(VOV)_កម្មវិធីកសាងជនបទថ្មីនៅវៀតណាម ដោយមានការចូលរួមរបស់
កម្លាំងជាច្រើន ហើយក្នុងនោះមានយុវជនផង។ ៣ឆ្នាំកន្លងទៅ ចលនា៖ យុវវ័យ
រួមដៃគ្នាកសាងជនបទថ្មី បណ្ដាសំណង់ ការងារជាក់ស្ដែងត្រូវបានបណ្ដាមិត្តវ័យ
ក្មេងក្នុងទូទាំងប្រទេសទទួលយក និងពង្រីកប្រសិទ្ធិភាព ក្នុងការងារផ្លាស់ប្តូរថ្មី
មុខមាត់ជនបទវៀតណាម។
![]() |
| យុវជនចូលរួមការកសាងជនបទថ្មី |
ឆ្នាំ ២០១២ បន្ទាប់ពីពេលមជ្ឈឹមសម្ព័ន្ធសមាគមយុវជនកម្មុយនីស្តហូជីមិញ
ជ្រើសរើសឃុំ Ban Qua ជាឃុំធ្វើពិសោធន៍ជួយឧបត្ថម្ភដើម្បីការកសាងជនបទថ្មីមក គណៈកម្មាធិការប្រតិបត្តិសម្ព័ន្ធសមាគមយុវជនឃុំ Ban Qua ស្រុក Bat Xat
ខេត្ត Lao Cai បានធ្វើចលនាជ្រួតជ្រាបដល់សាខាសម្ព័ន្ធសមាគមយុវជននិមួយៗ
និងប្រមូលផ្តុំសមាជិកសម្ព័ន្ធសមាគមចូលរួម។ ការងារជាក់ស្ដែងជាច្រើន ត្រូវ
បានប្រគល់អោយយុវជន ដូចជា៖ ធ្វើពលកម្មជួយឧបត្ថម្ភគ្រួសារក្រីក្រ គ្រួសារ
គោលនយោបាយ និងធ្វើផ្លូវគមនាគមន៍ …លៗ លេខាធិការសម្ព័ន្ធសមាគមយុវ
ជនកម្មុយនីស្តហូជីមិញ ឃុំ Bản Qua បង Nguyen Tien Anh បានអោយដឹងថា៖
ធ្វើការឃោសនាអោយយុវជនជ្រួតជ្រាបអំពីការងាររបស់ខ្លួន។ តាមរយៈការងារ
នានា យើងខ្ញុំជួយកម្មាភិបាល ប្រជាជន យល់ដឹងបន្ថែមអំពីផលប្រយោជន៍របស់
ការងារកសាងជនបទថ្មី។ នាបច្ចុប្បន្ន យើងខ្ញុំទទួលបានបទដ្ឋានចំនួន១៧/១៩
បទដ្ឋានអំពីការកសាងជនបទថ្មី។”
| យុវជនចូលរួមការកសាងជនបទថ្មី |
នៅខេត្ត Bac Lieu លេខាធិការសម្ព័ន្ធសមាគមយុវជនខេត្ត Bac Lieu បងស្រី
Truong Hong Trang បានអោយដឹងថា៖ អស់រយៈពេល៣ឆ្នាំ ចលនា៖ យុវវ័យរួមដៃ
គ្នាកសាងជនបទថ្មី ខេត្ត Bac Lieu ទទួលបានលទ្ធផលសកម្មជាច្រើន។ នោះមិន
គ្រាន់តែជាសំណង់ រូបសណ្ឋានជាក់ស្ដែងប៉ុណ្ណោះទេ ថែមទាំង តួនាទី ថានះ របស់
យុវជនត្រូវបានអះអាងយ៉ាងរឹងមាំ ក្នុងបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនៅក្នុង
តំបន់ទៀតផង។
“ យើងខ្ញុំយកចិត្តទុកដាក់ជាពិសេសដល់បញ្ហាគមនាគមន៍ជនបទ និងជួយ
ឧបត្ថម្ភការងារមួយចំនួនក្នុងការកសាងជនបទថ្មី។ ឧទាហរណ៍ បណ្ដាអគារវប្បធម៍
ត្រូវបានកសាងរួចរាល់ ប៉ុន្តែនៅខ្វះខាតសម្ភារះជាច្រើន បានជា សម្ព័ន្ធសមាគម
យុវជនកម្មុយនីស្តហូជីមីញបានអំពាវនាវអោយសម្ព័ន្ធសមាគមយុវជនរបស់សហ
គ្រាសមជ្ឈឹមនានា ផ្តល់ជំនួយសំរាប់ភូមិ ដូចជាកុំព្យូទ័រ។ តាមនោះ ជួយឧបត្ថម្ភ
សមាជិកសម្ព័ន្ធសមាគមយុវជន ប្រជាជនបានប្រើប្រាស់អ៊ីនធឺណែត ដើម្បីសិក្សារ
រូបសណ្ឋានល្អ របៀបធ្វើប្រកបដោយប្រសិទ្ធិភាព ក្នុងការកសាងជនបទថ្មី។”
