(VOVworld) - លោកអ្នកនាងជាទីមេត្រី! មុននេះរយៈពេល៥ទសវត្ស អាស៊ានត្រូវបានចាប់បដិសន្ធិដោយប្រទេសសមាជិកចំនួន៥តែប៉ុណ្ណោះ។ ក្រោយរយៈពេលកន្លះ សតវត្សអភិវឌ្ឍន៍មក អាស៊ានទទួលបានការបោះជំហានសំខាន់ជាច្រើននៃកិច្ចសហ ប្រតិបតិ្តការទាំងក្នុងនិងក្រៅប្លុក តាមនោះអះអាងនូវតួនាទីរបស់អង្គការរឹងមាំ មួយ ដែលមានការតភ្ជាប់កាន់តែស៊ីជំរៅនិងជាដៃគូមិនអាចខ្វះបានរបស់ប្រទេស នានាលើពិភពលោក។
ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ទិវាបង្កើតអាស៊ាន (ថ្ងៃទី៨ សីហា) យើងខ្ញុំសូមផ្ដល់ជូនចំពោះលោកអ្នកនាងនិងប្រិយមិត្តនូវកម្មវិធីផ្សាយ សម្លេងពិសេសស្ដីពីអាស៊ានក៏ដូចជាឥទ្ធិពលនិងផលប្រយោជន៍ដែល អាស៊ានបាននាំមកជូនក្នុងតំបន់និងលើពិភពលោក ជាពិសេសចំពោះវៀតណាម ចាប់ពីពេលចូលរួមអាស៊ានមកផងដែរ។
លោកអ្នកនាងជាទីមេត្រី! ពេលវេលា៥០ឆ្នាំ ជាឱកាសដើម្បីក្រលែកមើល ឡើងវិញនូវដំណើរអភិវឌ្ឍន៍ហើយពង្រឹងការជឿទុកចិត្តនិងកម្លាំងចលករចំពោះកំណាត់ផ្លូវខាងមុខ។ សូមអញ្ជើញលោកអ្នករួមជាមួយយើងខ្ញុំក្រលែកមើល ឡើងវិញនូវរបត់សំខាន់បំផុតរបស់អាស៊ានក្នុងរយៈពេល៥០ឆ្នាំកន្លងទៅតាមការបូកសរុបរបស់អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម។
![]() |
១. នាថ្ងៃទី៨ សីហា ឆ្នាំ១៩៦៧ សមាគមន៍បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ត្រូវបានបង្កើតឡើងដោយឈរលើមូលដ្ឋាននៃសេចក្ដីថ្លែងការណ៍បាំងកក ក្នុងគោលដៅគឺបង្កើនកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច វប្បធម៌សង្គមកិច្ច រវាងប្រទេសសមាជិកនានា ហើយធ្វើសមាហរណកម្មកាន់តែស៊ីជំរៅទៅក្នុងតំបន់និងពិភពលោក។
![]() |
២. នាឆ្នាំ១៩៧៦ សមាគមន៍បានចេញសេចក្ដីថ្លែងការណ៍ស្ដីពីភាពសុខដុមអាស៊ាន (សេចក្ដីថ្លែងការណ៍ Bali ១) ដែលបង្ហាញនូវការប្ដេជ្ញាចិត្តសហប្រតិបតិ្តការក្នុងតំបន់ ហើយបញ្ជូនសារមួយស្ដីពីចំណងមិត្តភាព កិច្ចសហប្រតិបតិ្តការដើម្បីសន្តិភាព សន្តិសុខរួមក្នុងតំបន់ ដោះស្រាយជំលោះដោយកិច្ចចរចារសន្តិភាពជាមួយប្រទេសដទៃក្នុងតំបន់តាមរយៈកិច្ចព្រមព្រៀងមិត្តភាពនិងកិច្ចសហប្រតិបតិ្តការអាស៊ីអាគ្នេយ៍ (TAC)។
៣. នាឆ្នាំ១៩៩២ អាស៊ានបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្ដីពីកម្មវិធីអាទិភាពពន្ធដារសំរាប់តំបន់ពាណិជ្ជកម្មសេរីអាស៊ាន (CEPT/AFTA) តាមនោះចាប់ផ្ដើមដំណើរការសេរីភាវូបនីយកម្មសេដ្ឋកិច្ចតំបន់។ ក្នុងឆ្នាំនេះដែរ អាស៊ានបានចេញសេចក្ដីថ្លែងការណ៍ស្ដីពីសមុទ្រខាងកើត ដោយកំណត់គោលការណ៍ស្ដីពីការដោះស្រាយជំលោះនៅតំបន់នេះដោយសន្តិវិធី។
៤. ចាប់ពីឆ្នាំ១៩៩៣-១៩៩៤ អាស៊ានចាប់ផ្ដើមបើកទូលាយទំនាក់ទំនងកិច្ចការបរទេស ជំរុញកិច្ចសន្ទនាអំពីសន្តិសុខក្នុងតំបន់តាមរយៈការបង្កើតវេទិកាតំបន់អាស៊ាន (ARF) នៅសន្និសីទរដ្ឋមន្រ្តីអាស៊ានលើកទី២៦ (ខែកក្កដាឆ្នាំ១៩៩៣)។ នាឆ្នាំ១៩៩៥ អាស៊ានចុះហត្ថលេខាលើសន្ធិសញ្ញាស្ដីពីតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ)។
