(VOVWORLD) - ដោយមានវិធីធ្វើល្អនិងច្នៃប្រឌិត ក្នុងអំឡុងពេលច្រើនឆ្នាំ កន្លងមក សមាគមន៍មិត្តភាពវៀតណាម-កម្ពុជាតែងតែជាអង្គភាពមួយ ក្នុងចំណោមអង្គភាពដែលនាំមុខគេក្នុងការពង្រឹងនិងពង្រីកប្រសិទ្ធភាពនៃការងារការទូតប្រជាជនរវាងប្រទេសទាំងពីរ។ អាចនិយាយ ដល់ចលនា “បណ្ដុះពន្លកមិត្តភាព” ដែលជាការទទួលនិស្សិតកម្ពុជា កំពុងសិក្សារៀនសូត្រនៅវៀតណាមជាកូនធម៌ កម្មវិធីពិនិត្យជម្ងឺ ចែក ឱសថដោយឥតគិតថ្លៃជូនប្រជាជនកម្ពុជា ឬនាពេលថ្មីៗនេះ គឺការ អំពាវនាវ ជួយគាំទ្រដោយទាន់ពេលវេលាចំពោះប្រជាជនកម្ពុជាក្នុង ការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ ១៩ ជាដើម។ តាមនោះ បានធ្វើឲ្យស៊ីជម្រៅ ថែមទៀតនូវចំណងសាមគ្គីភាពនិងស្មារតីជួយគាំទ្រគ្នាទៅវិញទៅមករវាងប្រជាជាតិទាំងពីរនៅតាមដងទន្លេមេគង្គ។