អស់រយៈពេល៣ឆ្នាំអនុវត្ត ចលនា៖យុវវ័យរួមដៃគ្នាកសាងជនបទថ្មីមក យុ
វវ័យក្នុងទូទាំងប្រទេសបានធ្វើផ្លូវគមនាគមន៍ថ្មីនៅជនបទមានប្រវែងជិត១១ពាន់
គីឡូម៉ែត្រ ផ្លូវតាមវាលស្រែចំនួន៨៩ពាន់គីឡូម៉ែត្រ និងអគារវប្បធម៍ចំនួនជាង
២៨២០ខ្នង។ ចលនានេះក៏ជួយយុវជនចំនួនបីហ្មឺននាក់នៅជនបទបានខ្ចីទុន ពិ
គ្រោះយោបល់និងឧទ្ទេសនាមការងារធ្វើសំរាប់យុវជនជាង២,៦លាននាក់
បណ្ដុះបណ្ដាលវិជ្ជាជីវះសំរាប់មនុស្សជាង៣៥០ពាន់នាក់។ អ្នកស្រី Phan Thi
Phuc លេខាធិការសម្ព័ន្ធសមាគមយុវជនឃុំ Kim Long ស្រុក Chau Duc ខេត្ត
Ba Ria – Vung Tau បានចាត់ទុកថា៖ យុវជនមានគោលបំណងចូលរួមកសាង
ជនបទថ្មី ប្រកបដោយប្រសិទ្ធិភាព តាមរយៈការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងតំ
បន់ បើកទូលាយមុខរបរសេវាកម្ម ធ្វើសេដ្ឋកិច្ចកសិដ្ឋាន។
“ ចំពោះយើងខ្ញុំនៅជនបទ គឺបណ្ដារូបសណ្ឋានផ្ទេរប្តូរវិទ្យាសាស្ត្រ
បច្ចេកវិទ្យា គឺចាំបាច់ណាស់។ យើងខ្ញុំមានគោលបំណងថា៖ មជ្ឈឹមនិងតំបន់
នាំមកនូវរូបសណ្ឋានថ្មី វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដើម្បីយុវជនមានបន្ថែមចំ
ណេះដឹង ដោះស្រាយបញ្ហាការងារធ្វើនៅក្នុងតំបន់។”
ស្ដីពីបញ្ហានេះ លេខាធិការមជ្ឈឹមសម្ព័ន្ធសមាគមយុវជន Nguyen Anh Tuan
បានអោយដឹងថា៖ គោលដៅកសាងជនបទថ្មី មិនគ្រាន់តែជាការផ្លាស់ប្តូរមុខ
មាត់ជនបទប៉ុណ្ណោះទេ សំខាន់ជាងនេះទៀតគឺលើកកំពស់ប្រាក់ចំណូលនិង
ជីវភាពរស់នៅរបស់ប្រជាជនបានល្អប្រសើរ។ ដូច្នេះ យុវជនត្រូវជំរុញខ្លាំងការ
អភិវឌ្ឍន៍ផលិតកម្ម កសាងនិងបើកទូលាយរូបសណ្ឋានសេដ្ឋកិច្ចនានា ដើម្បី
ប្រជាជនធ្វើមានបាននៅលើទឹកដីស្រុកកំណើតរបស់ខ្លួន។
“ នាបច្ចុប្បន្ន ការអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទជាភារកិច្ចស្នូល។ នេះគឺជា
ចំណុចសំខាន់បំផុតដើម្បីធានាអោយការអនុវត្តបទដ្ឋានផ្សេង ដើម្បីកសាង
ជនបទថ្មីបានចីរភាព។ នាពេលសេដ្ឋកិច្ចបានអភិវឌ្ឍន៍ហើយ យើងនឹងមាន
លក្ខណះវិនិយោគអោយហេដ្ឋារចនាសម្ព័ន្ធ វប្បធម៌ អប់រំ និងបទដ្ឋានផ្សេងៗ ។”
នៅទីណាមានសំណូមពរ នៅទីនោះមានយុវជន នៅទីណាលំបាក យុវ
ជននឹងមកទីនោះ។ ពាក្យស្លោកនេះ ត្រូវបានបញ្ជាក់ជាថ្មីម្តង់ទៀត តាមរយៈ
ចលនា៖យុវជនរួមដៃគ្នាកសាងជនបទថ្មី ហើយពីនោះ សំណង់ជាច្រើនត្រូវ
បានបង្កើតឡើងដោយបាតដៃរបស់យុវជន រួមចំណែកសកម្ម ក្នុងការផ្លាស់
ប្តូរថ្មីមុខមាត់ស្រុកកំណើត លើកស្ទួយជីវភាពរស់នៅរបស់ប្រជាជននៅតំបន់
ជនបទ តំបន់ព្រៃភ្នំ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
