(VOV)_នៅមហោស្រពល្ខោនអន្តរជាតិពិសោធលើកទី៣ដែលទើបនឹងបានប្រ
ព្រឹត្តទៅនៅទីក្រុងហាណូយ បណ្ដាសិល្បករហ្វីលីពីនបាននាំមកជូនទស្ស​និកជននូវ
ការភ្ញាក់ផ្អើលគួរអោយចាប់អារម្មណ៍​ក្នុងរឿងស្នេហា Romeo និង Juliet ​តាមរយៈ​
ល្ខោន​៖​” ស្នេហាបរិសុទ្ធ”។ ​វណ្ណកម្មនេះជាការរួមផ្សំរវាងខឿនល្ខោន​ខាង​កើត​និងខាង
លិចរវាងល្ខោនលោកប្រពៃណី និងល្ខោនសម័យ។

ល្ខោន៖”ស្នេហាបរិសុទ្ធ”ស្ដីអំពីរឿងស្នេហា Romeo និង Juliet

“ ខ្ញុំចូលចិត្តណាស់។ ល្ខោនស្ដីអំពីសេចក្ដីស្នេហារបស់ Romeo និង Juliet​ ក្តី​ប៉ុន្តែ
ពោពេញទៅដោយអត្តសញ្ញាណវប្បធម៌ហ្វីលីពីន។ ពិសេស សិល្បកររាំ​ស្អាត​ ច្រៀងពិរោះៗ”

នេះជាការចែករំលែករបស់បងស្រី Thu Huyen ទស្សនិកជនហាណូយមួយ​រូប​
បន្ទាប់ពីពេលបានទស្សនាល្ខោន”ស្នេហាបរិសុទ្ធ”។ ​ទោះបីជា​បានមកសម្ដែងនៅវៀត
ណាម​តែមួយយប់​ក្តី ប៉ុន្តែល្ខោននេះបានបន្សល់​ទុកនូវចំណាប់អារម្មណ៍ខ្លាំងក្លា មិន
អាចបំភ្លេចបាន​ចំពោះទស្សនិកជនហា​ណូយ និងមិត្តភក្តិអន្តរជាតិ។ ផ្អែកទៅលើ
រឿងស្នេហា Romeo និង Juliet របស់​អ្នកអក្សរសាស្ត្រល្បីឈ្មោះ William Shakespeare
“ ស្នេហាបរិសុទ្ធ”​ជារឿងមួយស្ដីអំពីសេចក្ដីស្រឡាញ់ជ្រាលជ្រៅ ដែលបានបង្កើតឡើង
ដោយស្មារតីរបស់សហគមន៍ជនឥស្លាមនៅហ្វីលីពីន។ Mustaphas និង Kalimiddins -
ជា​ គ្រួសារពីរ​ល្បីឈ្មោះមានគំនុំនឹងគ្នាជាច្រើនជំនាន់មក​៖

​Rashiddin និង Jamila បានស្រឡាញ់គ្នានិងរៀបអាពាហ៍ពិពាហ៍សម្ងាត់​ ប៉ុន្តែ
អ្នកទាំងពីរត្រូវលេងលះគ្នា បន្ទាប់ពីពេល Rashiddin សម្លាប់សមាជិកមួយនាក់នៅ
​ក្នុងគ្រួសារ Kalimiddins ដើម្បីទាមទារយុត្តិធម៌អោយ​បងប្រុសជីដូនមួយ​។ ​​Rashiddin
ត្រូវរត់គេចខ្លួន។ ជំនួបសម្ងាត់មួយ សំបុត្រមួយត្រូវបាត់ និង​ផែនការមួយដែលទាក់
ទិនដល់ការស្លាប់របស់យុវជនទាំងពីររូប និងការសម្រុះ​សម្រួលរបស់គ្រួសារទាំងពីរ
ក្នុងបរិយាកាសឈឺចាប់និង​សោកស្តាយ។ ​សិល្បការិនី ​Natasha Felice Zorrilla Tanada
ដើរតួជា Jamila ​បានអោយដឹងថា៖