![]() |
៥. ក្នុងដំណាក់កាលពីឆ្នាំ១៩៩៥ដល់ឆ្នាំ១៩៩៧ អាស៊ានចាប់ផ្ដើមបើកទូលាយទ្រង់ទ្រាយដោយផ្ដល់សមាជិកភាពសំរាប់វៀតណាមនាថ្ងៃទី២៨ កក្កដា ឆ្នាំ១៩៩៥។ ឆ្ពោះទៅគោលដៅសំរេចការបើកទូលាយ រួមមានប្រទេសអាស៊ីអាគ្នេយ៍ទាំង១០ អាស៊ានបានអនុម័តលើចខុវិស័យអាស៊ានឆ្នាំ២០២០នាខែធ្នូឆ្នាំ១៩៩៧។ នាឆ្នាំ១៩៩៩ កម្ពុជាចូលរួមអាស៊ាន តាមនោះសម្រេចគោលដៅពោលខាងលើ។
៦. ក្នុងសន្និសីទជាន់ខ្ពស់អាស៊ានលើកទី៨នៅព្រះរាជាណាចក្រកម្ពុជា នាខែវិច្ចិកាឆ្នាំ២០០២ នាយករដ្ឋមន្រ្តីសឹង្ហបុរីបានផ្ដួចផ្ដើមគំនិតស្ដីពីការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC)។ ដល់ឆ្នាំ២០០៣ ឥណ្ឌូនេស៊ី បានស្នើឲ្យកសាងសហគមន៍សន្តិសុខ (ASC) សំដៅបង្កើតឡើងបរិយាកាសសន្តិភាពនិងស្ថិរភាព។ ក្រោយនោះ ដើម្បីមានតុល្យភាពក្នុងការអភិវឌ្ឍន៍ អាស៊ានក៏បានឯកភាពលើការបង្កើតសហគមន៍សង្គមវប្បធម៌ផងដែរ។
៧. នៅសន្និសីទជាន់ខ្ពស់អាស៊ានលើកទី៨នេះដែរ អាស៊ាននិងចិនបានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) សំដៅស្វែងរកដំណោះស្រាយសន្តិភាពចំពោះបញ្ហាសមុទ្រខាងកើត។
![]() |
៩. នាថ្ងៃទី២០ វិច្ចិកា ឆ្នាំ២០០៧ ធម្មនុញ្ញអាស៊ានត្រូវបានចុះហត្ថលេខា ហើយចូលជាធរមាននាថ្ងៃទី១៥ ធ្នូ ឆ្នាំ២០០៨។ នេះជាការបោះជំហានអភិវឌ្ឍន៍សំខាន់បំផុតរបស់អាស៊ាន ដោយបង្កើតគ្រឹះស្ថានខាងគតិយុត្តដើម្បីអាស៊ានកសាងសហគមន៍ឯកភាពមួយ។
១០. នាថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១៥ សហគមន៍អាស៊ានត្រូវបានចាប់បដិសន្ធិជាផ្លូវការ បើកចេញដំណាក់កាលតភ្ជាប់គ្នាថ្មីដ៏ស៊ីជំរៅជាងមុនរបស់អាស៊ាន។
ដោយមានចំនួនប្រជាជនជាង៦២៥លាននាក់ អាស៊ានជាសហគមន៍វប្បធម៌ ដ៏សម្បូរបែប ហើយពោរពេញទៅដោយអត្តសញ្ញាណនិងប្រពៃណី។ គោលដៅ អភិវឌ្ឍន៍របស់អាស៊ានគឺដើម្បីប្រជាជននិងយកប្រជាជនជាមជ្ឈមណ្ឌល។ អញ្ចឹងតើប្រជា ពលរដ្ឋអាស៊ាននោះ គេយល់ដឹងអ្វីខ្លះអំពីសហគមន៍របស់ខ្លួនឯងទេ?
![]() |
១. លោក Nguyen Hung ម្ចាស់ហាងលក់វត្ថុអនុស្សាវរីយ៍នៅលេខ ៨០ វិថី Hang Gai ខ័ណ្ឌ Hoan Kiem ទីក្រុងហាណូយ៖
«ភ្ញៀវទេសចរពីអឺរ៉ុបមកទិញច្រើនណាស់! ខ្ញុំមិនដឹងអំពីអាស៊ានទេ ដឹងអំពីប្រទេសថៃតែប៉ុណ្ណោះ។ មុននេះ ខ្ញុំប្រើប្រាស់ភាសាអង់គ្លេសក្នុងពេលលក់ទំនិញ។ ប៉ុន្តែ ភ្ញៀវទេសចរថៃមកទស្សនានៅវៀតណាមកាន់តែច្រើនកុះករ ដោយហេតុនេះ ខ្ញុំត្រូវរៀននិយាយភាសាថៃដើម្បីលក់ទំនិញ។ ឃើញខ្ញុំនិយាយភាសាថៃ ពួកគេភ្ញាក់ផ្អើលនិងសប្បាយរីករាយណាស់ ហើយ ទិញទំនិញច្រើនជាង!។»
![]() |
២.លោក Truong Minh Duc បុគ្គលិកសម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍ Vinaphone ទីក្រុងហាណូយ៖
«ខ្ញុំមិនដឹងប៉ុន្មានប្រទេសក្នុងអាស៊ានទេ ប៉ុន្តែ ក្រុមកីឡាបាល់ទាត់ នៃប្រទេសណាដែលចូលរួមការប្រគួត SEA Games ខ្ញុំដឹងច្បាស់! SEA Games លើកទី ២៩ កំពុងចូលមកហើយ។ ខ្ញុំគាំទ្រក្រុមកីឡាបាល់ទាត់ វៀតណាម! ទោះបីជាប្រទេសម្ចាស់ផ្ទះម៉ាឡេស៊ីបានផ្លាស់ប្តូររបៀបរៀប ចំក្រុមប្រគួតក្តី ប៉ុន្តែ វៀតណាមនឹងជួបក្រុមខ្លាំងៗ។»
