លោក Bui Minh Son និងយុទ្ធមិត្តវិលត្រឡប់ទៅទស្សនាសមរភូមិវាលស្រែពាង Xiangkhouang។ |
ទោះជាភារកិច្ចពោរពេញទៅដោយ ការលំបាកឧបសគ្គនិងគ្រោះថ្នាក់យ៉ាងដូច្នេះ ក៏ដោយ ប៉ុន្តែសំណាក់យុទ្ធជនកងវិស្វកម្មដូចលោកអ៊ុំ នៅតែមានមោទនភាពយ៉ាងខ្លាំង ដោយបានលះបង់ជូនប្រទេសមិត្តនិងមាតុភូមិ។ មិនត្រឹមតែពូកែការជីកដីបើកផ្លូវ ប៉ុណ្ណោះទេ ថែមទាំងលោកអ៊ុំជាអ្នកមានទេពកោសល្យនិងការជក់ចិត្តជាមួយការ សរសេរ និពន្ធកំណាព្យ ហើយចូលចិត្តស្វែងយល់ពីវប្បធម៌របស់ប្រទេសមិត្តទៀតផង។ ទោះបីជាការងារនៅសមរភូមិពោរពេញទៅដោយការលំបាកសាកល្បងយ៉ាងដូច្នេះក៏ដោយ ប៉ុន្តែលោកអ៊ុំនៅតែឆ្លៀតពេលដើម្បីសង្កេតមើលរបៀបធ្វើការ របៀបទំនាក់ទំនង និងប្រជុំជីវភាពរបស់ប្រជាជនឡាវយ៉ាងដូចម្ដ៉េចដើម្បីយល់ដឹងបន្ថែមពីវប្បធម៌និង មនុស្សនៅទីនេះ។ នេះក៏ជារបៀបដែលជួយលោកអ៊ុំរៀនភាសាឡាវដោយខ្លួនឯងយ៉ាង ឆាប់រហ័សផងដែរ។ លោកអ៊ុំ Bui Minh Son បានចែករំលែកថា៖ “ក្រៅពីលក្ខណៈវប្បធម៌ស្រដៀងគ្នារវាងប្រជាជាតិទាំងពីរ ខ្ញុំក៏ចាប់អារម្មណ៍យ៉ាង ខ្លាំងចំពោះរបៀបប្រាស្រ័យទាក់ទងរបស់ប្រជាជនឡាវ។ ខ្ញុំឃើញថា ពួកគេជាមនុស្សសាមញ្ញ ស្លូតបូត និងចេះគួរសមណាស់។ ប្រជាជនឡាវនាំមកនូវសមានចិត្ត និងការចាប់ អារម្មណ៍ល្អណាស់ ធ្វើឲ្យខ្ញុំនៅពេលវិលត្រឡប់ទៅទីនោះវិញ មិនមានអារម្មណ៍ថា នៅ បរទេសឡើយ។ គេស្រឡាញ់រាប់អានយើងច្រើនណាស់ និយាយដូចនឹងមនុស្សក្នុងក្រុម គ្រួសារអញ្ចឹង។ អាស្រ័យដោយមនោសញ្ចេតនាទាំងនោះ បានជួយឲ្យយុទ្ធជន នៅឆ្ងាយពីផ្ទះដូចយើងខ្ញុំ មិនមានអារម្មណ៍ឃ្លាតឆ្ងាយពីស្រុកកំណើតទេ”។
ចំពោះលោកអ៊ុំផ្ទាល់ Xiangkhouang គឺជាស្រុកកំណើតទី២របស់ខ្លួនជានិច្ច។ |
ឈានចូលអាយុ ៧០ ឆ្នាំ សក់ស្រូវទៅហើយ ប៉ុន្តែលោកអ៊ុំ Bui Minh Son នៅតែមានបំណងចង់បានទស្សនាសមរភូមិចាស់នេះជារៀងរាល់ឆ្នាំ ដរាបណានៅមានសុខភាពល្អ លោកអ៊ុំនឹងបន្តវិលត្រឡប់ មកទីនេះ ពីព្រោះថាចំពោះលោកអ៊ុំផ្ទាល់ Xiangkhouang គឺជាស្រុកកំណើតទី២របស់ខ្លួនជានិច្ច៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

