មុនពេលចូលមណ្ឌលកេរ្តិ៍ដំណែល Van Mieu-Quoc Tu Giam ភ្ញៀវទេសចរត្រូវបុគ្គលិកនៃមណ្ឌលវ៉ាសសីតុណ្ហភាពរាងកាយនិងសម្អាតមេរោគលើដៃរបស់ (រូបថត៖ laodong.vn)

បច្ចុប្បន្ននេះ ការរីករាលដាលនៃជំងឺកូវីដ ១៩ នៅក្នុងប្រទេសវៀតណាមត្រូវបានគ្រប់គ្រងជាមូលដ្ឋាន ហេតុដូច្នេះ មណ្ឌលទេសចេណ៍ គ្រឹះស្ថានសាសនានានា ភាគច្រើនបានបើកទ្វារឡើងវិញដើម្បីស្វាគមន៍ភ្ញៀវទេសចរមកទស្សនា។ ថ្វីត្បិតដូច្នេះក៏ដោយ ចំពោះមុខការដែលជំងឺកូវីដ ១៩ នៅតែមានគ្រោះថ្នាក់ ហើយអាចលេចចេញជាថ្មីនៅពេលណាៗមួយនោះ បានជារមណីដ្ឋាន មណ្ឌលកម្សាន្តនិងគ្រឹះស្ថានសាសនា នានា បានណែនាំឲ្យអ្នកទស្សនានិងសមាគមឱ្យអនុវត្តយ៉ាងហ្មត់ចត់ នូវការណែនាំរបស់ក្រសួងសុខាភិបាលសម្រាប់បង្ការទប់ស្កាត់ជំងឺរាតត្បាត។ ជាមួយគ្នានោះ ពិធីសាសនា ការផ្សព្វផ្សាយធម៌និងជំនឿដែលធ្វើឡើងនៅឯកន្លែងនានា មានការថយចុះហើយចែកជាវគ្គនីមួយៗផងដែរ។ នៅកន្លែងប្រារព្ធពិធីបុណ្យទានក៏បានបង្កើតកន្លែងត្រួតពិនិត្យមួយចំនួនដើម្បីផ្សព្វផ្សាយ ណែនាំឲ្យប្រជានអំពីការបង្ការទប់ស្កាត់ជំងឺរាតត្បាតក៏ដូចជា ចំណាត់ការរាល់ទង្វើបំពានលើការបង្ការ ទប់ស្កាត់ការរាតត្បាតផងដែរ។

នៅមណ្ឌលបេតិកភណ្ឌបរមរាជវាំងថាំងឡុង (ហាណូយ) មានម៉ាស៊ីនវាស់សីតុណ្ហភាពនិងម៉ាស៊ីនសម្លាប់មេរោគដោយស្វ័យប្រវត្តិ ត្រូវបានដាក់ពីខាងក្រៅច្រកចូល។ លោកស្រី Nguyen Thi Yen ប្រធានការិយាល័យមគ្គុទេសក៏នៃមជ្ឈមណ្ឌលអភិរក្សបេតិកភណ្ឌបរមរាជវាំងថាំងឡុងបានឲ្យដឹងថា៖ “យើងក៏មានដាក់ម៉ាស៊ីនកំចាត់មេរោគដៃដោយស្វ័យប្រវត្តិ ជាពិសេសយើងបានដាក់ប្រព័ន្ធវាស់សីតុណ្ហភាពស្វ័យប្រវត្តិដែរ។ ភ្ញៀវទេសចរដែលឆ្លងកាត់ការវាស់សីតុណ្ហភាពនិងអនាម័យដៃមុនពេលចូលបេតិកភណ្ឌ ហើយយើងក៏បានរំលឹកភ្ញៀវទេសចរឱ្យពាក់រម៉ាស់ជានិច្ចនៅពេលទស្សនាបេតិកភណ្ឌ។ សម្រាប់ក្រុមមានគ្នាច្រើន យើងនឹងមានបុគ្គលិកដែលនឹងបែងចែកគណៈប្រតិភូ ដើម្បីធានាការរក្សាគម្លាត នៅតាមសាលពិព័រណ៍ដែលតួចចង្អៀត”

មកដល់ទីក្រុងហាណូយក្នុងឱកាសដែលបេតិកភណ្ឌ Van Mieu - Quoc Tu Giam បានបើកទ្វារស្វាគមន៍ភ្ញៀវអញ្ជើញមកទស្សនា លោក Vu Quang Tam អ្នកទេសចរនៅខេត្ត Quang Nam មានអារម្មណ៍នឹងនរចិត្តពេលឃើញថា ការងារបង្ការទប់ស្កាត់ជំងឺរាតត្បាតនៅតំបន់នេះ ត្រូវដាក់ពង្រាយចាប់ពីក្លោងទ្វារចូលតែម្តង។

