ការសម្តែងសិល្បៈរបស់ក្រុម Dinh lang Viet

ដោយបានបង្កើតឡើង ក្នុងឆ្នាំ ២០១៤ ក្រុម Dinh lang Viet គឺជាទីកន្លែងដែលសមាជិកទាំងអស់ ចែក រំលែកព័ត៌មាននិងចំណេះដឹង អំពីសាលាភូមិ ដូចជា ស្ថាបត្យកម្ម ចម្លាក់ ការតុបតែងនិងចំណេះដឹងអំពីប្រវត្តិសាស្ត្រនិងវប្បធម៌របស់សា លាភូមិនីមួយៗ។ ដំបូងឡើយ ពីសមា ជិកពីរបីរយនាក់ ក្រុម Dinh lang Viet ឥឡូវនេះមានការរីកចម្រើនយ៉ាងឆាប់រហ័សនិងមានសមាជិកជាង ១៦,០០០ នាក់មកហើយ។ ពួកគេជាមនុស្សរស់នៅទាំងក្នុងនិងក្រៅប្រទេស ដែលមានក្តីស្រឡាញ់ជាមួយបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់ប្រទេសជាតិ ជាពិសេសគឺសាលាភូមិតែម្កង។

ពីការរៀបចំដំណើរកម្សាន្ត ការស្ទាបស្ទង់មតិជាប្រចាំ សមាជិកនៃក្រុម Dinh lang Viet បានទាក់ទង់ផ្ទាល់ជាមួយនឹងបេតិកភណ្ឌ ត្រូវបានពិភាក្សា ស្វែងយល់អំពីតម្លៃនៃស្ថាប័ត្យកម្មនិងវប្បធម៌ជាដើម។ ចាប់តាំងពីពេលនោះមក ក្រុម Dinh lang Viet បានផ្តល់ព័ត៌មានដល់សហគមន៍ អំពីតម្លៃវប្បធម៌ប្រវត្តិសាស្រ្តនៃបេតិកភណ្ឌ ម្យ៉ាងវិញទៀតបានព្រមានពីហានិភ័យនៃការរិចរិលរបស់បេតិកភណ្ឌ ការខូចទ្រង់ទ្រាយនៃបេតិកភណ្ឌដោយសារធម្មជាតិនិងមនុស្ស។ គម្រោងជាច្រើនស្តីពីការជួសជុលនិងអភិរក្ស ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចពិភាក្សា សូមមតិយោបល់ពីជំនាញខាងសាលាភូមិផងដែរ។

ការសម្តែងសិល្បៈរបស់ក្រុម Dinh lang Viet

ស្ថាបនិកក្រុម Dinh lang Viet អ្នកស្រាវជ្រាវវិចិត្រសិល្បៈ Nguyen Duc Binh បានអោយដឹងថា៖ “ក្នុងក្រុមយើងខ្ញុំ មានក្រុមអ្នកស្រាវជ្រាវមួយចំនួន ក្នុងនោះមានអ្នកគ្រប់គ្រងពីរនាក់គឺលោក Tran Hau Yen The និងលោក Tran Trung Hieu។ ស្ថាបត្យករ Tran Trung Hieu កំពុងធ្វើការជាមួយអ្នកស្រាវជ្រាវដទៃទៀតដើម្បីបោះពុម្ពសៀវភៅ អំពីសាលាភូមិ អំពីព្រះពុទ្ធសាសនានិងវប្បធម៌និមិត្តរូប។ សម្រាប់លោក Tran Hau Yen The ក្នុងឆ្នាំកន្លងមក លោកបានបោះពុម្ពសៀវភៅមួយចំនួនផងដែរ។ ក្នុងឆ្នាំនេះ ដើម្បីអបអរសាទរខួប ១០១០ ឆ្នាំ នៃថាំងឡុង - ហាណូយ យើងនឹងបោះពុម្ភសៀវភៅសិល្បៈល្អថាំងឡុង - ហាណូយដែលបោះពុម្ពផ្សាយដោយគ្រឹះស្ថានបោះពុម្ពហាណូយ។ យើងនឹងផ្តោតលើការងារស្រាវជ្រាវច្រើនជាងការបោះពុម្ភសៀវភៅ យើងគ្រោងនឹងបង្កើតសៀវភៅ Dinh lang Viet នៅឆ្នាំ ២០២០”។