![]() |
៣.កញ្ញា Phan Huyen My អាយុ ១៩ ឆ្នាំ សិក្ខាកាមថ្នាក់បង្រៀនដឹកនាំខ្សែភាពយន្តនៅមជ្ឈមណ្ឌលជួយឧបត្ថម្ភអភិវឌ្ឍន៍ទេពកោសល្យខ្សែភាពយន្តវៀយណាម (TPD)៖
«ប្រជាពលរដ្ឋអាស៊ានមិនសូវស្គាល់ច្រើនអំពីខឿនខ្សែភាពយន្តរបស់គ្នាទេ។ គេនិយមចូលចិត្តខ្សែភាពយន្ត Hollywood ជាង។ លើទូរទស្សន៍វៀតណាម ឥឡូវទើបតែចាក់ផ្សាយខ្សែភាពយន្តរបស់ថៃឬហ្វីលីពីនតែប៉ុណ្ណោះ។ ប្រសិនបើវណ្ណៈកម្មភាពយន្តរបស់អាស៊ានត្រូវបានបញ្ចាំងទូលំទូលាយថែមទៀតនោះគឺប្រជាជនក្នុងប្លុកនឹងយល់បន្ថែមអំពីវប្បធម៌នៃប្រទេសជិតខាង។”
![]() |
៤.អនុប្រធាននាយកដ្ឋានអាស៊ានក្រសួងការបរទេសវៀតណាម លោក Nguyen Dang Trung៖
«ស្ថានភាពខ្វះព័ត៌មានក៏ដូចជាកង្វះខាតខាងចំណេះដឹងអំពីអាស៊ានគឺជា ការពិតជាក់ស្តែងដែលកំពុងសេសសល់ក្នុងបណ្ដាប្រទេសជាសមាជិក អាស៊ាន រួមមានវៀតណាមផងដែរ។ ការដែល មជ្ឈដ្ឋានសហគ្រាសបង្កើត អាជីពថ្មីទទួលបានជោគជ័យនៅប្រទេសអាស៊ាននានានឹងរួមវិភាគទាន ផ្លាស់ប្តូរចំណេះដឹងអំពីសមាហរណកម្ម។ ប្រការនេះមានន័យថា៖ ប្រសិនបើ សហគ្រាសខ្នាតតូចអាចទទួលជោគជ័យលើវិស័យមួយ នោះគឺ បង្កើតការត្រិះរិះនិងទស្សនៈវិស័យសំរាប់សហគមន៍សហគ្រិននិងអ្នកគ្រប់ គ្រងនិយាយារួមនិងប្រជាជនក្នុងតំបន់និយាយដោយឡែក។ ជោគជ័យនៃ សហគ្រាសអាស៊ានបង្កើតអាជីពថ្មីនឹងជំរុញប្រជាជនក្នុងប្លុកជួបប្រាស្រ័យ វប្បធម៌សង្គម។ ខ្ញុំវាយតំលៃថា៖ នេះគឺជាអត្ថប្រយោជន៍ខណៈពេលដែល សហគ្រាសបង្កើតអាជីពថ្មីចូលរួមសមាហរណកម្មអាស៊ាន។»
![]() |
៥.អ្នកស្រី Hoang Minh Phuong អាយុ ៣២ ឆ្នាំ បុគ្គលិកនៃក្រុមហ៊ុនទេសចរណ៍ Atravelmate ទីក្រុងហាណូយ៖
«ខ្ញុំទៅទស្សនាប្រទេសអាស៊ានភាគច្រើន លើកលែងប៊្រុយណេនិង Timor ខាងកើត។ នាពេលថ្មីៗនេះ អាស្រ័យដោយគោលនយោបាយបើកទ្វារទេស ចរណ៍ តភ្ជាប់ជើងហោះហើរត្រង់ៗពីទីក្រុងហាណូយឬទីក្រុងហូជីមិញទៅ កាន់បណ្ដាប្រទេសក្នុងតំបន់ នោះគឺចំនួនភ្ញៀវទេសចរពីថៃ ម៉ាឡេស៊ី សឹង្ហបុរី ហ្វីលីពីន មកទស្សនាវៀតណាម កើនឡើងយ៉ាងខ្លាំងនិងផ្ទុយទៅ វិញ។ ក្នុងពេលជួបធ្វើការជាមួយសហសេវិកពីថៃឡាវនិងកម្ពុជា ខ្ញុំរៀន ច្រើនអំពីចរិតលក្ខណៈឧស្សាហ៍ព្យាយាមរបស់គេក្នុងការធ្វើអាជីវកម្ម។ ស្តីអំពីម្ហូបអាហារ ខ្ញុំចូលចិត្តម្ហូបរបស់ថៃ។ ប្រជាជនវៀតណាមក៏និយមចូល ចិត្តម្ហួបថៃផងដែរ ដោយសារ រស់ជាតិសមស្របនឹងជនវៀតណាម។»
![]() |
៦.កញ្ញា Nguyen Anh Duong អាយុ ២០ ឆ្នាំ និស្សិតមហាវិទ្យាល័យ Thang Long ទីក្រុហាណូយ៖
«ប្រើប្រៀបនឹងអង់គ្លេសនិងអាមេរិកឬអ៊ូស្ត្រាលី ខ្ញុំគិតថា៖ ទៅរៀននៅបណ្ដា ប្រទេសអាស៊ីអាគ្នេយគឺមិនជាជម្រើសអាក្រក់ទេ។ ជាឧទាហរណ៍ ពេលវេលាសិក្សរៀនសូត្រនៅសឹង្ហបុរីខ្លីជាងបើប្រៀបនឹងអង់គ្លេសនិងអ៊ូស្រាលី។ គុណភាពនៃការសិក្សានៅទីនេះល្អណាស់។ ចំពោះផ្នែកសេវ៉ាកម្មសណ្ឋា គារដែលខ្ញុំកំពុងប្រដេញតាមនោះ ខ្ញុំនឹងជ្រើសរើសទៅរៀនបរិញ្ញបត្រនៅសង្ហបុរីម៉ាឡេស៊ីឬថៃ។»