ប៉ុស្តិ៍ត្រួតពិនិត្យជំងឺកូវីដ ១៩ នៅតាមដងផ្លូវឆ្ពោះទៅវត្ត Huog (រូបថត៖ baotintuc)

“ដើម្បីចូលទៅទស្សនាកន្លែងនីមួយៗ ដំបូងយើងត្រូវលាងដៃសម្លាប់មេរោគនិងបំពេញបែប បទវេជ្ជសាស្រ្ត។ ពេលទៅទស្សនាត្រូវពាក់ម៉ាស់ជានិច្ច។ ប្រសិនបើខ្ញុំចង់ថតរូប ឲ្យតែកន្លែងដែលមានមនុស្សតិចណាស់ ទើបខ្ញុំដោះម៉ាស់ចេញដើម្បីថតរូបផងដែរ”។

ចាប់ពីថ្ងៃទី ១៣ ខែមិនា (ពោលគឺថ្ងៃទី ១ ខែទី២ តាមច័ន្ទគតិ) ពិធីបុណ្យវត្ត Huong (នៅស្រុក My Duc នៃទីក្រុងហាណូយ) ដែលជាពិធីបុណ្យធំបំផុតមួយនៅក្នុងប្រទេសបានបើកឡើងវិញដើម្បីស្វាគមន៍ភ្ញៀវមកពីទូទាំងប្រទេស។ គណៈគ្រប់គ្រងបេតិកភណ្ឌវត្ត Huong បានតម្រូវឱ្យភ្ញៀវពាក់ម៉ាស់ សំលាប់មេរោគ បំពេញបែបបទវេជ្ជសាស្រ្តអេឡិចត្រូនិក ហើយក្រុមគ្រូពេទ្យស្រុក My Duc ធ្វើអនាម័យនិងបោសសំអាតជាប្រចាំនៅតាម cabin ខ្សែកាប។ ការងារបង្ការទប់ស្កាត់ជំងឺរាតត្បាតត្រូវបានប្រជាជននៅទីនេះគាំទ្រនិងប្រតិបត្តិតាមយ៉ាងម៉ឹងមាត់ ។ លោក Tran Huy Van មកពីឃុំ Yen My ស្រុក Thanh Tri បានសំណេះសំណាលថា៖ “យើងរីករាយណាស់នៅពេលដែលបានដឹងថា វត្ត Huong ត្រូវបានបើកជាថ្មីនាដើមខែទី២តាមច័ន្ទគតិ។ ថ្វីត្បិតតែសប្បាយរីករាយមែន ប៉ុន្តែយើងក៏ត្រូវប្រកាន់ខ្ជាប់នូវវិធានការណ៍បង្ការ ទប់ស្កាត់ការឆ្លងរាលដាល ជាពិសេសប្រជាជនដែលចូលរួមក្នុងពិធីបុណ្យនេះ។ ប្រសិនបើអ្នកធ្វេសប្រហែស វានឹងមានគ្រោះថ្នាក់ជាពុំខាន ព្រោះចំនួនប្រជាជនទៅចូលរួមពិធីបុណ្យនៅវត្តគឺច្រើនណាស់”

ដោយយកការដាក់សុវត្ថិភាពអាយុជីវិតនិងសុខភាពប្រជាជនជាចម្បង តំបន់ជាច្រើន លុបចោលពិធីបុណ្យ ឈប់ទទួលភ្ញៀវ ថ្វីត្បិតតែមុននេះ មូលដ្ឋានបានចំណាយសម្រាប់ត្រៀមរៀបចំបុណ្យទានមិនតិចឡើយហើយការងារត្រៀមរៀបចំបានរួចរាល់ក៏ដោយ។ សូម្បីតែតំបន់ដែលមិនមានករណីឆ្លងកូវីដ ១៩ បានណែនាំឱ្យពន្យារពេល លុបចោលឬកែតម្រូវរបៀបនៃពិធីបុណ្យនៅក្នុងតំបន់ដែលត្រូវបានរៀបចំឡើង ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងក្នុង សហគមន៍។ ជាមួយនឹងវិធានការអនុវត្តប្រកបដោយភាពស៊ីជម្រៅ រដូវបុណ្យទានឆ្នាំនេះ បាននិងកំពុងត្រូវបានរៀបចំប្រកបដោយអរិយធម៌និងសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ៕