អនុវត្តន៍កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួងអប់រំនិងបណ្ដុះបណ្ដាលវៀតណាមនិងក្រសួងអប់រំយុវជននិងកីឡាកម្ពុជា ជារៀងរាល់ឆ្នាំ ភាគីវៀត ណាមបានទទួលនិស្សិតកម្ពុជាចំនួន១២០នាក់មកសិក្សារៀនសូត្រថ្នាក់ឧត្តម សិក្សា ក្រោយឧត្តមសិក្សា ធ្វើកម្មសិក្សា និងរៀនភាសាវៀតណាមត្រៀមចូល រៀនថ្នាក់ឧត្តមសិក្សា។ និស្សិតកម្ពុជាភាគច្រើនសិក្សារៀនសូត្រនៅតាមសាក លវិទ្យាល័យមួយចំនួនដូចជា៖ សាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ សាកល វិទ្យាល័យសំណង់ សាកលវិទ្យាល័យពហុបច្ចេកទេស សាកលវិទ្យាល័យ ស្ថាបត្យកម្មហាណូយ សាកលវិទ្យាល័យសេដ្ឋកិច្ចជាតិ សាកលវិទ្យាល័យវេជ្ជ សាស្ត្រ Thai Binh និងសាកលវិទ្យាល័យ Nguyen Tat Thanh ទីក្រុងហូជីមិញ។ ហើយកញ្ញា ឈឿង លីណា ជានិស្សិតកម្ពុជាម្នាក់ក្នុងចំណោមនោះ។ ថ្ងៃនេះ សូមអញ្ជើញលោកអ្នកនាងនិងប្រិយមិត្តរួមជាមួយអ្នកយកព័ត៌មានរបស់ VOV ជួបសំណេះសំណាល ជាមួយកញ្ញា លីណា ណា!
លីណា ជា កញ្ញាខ្លាំងក្លាម្នាក់ដោយមានការជក់ចិត្តឥតកោះត្រើយចំពោះវិញ្ញាសារក្បាច់គុនតេក្វាន់ដូ។ |
ឈឿង លីណា ជាកូនខ្មែរ-វៀតណាម នាងត្រូវបាន ប្រសូត្រនិងធំដឹងក្ដីនៅរាជធានីភ្នំពេញ កម្ពុជា។ តាំងពីនៅតូច លីណា បាន ចិញ្ចឹមក្ដីសុបិន្តក្លាយទៅជាឱសថការីពូកែមួយរូប ដើម្បីចូលរួម ចំណែកទៅក្នុងបុព្វហេតុថែទាំនិងការពារសុខភាពប្រជាជនកម្ពុជា។ នៅឆ្នាំ ២០១៥ លីណាទទួលបានអាហារូបករណ៍ពីវៀតណាម។ ចែករំលែកពីមូលហេតុ ជ្រើសរើសទៅសិក្សានៅវៀតណាមនោះ លីណា បានឲ្យដឹងថា៖
នៅខាងក្រោយរូបរាងស្រស់ស្អាត គ្រប់លក្ខណៈសម្បត្តិ លីណា ជា កញ្ញាខ្លាំងក្លាម្នាក់ហើយមានការជក់ចិត្តឥតកោះត្រើយចំពោះវិញ្ញាសារក្បាច់គុនតេក្វាន់ដូ។ លីណាបានចែករំលែកថា៖
ដោយមានការប្ដេជ្ញាចិត្តនិងកម្លាំងចិត្តមោះមុតរបស់ខ្លួន លីណាបាន អះអាងជាបន្តិចម្ដងៗនូវឋានៈរបស់ខ្លួនក្នុងពិភពតេក្វាន់ដូ។ ផ្សាភ្ជាប់នឹង តេក្វាន់ដូអស់រយៈពេល១៥ឆ្នាំកន្លងមកនេះ លីណាដណ្ដើមបានស្នាដៃខ្ពស់ជា បន្តបន្ទាប់ក្នុងការប្រកួតតេក្វាន់ដូទាំងធំនិងតូចនៅវៀតណាមនិងកម្ពុជា