![]() |
៧.លោកស្រី Nguyen Quynh Giao អាយុ ៤៥ ឆ្នាំ ស្ដ្រីមេផ្ទះមួយរូបនៅទីក្រុងហាណូយ៖
«បើកទ្វារអាស៊ានដូច្នេះមានប្រយោជនជាច្រើន! ទំនិញណាមានគុណភាព ល្អ នោះគឺអតិថិជនទិញ។ គ្រួសារខ្ញុំចូលចិត្តប្រើប្រាស់ទំនិញរបស់ថៃ ស្ករគ្រាប់និងនំរបស់ម៉ាឡេស៊ីនិងឥណ្ឌូណេស៊ី។ ប៉ុន្តែ គ្រួសារខ្ញុំនិយមចូល ចិត្តផ្លែឈើឬប្រហិតរបស់វៀតណាម។ តំលៃសមស្របហើយឆ្ងាញ់ដូច ទំនិញនាំចូលដែរ៕»
មិនមែនជាអ្នកណាក៏យល់ដឹងយ៉ាងច្បាស់លាស់និងជ្រាលជ្រៅអំពីផល ប្រយោជន៍នានាដែលប្រជាពលរដ្ឋអាស៊ានទទួលបាននោះឡើយ។ ហើយនោះជាប្រការមិន អាចបដិសេធបានក្នុង សហគមន៍មួយដែលមានលក្ខណៈខុសប្លែកគ្នាអំពីវប្បធម៌ សាសនា កំរិតអភិវឌ្ឍន៍និងពិសេសគឺប្រព័ន្ធនយោបាយ។ ដូច្នេះហើយ ដើម្បី អភិវឌ្ឍន៍យ៉ាងរឹងមាំនិងក្លាយទៅជាតំបន់មានកិត្យានុភាពនិងតួនាទីសំខាន់លើ ពិភពលោកនោះគឺ ការស្រុះចិត្តគំនិតជាកត្តាគន្លឹះរបស់អាស៊ាន។
ដោយឈរលើមូលដ្ឋានស្រុះចិត្តគំនិតនោះ អាស៊ានបានជំរុញយន្តការក្នុងនិង ក្រៅប្លុកដូចជាសន្និសីទរដ្ឋមន្រ្តីការបរទេសអាស៊ាន (AMM) សន្និសីទអាស៊ាន និងប្រទេសដៃគូ (អាស៊ានបូក) តំបន់ពាណិជ្ជកម្មសេរីអាស៊ាន ( AFTA) និង វេទិកាតំបន់អាស៊ាន (ARF) ជាដើម។ ទន្ទឹមនឹងនោះ អាស៊ានក៏ផ្ដល់មតិរួម ចំណែកដោះស្រាយបញ្ហាខាងនយោបាយនិងសន្តិសុខនានាលើឆាកអន្តរជាតិ ដោយសន្តិវិធីនិងគោរពសេចក្ដីសំរេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប។ ជាបន្តទៅនេះ សូមអញ្ជើញលោកអ្នកនាងស្ដាប់អត្ថបទសរសេរក្រោមចំណង ជើងថា “អាស៊ានអះអាងនូវតួនាទីជាមជ្ឈមណ្ឌលក្នុងកិច្ចសន្ទនានិងកិច្ចសហ ប្រតិបតិ្តការដើម្បីសន្តិភាពក្នុងតំបន់” របស់អ្នកយកព័ត៌មាន Huong Tra។
ពីតំបន់មួយដែលមានការខុសប្លែកគ្នាខាងវប្បធម៌សាសនានិង គំលាតអភិវឌ្ឍន៍ ជាពិសេសគឺប្រព័ន្ធនយោបាយ រហូតមកដល់ពេលនេះ អាស៊ានបាន ក្លាយទៅជាអង្គការសហប្រតិបត្តិការតំបន់លើគ្រប់ជ្រុងជ្រោយដោយមានប្រទេសជា សមាជិកចំនួន ១០ ដែលធ្វើសកម្មភាពដោយឈរលើមូលដ្ឋាន «ពិគ្រោះយោបល់និង ស្រុះចិត្តគំនិត»។ ស្នាដៃលេចធ្លោបំផុតខាងសន្តិសុខនយោបាយរបស់អាស៊ានក្នុង អំឡុង ៥០ ឆ្នាំកន្លងទៅគឺការរក្សាឲ្យបានស្ថិរភាពនិងសន្តិភាពក្នុងតំបន់។ ប្រការនេះ បង្ហាញនូវតួនាទីស្នូលនិងការរួមវិភាគទានជាច្រើនរបស់អាស៊ានលើវិស័យសន្តិសុខនិងបញ្ហាពហុភាគីក្នុងតំបន់។ អគ្គលេខាធិការអាស៊ាន លោក Le Luong Minh បានឲ្យដឹងថា៖
«មេរៀនសំខាន់មួយដែលអាស៊ានទទួលបានក្នុងអំឡុង ៥០ ឆ្នាំកន្លងទៅគឺបណ្ដា ការសាកល្បងសន្តិសុខស្មុគស្មាញនិងពហុបែបនាសព្ធថ្ងៃដែលមិនអាចដោះស្រាយបានដោយប្រទេសមួយដោយឡែកឡើយ។ គិតតាំងពីចាប់បដិសន្ធិមកអាស៊ានដើរតួនាទីរបស់អង្គការសំខាន់មួយក្នុងតំបន់គឺជាអង្គការគួរឲ្យទុកចិត្តលើឆាកអន្តរជាតិដែលមានឋានៈស្នូលក្នុងយុទ្ធសាស្ត្រតំបន់តាមរយៈការជំរុញតំបន់បើកទូលាយលើគ្រប់ជ្រុងជ្រោយ។»
![]() |
