ថ្នាក់រៀនសំរាប់ជនចាស់ជរានៅប្រទេសថៃ

អ៊ូអរសប្បាយរីករាយនិងរស់រវើកគឺជាបរិយាកាសដែលគ្របដណ្តប់មកលើថ្នាក់រៀនដែលមានផ្ទៃដីជាង ៣០ ម៉ែត្រក្រឡា។ ប្រការវិសេសវិសាលនៅទីនេះគឺសិក្ខាកាមទាំងអស់សុទ្ធតែមានអាយុជាង ៦០ ឆ្នាំហើយ។ នេះជាថ្នាក់រៀននៃសាលា Wilai Waiwan ទីរួមខេត្ត Hua Hin ខេត្ត Prachuap Khiri Khan ប្រទេសថៃ។ ថ្នាក់រៀនក្នុងសំលៀកបំពាក់របស់សិស្សអនុវិទ្យាល័យ អាវសឺមីស ខោខ្លី សំពត់ និងពាក់ថង់ក្រណាត់ថ្មីគឺជាសេចក្តីសប្បាយក្រៃលែងចំពោះសិក្ខាកាមទាំងអស់នៅទីនេះ។

អភិបាលទីរួមខេត្ត Hua Hin លោក Nopporn Wutthikul (ខាងស្តាំ)

សាលា Wilai Waiwan បានរៀបចំវគ្គសិក្សាចំនួន ២។ វគ្គសិសក្សានិមួយៗ អូសបន្លាយក្នុងរយៈពេល ៤ ខែ។ ជារៀងរាល់ថ្ងៃច័ន្ទប្រចាំសប្តាហ៍ ថ្នាក់រៀនចាប់ផ្តើម ពីម៉ោងទី ៨ និងបញ្ចប់នៅម៉ោងទី ១២។ វគ្គសិក្សាទាំងអស់គឺឥតគិតថ្លៃទាំងស្រុង។ វគ្គ សិក្សាដំបូងមានការចូលរួមរបស់លោកតាលោកយាយចំនួន ២០០ នាក់ វគ្គទី ២ បាន មាន ២៥០ នាក់ ហើយវគ្គទី ៣ កំពុងត្រូវបានរៀបចំឡើង។ អភិបាលទីរួមខេត្ត Hua Hin លោក Nopporn Wutthikul បានឲ្យដឹងថា៖

«ការថែទាំជនចាស់ជរាត្រូវបានអនុវត្តនៅតំបន់នានាក្នុងទូទាំងប្រទេសថៃ ប៉ុន្តែ ទីរួមខេត្ត Hua Hin គឺជាទីកន្លែងដំបូងដែលធ្វើការសាកពិសោធរូបសណ្ឋានសាលារៀន សំរាប់ជនចាស់ជរា។ កត្តាដែលធ្វើឲ្យកម្មវីធីនេះទទួលជោគជ័យគឺសន្តានចិត្តរបស់ ប្រជាជនក្នុងតំបន់។ ព្រោះថា យើងខ្ញុំអនុវត្តកម្មវិធីនេះគ្មានថវិការរដ្ឋទេ។ ថវិការសំរាប់ វគ្គសិក្សាចំនួន ២ កន្លងទៅនេះគឺ ៣ សែនបាត (ស្មើនឹង ២០០ លានដុងវៀតណាម)។ ទឹកប្រាក់ទាំងនេះគឺសុទ្ធតែដោយប្រជាជនរួមវិភាគទាន។ គោលដៅនៃវគ្គសិក្សានេះគឺធ្វើយ៉ាងមេចដើម្បីជនចាស់ជរាមានសុភមង្គលទាំងខាងស្មារតីនិងសុខភាពផង។ លោកតាលោកយាយដែលចូលរួមកម្មវីធីនេះសុទ្ធតែមានឱកាសស្វែងយល់អំពីច្បាប់ ពន្ធ ច្បាប់ចរាចរ ពិសេសគឺច្បាប់មរតកសម្បត្តិ និងមុខរបរសិប្បកម្ម។ »

លោក Kamron អាយុ ៦១ ឆ្នាំ សិក្ខាកាមមួយរូបដែលបានចូលរួមវគ្គសិក្សាចំនួន ២ នៅទីនេះ

ជនចាស់ជរានៅទីនេះមានស្ថានភាពរស់នៅខុសពីគ្នា។ ជនខ្លះទទួលបានការថែទាំពីគ្រួសារគេជនខ្លះទៀតមិនទទួលបានការយកចិត្តទុកដាក់ដ៏គ្រប់ក្រាន់ទេ។ ភាពខុសពីគ្នានេះឯងបានជួយពួកគេយោគយល់គ្នានិងចែករំលែកជាមួយគ្នា។ លោក Kamron អាយុ ៦១ ឆ្នាំ សិក្ខាកាមមួយរូបដែលបានចូលរួមវគ្គសិក្សាចំនួន ២ នៅទីនេះ បានចែក រំលែកថា៖

