(VOV)_ប្រសិនបើមុននេះ ការសិក្សាភាសាវៀតណាមនៅថៃ មិនទានបានអនុ
វត្តនៅតាមសាលារៀនក្តី ប៉ុន្តែក្នុងរយៈពេល១០ឆ្នាំថ្មីៗនេះ សាលារៀនជាច្រើន ជាពិ
សេសគឺបណ្ដាមហាវិទ្យាល័យ ដូចជា មហាវិទ្យាល័យ Sinakharinwirot, Ubon Ratchatani
បានបើកបង្រៀនឯកទេសភាសាវៀតណាម។ នាបច្ចុប្បន្ន ភាសាវៀតណាមត្រូវបាន
រដ្ឋាភិបាលនិងប្រជាជនថៃយកចិត្តទុកដាក់ជាច្រើន ជាពិសេសគឺបន្ទាប់ពីពេល
សហគមន៍អាស៊ានត្រូវបានបង្កើតនាចុងឆ្នាំ២០១៥។
![]() |
| និស្សិតថៃនៅវៀតណាម |
ម៉ោង១៣ នៅក្នុងថ្នាក់រៀន ឯកទេសភាសាវៀតណាម និងសន្ទនា ដេប៉ាតេម៉ង់មហាវិទ្យាល័យ Ubon Ratchatani អ្នកគ្រូ Rujiwan Laophairoj -ប្រធានឯកទេស កំពុង
ណែនាំនិស្សិតចំនួន២០នាក់កំពុងរៀនភាសាវៀតណាម។
ឯកទេសភាសាវៀតណាមនិងសន្ទនានៃមហាវិទ្យាល័យ Ubon Ratchatani ត្រូវបាន
បង្កើតបីឆ្នាំ ២០១៣មក ហើយដល់ឥឡូវនេះបានបណ្ដុះបណ្ដាលបាន៤វគ្គសិក្សា។ អ្នក
គ្រូ Rujiwan Laophairoj បានអោយដឹងថា៖
“ ១០ឆ្នាំមុន ការសិក្សាភាសាវៀតណាមនៅថៃ ត្រូវបានរៀបចំឡើងតាមរបៀប
បណ្ដុះបណ្ដាលក្នុងរយៈពេលខ្លី ប៉ុន្តែក្នុងរយៈពេល១០ឆ្នាំថ្មីៗនេះ មហាវិទ្យាល័យជាច្រើន
បានបើកបង្រៀនផ្នែកភាសាវៀតណាម។នាបច្ចុប្បន្ន នៅថៃមានមហាវិទ្យាល័យចំនួន
៤ បានបណ្ដុះបណ្ដាលភាសាវៀតណាម។ មូលហេតុនៃបរិមាណនិស្សិតថៃរៀនភាសាវៀត
ណាមកើនឡើងនោះគឺប្អូនៗបានឃើញការរីកចំរើនខ្លាំងក្លា អំពីសេដ្ឋកិច្ច និងការ
អភិវឌ្ឍន៍ខ្លាំងក្លារបស់វៀតណាម បានជាប្អូនសង្ឃឹមថា៖ចេះភាសាវៀតណាមនឹង
ជួយអោយប្អូនស្វែងរកការងារធ្វើងាយស្រួលជាងក្នុងអនាគត ឬចូលរួមកម្មវិធី
គំរោងការណ៍សហប្រតិបត្តិការ ផ្លាស់ប្តូររវាងប្រទេសទាំងពីរ។”
![]() |
| និស្សិតថៃនៅវៀតណាម |
មូលហេតុមួយទៀត នោះគឺដោយសារការអភិវឌ្ឍន៍របស់អ៊ីនធឺណែត បានជា
និស្សិតថៃបានទាក់ទងនឹងវប្បធម៌វៀតណាម ហើយពីនោះចូលចិត្ត ស្រឡាញ់វប្បធម៌
វៀតណាម៖
“ ចំពោះខ្ញុំ ខ្ញុំឃើញថាភាសាវៀតណាមនឹងមានផលប្រយោជន៍ចំពោះខ្លួន ក្នុង