នាបច្ចុប្បន្ន មហាអំណាចនានាលើពិភពលោកយកចិត្តទុកដាក់ជាពិសេសទៅលើ តំបន់អាស៊ី-អាគ្នេយ៍ដែលបង្កើតឡើងរលកផ្លាស់ប្តូរខាងភូមិសាស្ត្រនយោបាយក្នុង នោះ អាស៊ានស្ថិតនៅមជ្ឈមណ្ឌលក្នុងតំបន់ដែលកំពុងត្រូវបានបង្កើតឡើង។ កិច្ចព្រម ព្រៀងស្និទ្ធស្នាលនិងកិច្ចសហប្រតិបត្តិការ (TAC) ដែលអាស៊ានបានផ្តើមឡើងនាឆ្នាំ ១៩៧៦ បានទាក់ទាញការចូលរួមរបស់ប្រទេសក្រៅអាស៊ានជាច្រើនកុះករ។ អគ្គលេខាធិការអាស៊ាន លោក Le Luong Minh បានសង្កត់ធ្ងន់ថា៖
«TAC ដើរតួនាទីដូចក្រមប្រតិបត្តិខាងយន្តការសហប្រតិបត្តិការ ទំនាក់ទំនងរវាង បណ្ដាប្រទេសក្នុងតំបន់។ នាបច្ចុប្បន្ន មានប្រទេសចំនួន ៣៥ ចូលរួម TAC ហើយភាគី ចូលរួម TAC ក្រៅតំបន់ដូចជា៖ ឥណ្ឌា ចិន អាមេរិក កាន់តែកើនឡើងពីមួយថ្ងៃទៅ មួយថ្ងៃ។ ប្រការនេះបង្ហាញនូវចរិតលក្ខណៈបើកទូលាយនៃការកំណត់ស្តីអំពីការរស់ នៅសន្តិភាពជាមួយគ្នានិងសហប្រតិបត្តិការស្និតស្នាលរវាងប្រទេសអាស៊ីអាគ្នេយ៍ នានាក្នុងតំបន់និងក្រៅក្របខ័ណ្ឌនេះ។»
ទន្ទឹមនឹងនោះ អាស៊ានក៏បានកសាងឡើងទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់ វិស័យជាមួយដៃគូសំខាន់ៗលើពិភពលោក តាមរយៈក្របខ័ណ្ឌអាស៊ាន+១ ព្រមទាំង បំផុសប្រកបដោយជោគជ័យហើយរក្សាតួនាទីស្នូលក្នុងក្របខ័ណ្ឌសហប្រតិបត្តិការ មួយចំនួនក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកដូចជា៖ អាស៊ាន+៣ សន្និសីទជាន់ខ្ពស់អាស៊ីបូព៌ារ (EAS) និងវេទិកាតំបន់អាស៊ាន (ARF)។
![]() |
ក្រៅពីនោះ អាស៊ានក៏ជាកត្តាសំខាន់នៃក្របខ័ណ្ឌសហប្រតិបត្តិការក្នុងតំបន់និង អន្តរតំបន់ផ្សេងៗទៀតដូចជា៖ សន្និសីទអាស៊ី-អឺរ៉ុប (ASEM) និងវេទិកាសហប្រតិបត្តិ ការអាស៊ីបូព៌ារ-អាមេរិកឡាទីន (FEALAC)។ វាយតំលៃខ្ពស់ចំពោះប្រសិទ្ធភាពរវាង អាស៊ានជាមួយបណ្ដាប្រទេសដៃគូ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានសង្កត់ធ្ងន់ថា៖
«អាមេរិកកាន់តែគោរពទំនាក់ទំនងជាមួយអាស៊ី អាស៊ានគឺជាអង្គការមួយ ដែលមានការជះឥទ្ធិពលសំខាន់និងដើរតួនាទីស្នូលក្នុងតំបន់។ នេះគឺជាមូលហេតុ ដែលអាមេរិកបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយអាស៊ាន។ ទំនាក់ទំនងលោត ផ្លោះនេះសរឲ្យឃើញនូវឧត្តមភាពប្រៀបខ្លាំងនិងតួនាទីស្នូលរបស់អាស៊ានដែលកាន់ តែត្រូវបានបង្កើនពីមួយថ្ងៃទៅមួយថ្ងៃ។ អាមេរិកនិងអាស៊ានមានការយកចិត្តទុកដាក់ រួមក្នុងការក្សាសន្តិភាពសកល ប្រតិបត្តិតាមច្បាប់អន្តរជាតិ ហើយយើងអាចសរឲ្យ ឃើញនូវតួនាទីស្នូលរបស់អាស៊ានចំពោះសន្តិសុខក្នុងតំបន់អាស៊ី-អាគ្នេយ៍។ ខ្ញុំជឿជាក់ ថា៖ ទំនាក់ទំនងអាស៊ាន-អាមេរិកកាន់តែត្រូវបានពង្រឹងនិងពង្រីកប្រកបដោយប្រសិទ្ធភាពនិងឯកភាព។»
ក្នុងពេលដែលសម្លេងរបស់អាស៊ានមានទម្ងន់លើឆាកអន្តរជាតិនោះគឺប្រទេស ជាសមាជិកនីមួយៗក្នុងប្លុកអាស៊ានក៏ទទួលបានផលប្រយោជន៍ជាច្រើនពីប្រការនេះ សម្បីតែចំពោះបណ្ដាប្រទេសចាប់បដិសន្ធិអាស៊ានដូចជាឥណ្ឌូណេស៊ី ឬ ប្រទេសចូល រួមប្លុកក្រោយៗដូចវៀតណាមផងដែរ។ អតីតឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Khoan បានចែករំលែកថា៖ សារសំខាន់បំផុតដែលវៀតណាមទទួលបានក្នុងពេល ចូលរួមអាស៊ានគឺជាឋានៈត្រូវបានពង្រឹងដោយឥតឈប់ឈរ។