«ចូលរួមថ្នាក់រៀនសប្បាយរីករាយណាស់ដោយសារខ្ញុំមានមិត្តថ្មីជាច្រើន។ ខ្ញុំល្បីឈ្មោះក្នុងថ្នាក់រៀនណាស់ ព្រោះថា ខ្ញុំមានចិត្តរស់រាយសប្បាយ ចូលចិត្តច្រៀង និងរាំ។ មកដល់ទីនេះ ខ្ញុំក្រេបយកចំណេះដឹងជាច្រើនអំពីច្បាប់ ការធ្វើផលិតផលសប្បកម្ម ការធ្វើសាប៊ូលាងចាននិងរបៀបគូរលើត្រណាត់ បាទីក។»

ប្រធានថ្នាក់រៀន លោកយាយ “Yaya” Pitoon Sinqampon។

នេះជាសម្លេងបញ្ជារបស់ប្រធានថ្នាក់រៀន លោកយាយ “Yaya” Pitoon Sinqampon។ ប្រសិនបើស្តាប់សម្លេងរបស់លោកយល់គេមិនអាចគិតថា អ្នកគ្រូរូបនេះបានចូលនិវត្តន៍ច្រើនឆ្នាំហើយ។ បានចូលរួមថ្នាក់សិក្សាសំរាប់ជនចាស់ចរាទាំង ២ វគ្គលោកយាយ “Yaya” Pitoon Sinqampon បានចែករំលែកថា៖

«មុននេះ នាងខ្ញុំជាអ្នកគ្រូ។ បន្ទាប់ពីចូលនិវត្តន៍ នាងខ្ញុំមានវេលាទំនេជា ច្រើន ដោយហេតុនេះ ខ្ញុំសម្រេចចូលរួមថ្នាក់រៀននេះ ជួយគ្រូបង្រៀន ធ្វើផលិតផលសិប្បកម្ម។ ខ្ញុំមានសមត្ថភាពច្រៀង រាំ និងធ្វើ MC។ គេហៅនាងខ្ញុំ “Yaya” ឈ្មោះនៃតារាខ្សែភាពយន្តល្បី ល្បាញរបស់ថៃ។»

លោកតា Sanga Jenkitngam មានអាយុ ៧៦ ឆ្នាំ

«រស់នៅសប្បាយ មានសុខភាពល្អ បន្តបូជា» គឺជាទិសស្លោករបស់សិក្ខាកាម នៅសាលា Wilai Waiwan។ ចូលរួមថ្នាក់រៀននេះមិនត្រឹមតែជួយតលោកតាលោក យាយមានសេចក្តីសប្បាយរីករាយថែមទៀតប៉ុណ្ណោះទេថែមទាំងទទួលបានការ គាំទ្រយ៉ាងសកម្មក្នុងសង្គមទៀតផង។ លោកតា Sanga Jenkitngam មានអាយុ ៧៦ ឆ្នាំ បានចែករំលែកថា៖

«ចូលរួមថ្នាក់រៀននេះ ខ្ញុំមានមិត្តថ្មីជាច្រើន សប្បាយណាស់! ពេលដែលទទួល សញ្ញាប័ត្របញ្ចប់វគ្គសិក្សា ខ្ញុំសប្បាយរីករាយដល់ទៅមិនអាចដែកឡើយ។ កូនទាំង ៣ របស់ខ្ញុំសុទ្ធតែគាំទ្រខ្ញុំទៅរៀន។ ក្រៅពីនោះ ខ្ញុំបន្តលក់ដូរដើម្បីជៀសវៀងជំងឺ Ahzeimer។»

សូរសម្លេងស្ងើចសប្បាយរបស់លោកតាលោកយាយនៅសាការៀន Wilai Waiwan គឺជាជោគជ័យធំបំផុតនៃកម្មវិធីសាលារៀនសំរាប់ជនចាស់ជរា។ ជោគជ័យនៃរូបសណ្ឋាននេះមិនអាស្រ័យដោយបុគ្គលតែមួយឡើយ។ នោះគឺការរួមដៃរបស់អង្គការ គណៈដឹកនាំ ជួរកម្មាភិបាលមន្ទីរសុខុមាលភាពសង្គមថៃ ទៀតផង។ សំខាន់បំផុតគឺការខំប្រឹងប្រែងពីជនចាស់ជរានៅទីនេះ ផងដែរ៕