អនាគត។ ខ្ញុំចង់រៀនភាសាវៀតណាមដើម្បីស្វែងយល់វប្បធម៌វៀតណាម។ ប្រការនេះ
នឹងបង្កឱកាសសំរាប់ខ្លួន ប្រសិនបើចងធ្វើការនៅវៀតណាម។”
ដោយបានបណ្ដុះបណ្ដាលឯកទេស បានជានិស្សិតបានរៀន៣ឆ្នាំនៅថៃ និង១ឆ្នាំនៅ
វៀតណាម។ នាបច្ចុប្បន្ន បណ្ដានិស្សិតឆ្នាំទី៤ ឯកទេស កំពុងសិក្សានៅដេប៉ាតេម៉ង់ភាសា មហាវិទ្យាល័យវិទ្យាសាស្ត្រ សង្គមសាស្ត្រ និងមនុស្សសាស្ត្រ វៀតណាម។ Kittiya
និស្សិតមួយនាក់ ក្នុងចំណោមនិស្សិត១០នាក់ កំពុងសិក្សានៅទីនេះបានអោយដឹងថា៖
“ ប្អូនទទួលបានបទពិសោធន៍ជាច្រើនក្នុងជីវភាពរស់នៅ ពីព្រោះនៅថៃខ្ញុំមិនបាន
ប្រើប្រាស់ភាសាវៀតណាមច្រើនដូចនៅទីនេះទេ។ មកទីនេះ យើងខ្ញុំបានយល់ដឹងជា
ច្រើនអំពីជីវភាពរស់នៅរបស់ប្រជាជនវៀតណាម។”
វាយតំលៃអំពីសមត្ថភាពរៀនភាសាវៀតណាមរបស់និស្សិតថៃ ដែលកំពុងសិក្សានៅមហាវិទ្យាល័យវិទ្យាសាស្ត្រ សង្គមសាស្ត្រ និងមនុស្សសាស្ត្រ វៀតណាម អ្នកគ្រូ Pham
Thuong Thuong បានអោយដឹងថា៖
“ និស្សិតថៃខំរៀននិងរៀនឆាប់ឆេះណាស់។ ក្រោយរយៈពេល២-៣ខែនៅវៀត
ណាម មិត្តទាំងនេះនិយាយបានច្រើន និងបញ្ចេញសម្លេងល្អណាស់។នាគ្រាដើមដំ
បូងទើបមកដល់ មិត្តទាំងនេះគ្មានឱកាសច្រើនដើម្បីទាក់ទងជាមួយជនវៀតណាម
ប៉ុន្តែ ក្រោយរយៈពេល៣ខែ មិត្តទាំងនេះបានជួបសន្ទនាជាមួយមិត្តភក្តិ លោកគ្រូ
អ្នកគ្រូវៀតណាម បានជាប្រតិកម្មរបស់មិត្តបានកើនឡើងជាច្រើន។ ឥឡូវនេះ
មិត្តទាំងនេះនិយាយបានល្អណាស់។”
ក្រោយរយៈពេល៣ខែតែប៉ុណ្ណោះ ប៉ុន្តែ មិត្តនិស្សិតថៃបានមានការរីកចំរើនជា
ច្រើន។ ក្រោយមួយឆ្នាំ ជាពិតប្រាកដថា កំរិតភាសាវៀតណាមរបស់មិត្តនិស្សិតថៃ
នឹងបានកើនឡើងជាច្រើន ដើម្បីឆ្លើយតបបានតម្រូវការការងារក្នុងអនាគត។
ពិសេសគឺពេលដែលសហគន៍អាស៊ានត្រូវបានបង្កើត និងការផ្លាស់ប្តូរពលកររវាង
វៀតណាមនិងថៃនិយាយដោយឡែក និង រវាងបណ្ដាប្រទេសអាស៊ាន និយាយរួម
កាន់តែបើកទូលាយពីមួយថ្ងៃទៅមួយថ្ងៃ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

.jpg)