«ទទួលបានឋានៈនាបច្ចុប្បន្ន ផ្នែកសំខាន់មួយគឺវៀតណាមជាសមាជិកសកម្ម របស់អាស៊ាន។ វៀតណាមទទួលបានការគាំទ្ររបស់ប្រទេសអាស៊ានទាំងឡាយខណៈ ដែលចូលរួមបណ្ដាសន្និសីទអន្តរជាតិ ឬ ចុះឈ្មោះជាបេក្ខជននៃក្រុមប្រឹក្សាសិទ្ធិ មនុស្សនិងក្រុមប្រឹក្សាសន្តិសុខ អ.ស.ប.។ ទីពីរគឺពីប្រទេសមួយដែលមានប្រទេស អមិត្តនានា ឥឡូវនេះ វៀតណាមបង្កើតទំនាក់ទំនងជាមួយប្រទេសដៃគូជាច្រើន ។ ទីបីគឺអាស៊ានគឺជាជណ្តើរដើម្បីវៀតណាមបង្កើតទំនាក់ទំនងជាមួយដៃគូធំៗដូចជា អាមេរិក អឺរ៉ុប ។ល។ ទីចុងក្រោយ អាស៊ានគឺជាការសាកល្បងសំរាប់វៀតណាមក្នុង ការធ្វើសមាហរណកម្មជាមួយពិភពលោក។»
ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំនៅវៀតណាម លោក Ibu Hadi បានចាត់ទុកថា៖
«ចំពោះឥណ្ឌូណេស៊ី អាស៊ានគឺជាឆ្អឹងខ្នងក្នុងគោលនយោបាយកិច្ចការបរ ទេសរបស់ឥណ្ឌូណេស៊ី។ ឥណ្ឌូណេស៊ីស្ថិតនៅអាស៊ីអាគ្នេយ៍ ហើយបង្កើតឡើងរង្វង់ មូលផ្សាភ្ជាប់ប្រទេសអាស៊ានជិតខាងនានាជាមួយគ្នា។ ក្នុងអំឡុង ៥០ ឆ្នាំកន្លងទៅ អាស៊ានទទួលបានការអភិវឌ្ឍន៍វិជ្ជមាន។ ជាពិសេស ការបង្កើតសហគមន៍អាស៊ាននា ចុងឆ្នាំ ២០១៥ រួមមានវិស័យស្នូលចំនួន ៣ គឺ៖ សន្តិសុខនយោបាយ សេដ្ឋកិច្ចនិង វប្បធម៌គឺជាដំណើរសំខាន់មួយ។ កិច្ចសហប្រតិបត្តិការ សាមគ្គីភាព រួមដៃកសាងសហ គមន៍នឹងនាំមកនូវផលប្រយោជន៍សំរាប់ប្រទេសជាសមាជិកអាស៊ានទាំងឡាយ។»
ច្បាស់លាស់ថា៖ ការចូលរួមអាស៊ាននិងការបង្កើតសហគមន៍អាស៊ានបានដោះ ស្រាយបញ្ហាជាច្រើនពីសន្តិសុខក្នុងប្លុកដល់ការសាកល្បងនៅខាងក្រៅ។ ប៉ុន្តែ មិនមែនបញ្ហាទាំងអស់សុទ្ធតែបានដោះស្រាយស្រេចបាច់នោះឡើយ។
នាឆ្នាំ ២០០២ អាស៊ាននិងចិនបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ស្តីអំពី ក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) ដើម្បីដោះស្រាយជំលោះនៅ តំបន់សមុទ្រនេះ។ ប៉ុន្តែ ក្រោយរយៈពេល ១៥ ឆ្នាំ DOC មិនទាន់អនុវត្តប្រកបដោយ ប្រសិទ្ធភាពនិងជាក់ស្តែងនៅឡើយ។ គប្បីមានក្រមប្រតិបត្តិពេញលេញមួយដើម្បីភាគី ទាក់ទិននានាប្រតិបត្តិតាម។ អគ្គលេខាធិការអាស៊ាន លោក Le Luong Minh សង្កត់ ធ្ងន់ទៀតថា៖
«រាល់ទង្វើដោយឯកតោភាគីដែលដែរផ្ទុយទៅនឹងស្មារតីរបស់ DOC ជាពិសេសគឺ សកម្មភាពយោធាបានធ្វើឲ្យសំណឹកទំនុកទុកចិត្តនិងការជឿជាក់រវាងភាគីនានាហើយបង្កគ្រោះអាសន្នផ្ទុះឡើងជំលោះរវាងប្រទេសនានាជិះឥទ្ធិពលអាក្រក់ទៅលើសន្តិភាព សន្តិភាពនិងស្ថិរភាពក្នុងតំបន់។ ដោយហេតុនេះ អាស៊ានកំពុងចូលរួមយ៉ាងសកម្ម ក្នុងការពិគ្រោះយោបល់ជាមួយចិនដើម្បីទទួលបានយ៉ាងឆាប់រហ័សក្រមប្រតិបត្តិតំបន់ នៅសមុទ្រខាងកើត (COC) ដែលមិនត្រឹមតែមានលទ្ធភាពរាំងស្កាត់ប៉ុណ្ណោះទេថែមទាំងដោះស្រាយ ជំលោះលើសមុទ្រខាងកើតទៀតផង។»