“នេះជាលើកដំបូងដែលក្រុមយើងខ្ញុំទៅសម្ដែងនៅឯបរទេស។ ខ្ញុំសប្បាយរីក
រាយណាស់ដោយបានឃើញទស្សនិកជនចូលចិត្តឈុតសម្ដែងរបស់យើងខ្ញ។ រឿងស្នេ
ហា Romeo និង Juliet ដែលទស្សនិកជន​លើពិភពលោកសុទ្ធតែស្គាល់​ ប៉ុន្តែយើង​ខ្ញុំ
បញ្ចូលរបាំរបស់ហ្វីលីពីន ឬបញ្ចូលលក្ខណះពិសេសរបស់ហ្វីលីពីន​ នឹង​ធ្វើអោយវណ្ណ
កម្មមានការទាក់ទាញពិសេសដោយឡែក​។”​

ក្នុងសម្លៀកបំពាក់ប្រពៃណីដ៏ស្រស់ស្អាត បណ្ដាសិល្បករក្រុមល្ខោន Tanghalang
Ateneo ហ្វីលីពីនបានបញ្ជូល​វប្បធម៌ហ្វីលីពីនទៅក្នុងវណ្ណកម្ម។ នោះគឺរបាំរបស់​ប្រជា
ជននៅភាគខាងត្បូងហ្វីលីពីន។ សាស្ត្រចារ្យ Pedro R Abraham Jr នាយក​តូរតន្ត្រី
និងសូរសម្លេងនៃល្ខោន ”ស្នេហាបរិសុទ្ធ”ចែករំលែកថា៖

“ នាពេលចាប់ផ្តើមទស្សនា”ស្នេហាបរិសុទ្ធ” ទស្សនិកជនជាច្រើនបានច្រឡំ
ថា៖នេះជាប្រភេទសិល្បះប្រពៃណីរបស់ប្រទេសហ្វីលីពីន ប៉ុន្តែការពិតមិនមែនដូច្នេះ
ទេ។ យើងខ្ញុំបង្កើតឡើងវណ្ណកម្មបកប្រែភាសា ហើយបញ្ចូលវប្បធម៌​របស់យើងខ្ញុំ
ចូលក្នុងល្ខោនតែប៉ុណ្ណោះ។”

ប្រការគួរអោយចាប់អារម្មណ៍មួយទៀតចំពោះវណ្ណគម្មនេះគឺការរួមផ្សុំរវាង
ខឿន​វប្បធម៌អាស៊ីជាមួយអឺរ៉ុប។ តាមសាស្ត្រចារ្យ អ្នកវិភាគល្ខោន Pham Duy Khue
ថា៖ប្រការនេះបានជួយអោយវណ្ណកម្មនេះឆ្លងចេញពី ហ្វីលីពីន ហើយឈានទៅដល់
ឆាកល្ខោនអន្តរជាតិ៖

“ ខ្ញុំគិតថាអ្នកដឹកនាំរឿងពូកែណាស់។​ ពីព្រោះរឿងស្នេហារបស់ Romeo និង
Juliet អ្នកណាក៏បានដឹងហើយ ប៉ុន្តែពួកគាត់បានបញ្ចូលលក្ខណះវប្បធម៌ហ្វីលីពីន
ចូលក្នុងវណ្ណកម្មដ៏ល្អប្រសើរ។ ”

ល្ខោន៖”ស្នេហាបរិសុទ្ធ”ជាសក្ខីភាពរស់រវឹកសំរាប់ការច្នៃប្រឌិតថ្មីមិនចេះចប់
របស់ល្ខោន។ បណ្ដាសិល្បករហ្វីលីពីន បានបញ្ចូលវប្បធម៌ សិល្បះជនជាតិមកជូន
ទស្សនិកជនពិភពលោក ហើយពីនោះក៏បានបង្កើតឡើងទស្សនះ​វិស័យថ្មីចំពោះ
វណ្ណកម្មផ្សេងៗ៕