(VOV)_នាម៉ោង៩យប់ថ្ងៃសុក្រ ហាង Bar Vasco នៅខ័ណ្ឌទី៣ ទីក្រុងហូជីមិញ
ពោពេញទៅដោយសូរសម្លេងតូរតន្ត្រីនិងរបាំសប្បាយរីករាយ។ នៅលើឆាកល្ខោន Sami,
Harol , Sarah និង Catie ជាសិល្បករហ្វីលីពីន នៃក្រុមតូរតន្ត្រី Groove Band កំពុងសម្ដែង
អស់ពីកម្លាំងកាយចិត្តរបស់ខ្លួន។
![]() |
| Groove Band - បណ្ដាចង្វាក់តូរតន្ត្រីហ្វីលីពីននៅទីក្រុងហូជីមិញ |
មិនអើពើដល់ញើសហូរចេញនៅលើថ្ងាសក្តី Sami សិល្បករលេងហ្គីតាក្នុង Band កំ
ពុងសម្ដែងដោយបច្ចេកទេសជំនាញរបស់ខ្លួន ក្នុងសូរសម្លេងទះដៃរបស់ទស្សនិកជន។
ក្នុងចំណោមសមាជិកចំនួន៤នាក់នេះ Sami ជាអ្នកមានអាយុច្រើនជាងគេ ហើយក៏
ជាមនុស្សមករស់នៅវៀតណាមមុនគេ។ ឆ្នាំនេះជាឆ្នាំទី១០ លោកបានរស់នៅនៅវៀត
ណាមហើយ៖
“ មូលហេតុដើមដំបូង ដែលខ្ញុំមកដល់វៀតណាម នោះគឺនេះជាប្រទេសមួយស្និទ្ធិ
ស្នាលរួសរាយរាក់ទាក់។ មុននេះ សិល្បករហ្វីលីពីនតែងតែជ្រើសរើសកូរ៉ែខាងត្បូង ជប៉ុន
សិង្ហបុរី ឬកម្ពុជា ដើម្បីអភិវឌ្ឍន៍ ប៉ុន្តែ នាបច្ចុប្បន្ន វៀតណាមមានកម្លាំងទាក់ទាញ
ខ្លាំងជាង។ នាគ្រាដំបូងខ្ញុំមកដល់វៀតណាម មានក្រុមតូរតន្ត្រីហ្វីលីពីនចំនួន៤កំពុង
ធ្វើសកម្មភាពនៅទីនេះតែប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះមានច្រើនណាស់ហើយ។ខ្ញុំស្រឡាញ់ប្រ
ទេសវៀតណាម។ គ្មានមូលហេតុអ្វីអាចធ្វើអោយខ្ញុំចាកចេញពីតំបន់នេះទេ។”
ដោយមានសម្លេងស្អក់ៗរ៉ូមែនទិកផង និងមនោសញ្ចេតនានោះផងនេះគឺរបស់
សិល្បករ Harol ប្រធានក្រុម Groove Band។ លោកបានមកដល់វៀតណាមបាន៧ឆ្នាំ
ហើយ។ ក្រោយរយៈពេលប៉ុន្មានឆ្នាំច្រៀង Solo លោកបានជួប Sami ហើយពីនោះកើត
មានឡើងគំនិតបង្កើតក្រុមតូរតន្ត្រី។ ហើយការងារដំណើការងាយស្រួលថែមទៀត
ដោយសារ បងស្រី Sarah និងអូនស្រី Catie របស់Harol ក៏បានសម្រេចចិត្តទៅវៀត
ណាម។ និង Groove Band បានបង្កើតឡើងដូច្នេះ។
“ ខ្ញុំអាចសង្កេតឃើញប្រការជាច្រើន ដែលមុននេះ នាពេលខ្ញុំច្រៀង Solo ខ្ញុំ
មិនអាចសង្កេតឃើញបានទេ។ បានច្រៀងជាមួយបងស្រី និងអូនស្រីរបស់ខ្លួន ជា
ក្តីសុភមង្គល ទោះបីជាយើងខ្ញុំនៅមានការនឹករលឹកគ្រួសារខ្លួន នៅSebuក្តី ប៉ុន្តែ
តាំងពីតូច ខ្ញុំបានមានសុបិន្តថា៖នឹងបង្កើតក្រុមតូរតន្ត្រីមួយនៅឯបរទេស។ ហើយ
ដល់ឥឡូវនេះខ្ញុំអាចនិយាយជាមួយមិត្តថា៖សុបិន្តរបស់ខ្ញុំបានក្លាយទៅជាការពិតហើយ។”
Harol បានជ្រើសរើសបទចម្រៀងមួយជាភាសាវៀតណាម។ តូរតន្ត្រីវៀតណាម
បាននាំលោកខិតជិតដល់វប្បធម៌វៀតណាម និងទស្សនិកជនវៀតណាម។ កំពុងផ្ទៀង
ស្ដាប់ឈុតសម្ដែងរបស់ Harol មិត្ត Minh Phuong បានអោយដឹងថា៖
“ គេជាជនហ្វីលីពីន ប៉ុន្តែច្រៀងភាសាវៀតណាមពិរោះណាស់។ គិតដល់ការខំ
ប្រឹងប្រែងច្រៀងជាភាសាវៀតណាម ហើយការច្រៀងអស់ពីដូងចិត្តដូច្នេះ ធ្វើអោយ
ខ្ញុំរញ្ចូលចិត្តយ៉ាងខ្លាំង។”
នាម៉ោង១០យប់ ផ្លូវនានានៅទីក្រុងហូជីមិញកាន់តែអ៊ូអរ។ Harol រួមជាមួយ
ក្រុមតូរតន្ត្រីរបស់ខ្លួនប្រញាប់ប្រញាល់ជិះ Taxi ទៅមណ្ឌលទីក្រុង។ Show មួយទៀត
កំពុងរង់ចាំ។ នេះជារាត្រីរវល់មួយទៀតហើយ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
.jpg)