មិនត្រឹមតែថែរក្សាសាលាភូមិ ប៉ុណ្ណោះទេ ក្រុម Dinh lang Viet ក៏បានចូលរួមអភិរក្សបេតិកភណ្ឌវប្បធម៌ជាច្រើន ដូចជាបទចំរៀង Xam និង Don Ca tai tu ផងដែរ។ នាពេលកន្លងមក សកម្មភាពរបស់ក្រុម Dinh lang Viet ត្រូវបានសង្គមកោតសរសើរយ៉ាងខ្លាំងដូចជា៖ ពិព័រណ៍ផ្ទះសហគមន៍ភូមិវៀត; សិក្ខាសាលា, សិក្ខាសាលាស្តីពីការអភិរក្សវិមាន; រៀបចំដំណើរកម្សាន្តទៅទស្សនាវិមាននានាសម្រាប់និស្សិត។ ជាពិសេស បង្កើតឡើងវិញបុណ្យតេតកាលពីមុន តាមរយៈសារមន្ទីរ សាលាភូមិ ឬមណ្ឌលកេរសំណែលនានា។

ការសម្តែងសិល្បៈរបស់ក្រុម Dinh lang Viet

លោកស្រី Tran Thi Thuy Lan អនុប្រធានក្រុមប្រឹក្សាគ្រប់គ្រងវិថីបុរាណហាណូយបានអោយដឹងថា៖ “ក្រុម Dinh lang Viet បានសហការជាមួយគណៈកម្មាធិការ គ្រប់គ្រងវិថីបុរាណហាណូយរៀបចំព្រឹត្តិការណ៍ជាច្រើន មិនត្រឹមតែនៅវិថីបុរាណហាណូយ ប៉ុណ្ណោះទេថែមទាំងនៅតំបន់បឹង Hoan Kiem ទៀតផង។ ក្រុម Dinh lang Viet ក៏បានជួយ យើងអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីរៀបចំពិធីបុណ្យនានា។ សកម្មភាពលេចធ្លោរបស់ក្រុម Dinh lang Viet គឺការអភិរក្សសម្លៀកបំពាក់បុរសនិងការបង្ហាញម៉ូតសម្លៀកបំពាក់សម្រាប់បុរស។ នាពេលខាងមុខនេះគណៈគ្រប់គ្រងវិថីបុរាណហាណូយនិងក្រុម Dinh lang Viet នឹងមានសកម្មភាពជាច្រើនថែមទៀត ក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌ ថែរក្សាសម្រស់ប្រពៃណីវប្បធម៌របស់ដូនតាពីបុរាណផងដែរ”។

រហូតមកដល់ពេលនេះ ក្រុម Dinh lang Viet បានប្រមូលអ្នកស្រាវជ្រាវវប្បធម៌ប្រជាប្រិយ អ្នកថតរូប ស្ថាបត្យករ ជាងគំនូរ ជាងចម្លាក់ អ្នកកាសែត…ជាច្រើនផងដែរ។ ពួកគេចែករំលែកចំណាប់អារម្មណ៍ ការស្វែងយល់អំពីតម្លៃវប្បធម៌របស់សាលាភូមិវៀតណាម - ជាបេតិកភណ្ឌដែលមានភាពស្និទ្ធស្នាលនៅក្នុងគំនិតរបស់ប្រជាជនវៀតណាមគ្រប់រូប។

សកម្មភាពជាក់ស្តែងដើម្បីសង្គមរបស់ក្រុម Dinh lang Viet ត្រូវបានអ្នកគ្រប់គ្រងនិងជំនាញការនានាចាត់ទុកថាជា "បណ្តាញព័ត៌មាន" រហ័សនិងមានប្រយោជន៍ ដើម្បីស្គាល់ពីស្ថានភាពជាក់ស្តែងរបស់សាលាភូមិវៀតណាម លើទូទាំងប្រទេស។ ក្រុម Dinh lang Viet បានចូលរួមផ្សព្វផ្សាយនូវតម្លៃដ៏ស្រស់ស្អាតនៃបេតិកភ័ណ្ឌវប្បធម៌ជាច្រើនដែលទាក់ទងនឹងលំហវប្បធម៌សាលាភូមិនិងបរិយាកាសវប្បធម៌ប្រពៃណីរបស់ប្រជាជនវៀតណាម៕