កម្មវិធីជួបប្រាស្រ័យ មិត្តភាពរវាងយុវជននៃប្រទេសទាំង៣កម្ពុជា-ឡាវ-វៀតណាម ឆ្នាំ២០២១ ដែលបាន រៀបចំឡើងដោយមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ តាមទម្រង់អនឡាញចាប់ពី ថ្ងៃទី២២ដល់ទី២៤ ខែតុលា កន្លងទៅ គឺជារូបភាពរស់រវើកប្រកបដោយភាពច្នៃប្រឌិត ប្រសិទ្ធ ភាព ហើយសមស្របនឹងស្ថានភាពជាក់ស្ដែង។ ព្រឹត្តិការណ៍នេះបានបង្កើតឱកាសសម្រាប់ យុវជននៃប្រទេសទាំង៣ផ្លាស់ប្ដូរបទពិសោធន៍ក្នុងការងារប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ-១៩ ហើយស្វែងរកដំណោះស្រាយដើម្បីសម្របខ្លួននិងធ្វើសមាហរណកម្ម ផងដែរ។
កញ្ញា Kitsana Southammavong តំណាងយុវជនឡាវចូលរួមកម្មវិធីជួបប្រាស្រ័យ។ (រូបថត៖ VOV) |
“នៅពេលចូលរួមព្រឹត្តិការណ៍នេះ ខ្ញុំទទួលបានអត្ថប្រយោជន៍ជាច្រើនតាមរយៈ ការផ្ដល់មតិយោបល់ការចែករំលែកបទពិសោធន៍និងកម្មវិធីពោរពេញទៅដោយ អត្ថន័យជាច្រើនដែលប្រទេសយើងទាំងបីកម្ពុជា ឡាវ វៀតណាមបានរៀបចំឡើង។ ខ្ញុំត្រូវបានជ្រួតជ្រាបអំពីលក្ខណៈវប្បធម៌ រំលឹកឡើងវិញនូវអនុស្សាវរីយ៍ កិច្ចខិតខំ ប្រឹងប្រែងនិងលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបីនាពេលកន្លងមក។ ក្រៅពីនោះ ខ្ញុំបានចូលរួមពិភាក្សាអំពីប្រធានបទលើកកំពស់សមត្ថភាពផ្នែកឌីជីថល សម្រាប់យុវជនផងដែរ”។
នោះគឺជាការចែករំលែករបស់មិត្ត Kitsana Southammavong តំណាងយុវជនឡាវ និងមិត្ត វុន លៀម តំណាងយុវជនកម្ពុជា នៅពេលចូលរួមកម្មវិធីជួបប្រាស្រ័យមិត្តភាព យុវជននៃប្រទេសទាំងបីកម្ពុជា-ឡាវ-វៀតណាមឆ្នាំ២០២១។ កម្មវិធីមានការអញ្ជើញចូលរួមរបស់ តំណាងចំនួន៦៥នាក់ដែលជាយុវជន និស្សិតឆ្នើម និងកម្មាភិបាលការទូតវ័យក្មេង នៃប្រទេសទាំងបី។
នៅព្រឹត្តិការណ៍នេះ យុវជននៃប្រទេសទាំងបីបានជួបជុំគ្នាក្រើនរំលើកឡើងវិញ នូវប្រពៃណីដ៏ល្អប្រសើរនៃទំនាក់ទំនងមិត្តភាពពិសេសរវាងកម្ពុជា-ឡាវ-វៀតណាម ហើយផ្ដួចផ្ដើមគំនិតថ្មី សំដៅពូនជ្រុំទំនាក់ទំនងមិត្តភាពពិសេស។ មិនត្រឹមតែ ប៉ុណ្ណោះទេ ក្នុងចំណោមតំណាងដែលអញ្ជើញចូលរួមកម្មវិធីលើកនេះ មាន យុវជនស្ម័គ្រចិត្ត វេជ្ជបណ្ឌិតជាច្រើន ដែលបានចូលរួមដោយផ្ទាល់ក្នុងការងារប្រយុទ្ធ ប្រឆាំងនឹងជម្ងឺរាតត្បាតនៅប្រទេសរៀងខ្លួនៗ។ ដូច្នេះ ការចែករំលែកបទពិសោធន៍ អំពីការចូលរួមដោយស្ម័គ្រចិត្តក្នុងការងារប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ដើម្បីសន្តិសុខ សង្គមបានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ផុលផុសនិងបើកចំហ។ មានទម្រង់ របៀប ធ្វើល្អៗ ត្រូវបានណែនាំ លើកយកមកពិភាក្សា ហើយទទួលបានការវាយតម្លៃខ្ពស់ ពីតំណាងស្ថានទូតនៃប្រទេសជាច្រើនប្រចាំវៀតណាម។ ថ្លែងនៅពិធីបិទកម្មវិធី លោក ម៉ោ សុជាតិ លេខាទី២នៃស្ថានទូតកម្ពុជាប្រចាំវៀតណាម បានចែករំលែកថា៖
"ក្នុងរយៈពេល៣ថ្ងៃនៃកម្មវិធីកន្លងមកនេះ យើងបានសង្កេតឃើញនូវការពេញចិត្តនិងសូមវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្មរបស់យុវជនយើងក្នុងកិច្ចពិភាក្សានិងផ្លាស់ប្ដូរយោបល់ដ៏ផុសផុលប្រកបដោយអត្ថន័យនិងផ្លែផ្កាលើប្រធានបទទាំង៣គឺការរួមគ្នាពូនជ្រុំចំណងសាមគ្គីភាព មិត្តភាព ការរួមចំណែករបស់យុវជនក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ និងការពង្រឹងសមត្ថភាពយុវជនក្នុងវិស័យឌីជិថល"។
តំណាងយុវជននៃប្រទេសទាំងបីផ្លាស់ប្ដូរមតិអំពីការលើកកំពស់សមត្ថភាពផ្នែកឌីជីថល។ (រូបថត៖ VOV) |
“ការលើកកំពស់សមត្ថភាពផ្នែកឌីជីថលសម្រាប់យុវជន និស្សិត សិស្សានុសិស្ស និងប្រជាជននៃប្រទេសយើងទាំងបីគឺចាំបាច់ណាស់។ ដូច្នេះ ខ្ញុំក៏ចង់លើកត្រដែតការ អប់រំ លើកកំពស់សមត្ថភាពផ្នែកឌីជីថលសម្រាប់យុវជនក្នុងសហគមន៍ ដើម្បីជួយយុវ ជនមានមធ្យោយបាយសម្រាប់សិក្សារៀនសូត្រ ធ្វើការ ហើយរស់នៅដោយម្ចាស់ការ ក្នុងបរិយាកាសបច្ចេកវិទ្យាឌីជីថល ដែលអាចជួបប្រាស្រ័យជាមួយប្រទេសដទៃលើ ពិភពលោក”។
កម្មវិធីជួបប្រាស្រ័យមិត្តភាពរវាងយុវជននៃប្រទេសទាំងបី បានបិទបញ្ចប់ជាមួយ នឹងគំនិតថ្មី វិធានការល្អៗជាច្រើន ដែលទំនងជានឹងបង្កើតឡើងសកម្មភាពជួបប្រាស្រ័យ កិច្ចសហប្រតិបត្តិការថ្មីបន្ថែមទៀតសម្រាប់យុវជននៃប្រទេសទាំងបី ដើម្បីបង្កើន សមត្ថភាពសម្របខ្លួន ធ្វើសមាហរណកម្មអន្តរជាតិ ក៏ដូចជារួមចំណែកដល់ការពូន ជ្រុំទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេសរវាងប្រជាជាតិទាំងបី កម្ពុជា-ឡាវ-វៀតណាមផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