ហើយ ក្លាយទៅជាកត្តាស្នូលនៃក្លឹបក្បាច់គុនតេក្វាន់ដូ នៃសាកលវិទ្យាល័យ Nguyen Tat Thanh ទីក្រុងហូជីមិញ។ និយាយអំពីកូនសិស្សពោរពេញទៅដោយទេព កោសល្យរបស់ខ្លួន លោក Nguyen Van Ka គ្រូបង្វឹកក្លឹបតេក្វាន់ដូរបស់សាលា បានឲ្យដឹងថា៖ “នាបច្ចុប្បន្ន លីណា រួមជាមួយបងប្អូនកំពុងជាសសរស្តម្ភនៃក្លឹបតេក្វាន់ដូ សាកលវិទ្យាល័យ Nguyen Tat Thanh ដើម្បីចូលរួមការប្រកួតថ្នាក់និស្សិតក្នុង ប្រទេស។ ជាពិសេស កាលពីឆ្នាំ២០១៥ នៅមហោស្រពកីឡានិស្សិតទូទាំង ប្រទេសនៅ Bac Ninh នាងដណ្ដើមបានមេដាយប្រាក់មួយគ្រឿង”។
កាលពីឆ្នាំ២០១៣ លីណាបាននាំមកជូនមាតុភូមិនូវ មេដាយសំរិទ្ធក្នុងវិញ្ញាសារតេក្វាន់ដូនៅ Seagames ២៣។ |
ក្នុងពេលតែមួយ កញ្ញាតូចមួយនេះចិញ្ចឹមក្ដីសុបិន្តធំទាំងពីរក្នុងជីវិតនោះ គឺក្លាយទៅជាឱសថការីពូកែម្នាក់ ព្រមទាំងឈានដល់ស្នាដៃកំពូលនៃតេក្វាន់ដូ ទៀតផង។ លីណា កំពុងសិក្សារៀនសូត្រដោយឥតឈប់ឈរដើម្បីលើកកំពស់ ចំណេះដឹងផ្នែកឱសថសាស្ត្រហើយហ្វឹកហាត់បំណិនក្បាច់គុនដោយមិនចេះ នឿយណាយដោយមានបំណងចង់ប្រែក្លាយក្ដីសុបិន្តរបស់ខ្លួនទៅជាការពិត។ ការជក់ចិត្តនិងភាពក្លៀវក្លារបស់ លីណា បានរីកសុះសាយទៅកាន់មិត្តភក្តិ ជា ពិសេសគឺនិស្សិតកម្ពុជាផ្សេងៗនៅវៀតណាម អំពីស្មារតីហ៊ានប្រាថ្នានិងហ៊ាន អនុវត្តន៍រាល់សេចក្ដីប្រាថ្នាទាំងនោះ។ នោះក៏ជាមូលហេតុដែលកញ្ញាមួយនេះ ជានិច្ចកាលទទួលបានការស្រឡាញ់រាប់អានរបស់លោកគ្រូអ្នកគ្រូនិងមិត្តភក្តិ។ គីម លៀង និស្សិតកម្ពុជាម្នាក់នៅសាកលវិទ្យាល័យ Nguyen Tat Thanh ទីក្រុង ហូជីមិញបានចែករំលែកដោយក្ដីមោទនភាពយ៉ាងដូច្នេះថា៖
នៅឆ្នាំ២០២២ លីណា នឹងបញ្ចប់ការសិក្សាសាកលវិទ្យាល័យ Nguyen Tat Thanh។ បន្ទាប់ពីរៀនចប់ នាងគ្រោងនឹងស្នាក់នៅវៀតណាមធ្វើការហើយហ្វឹក ហាត់ក្បាច់គុនក្នុងរយៈពេលប៉ុន្មានឆ្នាំបន្ថែមទៀតដើម្បីរៀនសូត្របទពិសោធន៍ជាក់ស្ដែងមុនពេលវិលត្រឡប់ទៅប្រទេសវិញ។ នាងជឿជាក់ថា នោះគឺការ សម្រេចចិត្តដ៏សមស្របនិងត្រឹមត្រូវចំពោះខ្លួនផ្ទាល់៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