ដោយឈរលើបណ្ដាយន្តការនិងការកំណត់រឹងមាំ សង្ឃឹមថា៖ សហគមន៍ អាស៊ានក្នុងប៉ុន្មានឆ្នាំខាងមុខនឹងដោះស្រាយបានបញ្ហាខាងសន្តិសុខនយោបាយ នៅសេសសល រក្សាសន្តិសុខស្ថិរភាពក្នុងងតំបន់និងលើកកំពស់ឋានៈរបស់អាស៊ាន លើឆាកអន្តរជាតិដោយឥតឈប់ឈរ៕
លោកអ្នកនាងជាទីមេត្រី! ចាប់ពីពេលដែលខឿនសេដ្ឋកិច្ចសមាជិកទាំង១០ ប្រមូលផ្ដុំគ្នាមក អាស៊ានបានក្លាយទៅជាខឿនសេដ្ឋកិច្ចធំទី៦លើពិភពលោក ដោយមាន GDP ប្រមាណ៣ លានលានដុល្លាអាមេរិកហើយមានកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីជាមួយដៃគូធំៗទាំងអស់ក្នុងតំបន់។
ចំពោះវៀតណាម ចាប់ពីពេលក្លាយទៅជាសមាជិកអាស៊ានកាលពីឆ្នាំ១៩៩៥ មក ទំហំពាណិជ្ជកម្ម រវាងវៀតណាមជាមួយប្រទេសអាស៊ាននានាបានកើនឡើង យ៉ាងឆាប់រហ័ស។ អាស៊ានបានក្លាយទៅជាដៃគូពាណិជ្ជកម្មធំទី២របស់វៀត ណាមដោយល្បឿនកំណើនជាមធ្យមចំនួន ១៤,៥%ក្នុងមួយឆ្នាំ នាទសវត្សកន្លង ទៅ។អត្ថបទសរសេរជាបន្តទៅនេះ របស់អ្នកយកព័ត៌មាន Nguyen Yen នឹងផ្ដល់ឲ្យ យើងនូវទស្សនៈវិស័យជាទូទៅអំពីឱកាសនិងការរួមវិភាគទានរបស់ វៀតណាម ក្នុងខឿនសេដ្ឋកិច្ចអាស៊ាន។
លោកអ្នកនាងកំពុងស្ដាប់បទចម្រៀង “A song of peace” ជាបទចម្រៀង ដែលត្រូវបានជ្រើសរើសឲ្យប្រារព្ធមហោស្រពកុមារអាស៊ានឆ្នាំ២០១៧នៅវៀតណាម តាមរយៈសំនៀងរបស់ប្អូនៗកុមារអាស៊ាន។ បទចម្រៀងនេះ បានបញ្ជូន សារមួយស្ដីពីសេចក្ដីស្នេហា សន្តិភាពក្នុងដំបូលផ្ទះរួមអាស៊ាន ដោយមាន ទស្សនៈវិស័យតែមួយ អត្តសញ្ញាណតែមួយនិងសហគមន៍តែមួយ។
គោលដៅកសាងសហគមន៍វប្បធម៌ ASCC ត្រូវបានដំណើការតាមរយៈកម្មវិធី សហប្រតិបត្តិការជាក់ស្ដែងនានា ដូចជាកម្មវិធីធ្វើសកម្មភាព ASCC ឆ្នាំ២០០៤ និងផែនការទូទៅអំពីសហគមន៍វប្បធម៌សង្គមអាស៊ានដំណាក់កាល២០០៩ -២០១៥។ ជាពិសេស ចំពោះការកសាងអត្តសញ្ញាណអាស៊ាននិងលើកកំពស់ការ យល់ដឹងរបស់សហគមន៍ គឺអាស៊ានផ្ដោតសំខាន់លើការរក្សានិងពង្រីកតំលៃ វប្បធម៌ប្រពៃណីក្នុងតំបន់ ជំរុញការជួបប្រាស្រ័យរវាងប្រជាជនដើម្បីជួយឲ្យ ប្រជាជនយល់ដឹងបន្ថែមអំពីសហគមន៍របស់ខ្លួនឯង។ វាយតំលៃអំពីការរួមវិភាគ ទានរបស់សកម្មភាពជួបប្រាស្រ័យវប្បធម៌ក្នុងអាស៊ាននាបច្ចុប្បន្ន ឯកអគ្គរដ្ឋទូត ថៃប្រចាំនៅវៀតណាមលោកManopchai Vongphakdi ចាត់ទុកថា៖
“អាស៊ានជាតំបន់មានវប្បធម៌សម្បូរបែប ហើយប្រការនេះក្លាយទៅជាកម្លាំង ចលកររបស់អាស៊ានដោយសារយើងអាចជំរុញកិច្ចសហប្រតិបតិ្តការជាមួយគ្នាលើវិស័យជាច្រើនក្រៅពីវិស័យសេដ្ឋកិច្ច។ សកម្មភាពជួបប្រាស្រ័យខាងវប្បធម៌ ក្នុងអាស៊ានគឺជាកត្តាសំខាន់ដើម្បីប្រជាជនអាស៊ានយល់ដឹងគ្នាជាច្រើនថែម ទៀត”។
