមួយការអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ជនបទ ព្រៃភ្នំ |
គំរោងការណ៍ចិញ្ចឹមអយស្ទើជាផលិតផលពាណិជ្ជកម្ម នៅខេត្ត Binh Dinh បាន
រួមចំណែកជំរុញការអភិវឌ្ឍន៍ផ្នែកចិញ្ចឹមអយស្ទើ ដោះស្រាយបញ្ហាការងារធ្វើ កាត់
បន្ថយភាពក្រីក្រសំរាប់អ្នកប្រកបរបរនេសាទនៅតំបន់ឆ្នេរសមុទ្រ។ មុននេះ ប្រជា
ជននៅក្នុងតំបន់ចិញ្ចឹមអយស្ទើតាមបែបធម្មជាតិ បានជាអត្រាអយស្ទើត្រូវងាប់
ច្រើន ហើយសាចតិច និងបំពុលបរិស្ថាន ជះឥទ្ធិពលដល់ជំនាន់ក្រោយៗ។ នា
បច្ចុប្បន្ន ប្រជាជនក្នុងតំបន់បានអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យាក្នុងការចិញ្ចឹមអយ
ស្ទើ បានជាទិន្នផលបានកើនឡើងពី៣,២តោន/ហិកតា/ឆ្នាំ ឡើងដល់២៥តោន/ហិក
តា/ឆ្នាំ។ លោកស្រី Pham Thi Thanh Huong ប្រធានគំរោងការណ៍ចិញ្ចឹមអយស្ទើជា
ផលិតផលពាណិជ្ជកម្ម កែច្នៃអយស្ទើ ខេត្ត Binh Dinh បានអោយដឹងថា៖
“ តាមរយៈគំរោងការណ៍នេះ ប្រជាជនបានចេះអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា
ដើម្បីបង្កើនទិន្នផលអយស្ទើរឡើងពី៣ដល់៨ដង បើប្រៀបនឹងមុនេះ។ គុណភាព
អយស្ទើល្អ ជាពិសេសក្នុងការធានាសុវត្ថិភាពអនាម័យម្ហូបអាហារ។”
![]() |
| វិទ្យាសាស្ត្រ បច្ចេកវិទ្យាផ្សាភ្ជាប់ជាមួយការអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ជនបទ ព្រៃភ្នំ |
រីឯនៅខេត្ត Bac Giang ( ភាគខាងជើងវៀតណាម) ក្នុងប៉ុន្មានឆ្នាំកន្លងទៅបាន
អនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា ដើម្បីអភិវឌ្ឍន៍ផ្នែកកសិកម្ម និងកសាងជនបទថ្មី។
ស្ដីពីការងារស្រាវជ្រាវវិទ្យាសាស្ត្រ ផ្ទេរប្តូរបច្ចេកវិទ្យា និងជំរុញកសិកម្ម ដំណាក់កាល ២០១១-២០១៤ ខេត្តបានអនុវត្តរូបសណ្ឋាន គំរោងការណ៍ជាច្រើន។ ជាពិ
សេស ក្នុងដំណើការកសាងរូបសណ្ឋានវាលស្រែធំ ផ្ទៃដី១០០%បានប្រើគ្រឿង
យន្តពីពេលចាប់ផ្តើមធ្វើដី ដល់ពេលប្រមូលផលស្រូវ និងសហការជាមួយអង្គ
ភាពអាជីវកម្មទៀតផង។ លោក Nguyen Duc Kien ប្រធានមន្ទីរវិទ្យាសាស្ត្រ និង
បច្ចេកវិទ្យាខេត្ត Bac Giang បានស្នើថា៖
“ កម្មវិធីនេះជះឥទ្ធិពលជាច្រើនចំពោះការងារកាត់បន្ថយភាពក្រីក្រ និ
ងកសាងជនបទថ្មី។ កម្មវិធីនេះទទួលបានជោគជ័យគឺដោយសារការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា ហើយយើងខ្ញុំនឹងយកចិត្តទុកដាក់ដល់ការពង្រីកកម្មវិធីនេះ។”
រូបសណ្ឋានផ្ទេរប្រគល់វិទ្យាសាស្ត្រ បច្ចេកវិទ្យាថ្មីបានអនុវត្តក្នុងផលិតកម្ម
កសិកម្ម កាន់តែច្រើនពី១ថ្ងៃទៅ១ថ្ងៃ ជួយប្រជាកសិករប្រាស្រ័យនឹងដំណើការ
ផលិតកម្មទំនើប រួមចំណែកជំរុញល្បឿនកំណើនរបស់ផ្នែកកសិកម្ម។ ក្នុង
ប៉ុន្មានឆ្នាំកន្លងទៅ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបានអនុវត្ត និងផ្ទេរប្រ
គល់បច្ចេកវិទ្យាចំនួន៤៨០០ និងរូបសណ្ឋានចំនួន២៥០០ អំពីការអនុវត្តបច្ចេក
វិទ្យានៅខេត្តនិងទីក្រុងចំនួន៦២។ រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
លោក Nguyen Quan បានអោយដឹងថា៖
“ តាមរយៈពេលអនុវត្តកម្មវិធីនេះ បានសរអោយឃើញថា៖ នៅទីណាអនុ
វត្តបណ្ដាគំរោងការណ៍ជនបទ ព្រៃភ្នំ គឺនៅទីនោះ ទទួលបានបទដ្ឋានចាំបាច់នា
នាអំពីជនបទថ្មី និងអះអាងនូវតួនាទីជនបទថ្មីរបស់ខ្លួន។ ទីពីរគឺជួយឧបត្ថម្ភ
អោយជនរួមជាតិជាជនជាតិភាគតិច ដើម្បីលើកស្ទួយជីវភាពរស់នៅ និងធានា
សន្តិសុខជាតិ។ ជាចុងក្រោយគឺបន្តគឺប្រមូលផ្តុំក្នុងផលិតផលជាតិមួយចំនួន
ដែលបាននាយករដ្ឋមន្ត្រីអនុម័ត។”
ពីឆ្នាំ ២០១៦ ដល់ឆ្នាំ២០២៥ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានឹងបន្ត
ជំរុញខ្លាំងការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យាដើម្បីធ្វើអាជីវកម្មរាល់ឧត្តមភាព
លក្ខណះពិសេសដោយឡែករបស់តំបន់និមួយៗ ជាពិសេសគឺតំបន់ជនបទ
ព្រៃភ្នំ និងតំបន់ជនរួមជាតិជាជនជាតិភាគតិចរស់នៅ។ ទន្ទឹមនឹងនោះ កសាង
បណ្ដារូបសណ្ឋានអនុវត្ត ផ្ទេរប្រគល់បច្ចេកវិទ្យាទំនើបៗ។ នេះក៏គឺជាឱកាស
ដើម្បីប្រជាជនធ្វើមានប្រកបដោយនិរន្តរភាព ពីផលិតកម្មកសិកម្ម៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