អាចនិយាយបានថា ប្រទេសសមាជិកអាស៊ានទាំង១០ជាខឿនវប្បធម៌ទាំង ១០ពោរពេញទៅដោយអត្តសញ្ញាណដោយមានភាសា ជំនឿសាសនានិង ប្រពៃណីប្រវត្តិសាស្ត្រខុសគ្នា។ អញ្ចឹងធ្វើយ៉ាងម៉េចដើម្បីប្រជាជនអាស៊ានម្នាក់ៗ យល់និងម្ចាស់ការចូលរួមក្នុងសកម្មភាពតភ្ជាប់របស់អាស៊ាននោះ គឺភារកិច្ចដែល រដ្ឋាភិបាលក៏ដូចជាស្ថាប៏ន សមាសភាព ជាពិសេសគឺសមាគមន៍មិត្តភាពនៃ ប្រទេសនិមួយៗកំពុងដំណើការយ៉ាងសកម្ម។ នៅព្រឹត្តិការណ៍ ទិវាបុណ្យអាស៊ាន ដែលបានប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ របស់វៀតណាម នាពេលថ្មីៗនេះ លោកស្រី Maria Cynthia Pelayo ស្ថានទូតហ្វីលីពីនប្រចាំនៅវៀតណាមបាន អះអាងថា ចាំបាច់ត្រូវបង្កើនការចែករំលែកអត្តសញ្ញាណសម្បូរបែបរបស់ អាស៊ាន៖
“ប្រធានបទនៃការរំលឹកខួបលើកទី៥០ទិវាបង្កើតអាស៊ាននោះគឺ សហប្រតិ បត្តិការដើម្បីផ្លាស់ប្ដូរនិងឈានចូលពិភពលោក។ ប្រធានបទនេះបានសរឲ្យ ឃើញនូវសមភាពនិងកិច្ចសហប្រតិបត្តិការយ៉ាងសកម្មរវាងប្រទេសសមាជិកអាស៊ានទាំងអស់។”
វៀតណាម ជាសមាជិកសកម្មមួយរបស់អាស៊ាន បាននិងកំពុងអនុវត្ត កាតព្វកិច្ចរបស់ខ្លួនយ៉ាងពេញលេញនិងមានការទទួលខុសត្រូវ តាមរយៈការដាក់ ចេញការផ្ដើមគំនិតក៏ដូចជាចូលរួមកសាងកម្មវិធីធ្វើសកម្មភាពសំខាន់ៗរបស់ ASCC ដូចជាសេចក្ដីថ្លែងការណ៍ហាណូយស្ដីពីសុខុមាលភាពនិងការអភិវឌ្ឍន៍ សំរាប់នារីនិងកុមារអាស៊ាន និងសេចក្ដីថ្លែងការណ៍របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ អាស៊ានស្ដីពីការអភិវឌ្ឍន៍ប្រភពធនធានមនុស្សនិងជំនាញវិជ្ជាជីវៈសំដៅស្ដារ សេដ្ឋកិច្ចនិងអភិវឌ្ឍន៍និរន្តរភាព។ លោកស្រី Dao Hong Lan អនុរដ្ឋមន្រ្តីក្រសួង ការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម បានឲ្យដឹងថា៖
“ក្នុងឋានៈជាអង្គភាពរៀបចំសហគមន៍វប្បធម៌សង្គមអាស៊ាននៅវៀត ណាម ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមជានិច្ចកាលយក ចិត្តទុកដាក់ដល់ការឃោសនាសំដៅលើកកំពស់ការយល់ដឹងអំពីអាស៊ានចំពោះគ្រប់ក្រសួង ស្ថាប័ន តំបន់និងប្រជាជនគ្រប់រូបតាមរយៈការបោះពុម្ភផ្សាយខ្លឹម សារទាក់ទិនដល់ ASCC ជារៀងរាល់ឆ្នាំ”។
ច្បាស់លាស់គឺដើម្បីអាស៊ានក្លាយទៅជាសហគមន៍មួយដែលយកប្រជាជន ជាគោលហើយប្រជាពលរដ្ឋអាស៊ានជាង៦០០លាននាក់សុទ្ធតែទទួលបានផលប្រយោជន៍នៃដំណើរកសាង សហគមន៍អាស៊ាន គឺប្រទេសនិមួយៗចាំបាច់ត្រូវ ចលនាគ្រប់ប្រភពកម្លាំងសំដៅធានាការចូលរួមដោយព្រមៗគ្នារបស់ស្ថាប័នទាក់ទិនទាំងអស់។
ក្នុងកាលៈទេសៈនោះ វិទ្យុសម្លេងវៀតណាម ជាស្ថាប័នមួយក្នុងស្ថាប័នសារ ព័ត៌មានធំៗរបស់វៀតណាម ក៏យល់ច្បាស់នូវតួនាទីរបស់ខ្លួនក្នុងការឃោសនា អំពីអាស៊ានចំពោះប្រជាជនគ្រប់ស្រទាប់។ ដូច្នេះហើយ ក្នុងឱកាសរំលឹកខួប លើកទី៥០ទិវាបង្កើតអាស៊ាន វិទ្យុសម្លេង វៀតណាមនឹងរៀបចំការប្រឡងសំនៀង អាស៊ានចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២១ សីហាខាងមុខ។
សង្ឃឹមថា តាមរយៈតូរ្យតន្ត្រី ប្រជាពលរដ្ឋអាស៊ាននិងប្រទេសផ្សេងៗលើ ពិភពលោកនឹងយល់ដឹងបន្ថែមអំពីខឿនវប្បធម៌សម្បូររបែបរបស់អាស៊ាន។ លោកអ្នកនាងជាទីមេត្រី! កម្មវិធីពិសេសរំលឹកខួបលើកទី៥០ទិវាបង្កើតអាស៊ាន របស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។សួរស្ដី៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ












