VOVWORLD_ទំលាប់ហូបម្លូនិងវប្បធម៌ស្លាម្លូនៅប្រទេសវៀតណាមមានតាំងពី
សម័យកាលស្ដេច Hung Vuong មកហើយនៅតំបន់ណាក៏មានអ្នកហូបម្លូដែរ។ចំពោះប្រជាជនណាមបូ( ភូមិភាគខាងត្រូងវៀតណាម) ទំនៀមទំលាប់ហូបម្លូជារួមគឺមាន
លក្ខណៈដូចគ្នានឹងតំបន់ដទៃតែវាមានចំណុចខុសប្លែកមួយចំនួន។
តាមឯកសារស្រាវជ្រាវមួយចំនួនឲ្យដឹងថា នៅតំបន់ណាមបូនាដើមសតវត្សទី
២០ ទំលាប់ហូបស្លាម្លូមានទាំងនៅបុរសនិងនារី។ ការអញ្ជើញគ្នាពិសារម្លូស្លាបានក្លាយ
ទៅជាវប្បធម៌ល្អស្អាតក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
តាមអ្នកស្រាវជ្រាវវប្បធម៌ លោក Truong Ngoc Tuong នៅខេត្ត Tien Giang ឲ្យ
ដឹងថា ការបរិភោគម្លូស្លាបានឈានចូលជីវភាពវប្បធម៌របស់ប្រជាជនតំបន់ណាមបូ
រួមជាមួយក្រមប្រតិបត្តិ ដែលមានអត្ថន័យជាច្រើន។ ឧបករណ៍បំរើការបរិភោគម្លូ
ស្លាក៍បង្កើតឡើងរបរកែច្នៃមួយមានលក្ខណៈវិចិត្រសិល្បៈផងដែរ។ឧទាហរណ៍ ថូដាក់កំ
បោរគឺមានច្រើនប្រភេទសំរាប់ប្រើក្នុងព្រះរាជវាំងឬក្នុងគ្រួសារអ្នកមានធ្វើពីត្បូង
សំរិទ្ធ ភ្លុកដំរី ភាជន៍ ដែលបានផលិតនៅក្នុងស្រុក នៅចិនឬបារាំង។ មានថូដាក់កំ
បោរមួយចំនួនត្រូវបានពុម្ភរូបផ្កា រូបសត្វ ឬបានឆ្លាក់ក្បូរក្បាច់យ៉ាងប្រណិតហើយក៏
មានប្រភេទធម្មតាសំរាប់ប្រើជាទូទៅដែលមានរូបរាងនិងពណ៌សម្បុរដ៏សំបូរបែប។ ថា
សដាក់ស្លាម្លូក៏មានគ្រប់ប្រភេទផងដែរ។ លោកTruong Ngoc Tuongបានឲ្យដឹងថា
“ ក្នុងពីធីភ្ជាប់ពាក្យ និងពិធីរៀបមង្គលការគឺតែងតែមានស្លាម្លូ។ ក្នុងពិធីថ្វាយ
ព្រះក៏មានស្លាម្លូដែរ។រីឯថាសដាក់ស្លាម្លូមានរាង៤ជ្រុងក្នុងនោះមានប្រអប់២។ ប្រអប់
ធំជានិមិត្តសញ្ញារបស់ប្ដី ប្រអប់តូចជានិមិត្តរូបសំរាប់ប្រពន្ធ”។
| នាបច្ចុប្បន្ននេះដោយសារជីវភាពរស់នៅមានការផ្លាស់ប្ដូរជាច្រើនបានជាទំនៀមទំលាប់ហូប ម្លូស្លាបាត់បង់ទៅជាបណ្ដើៗ ប៉ុន្តែវប្បធម៌ស្លាម្លូនៅតែគង់វង្សក្នុងជីវភាពរបស់សហគមន៍ប្រជាជននៅគ្រប់តំបន់។ |
នាបច្ចុប្បន្ននេះដោយសារជីវភាពរស់នៅមានការផ្លាស់ប្ដូរជាច្រើនបានជាទំនៀម
ទំលាប់ហូប ម្លូស្លាបាត់បង់ទៅជាបណ្ដើៗ ប៉ុន្តែវប្បធម៌ស្លាម្លូនៅតែគង់វង្សក្នុងជីវភាព
របស់សហគមន៍ប្រជាជននៅគ្រប់តំបន់។ នោះជាខាន់ស្លា ជាជំនូនដែលមិនអាចខ្វះ
បានឡើយក្នុងពិធីជ័យមង្គលការ ពិធីសែនដូនតា ពិធីបុណ្យចូលឆ្នាំនិងបុណ្យទាន
សំខាន់ផ្សេងៗ។ យាយ Ly Thi Thanh អាយុ៨៤ឆ្នាំនៅទីក្រុង Can Tho រស់នៅដោយរបរ
ផ្សំគ្រឿងស៊ីស្លាបានសំណេះសំណាលថា ទោះបីជាប្រាក់ចំណូលនៃរបរនេះមិនសូវច្រើន
ប៉ុន្មានទេតែយាយមានការសប្បាយរីករាយខ្លាំងណាស់។
“ ខ្ញុំចង់ធ្វើរបរនេះដើម្បីផ្សំគ្រឿងស៊ីស្លាឲ្យបានស្អាតបាតសំរាប់មនុស្សទាំងអស់គ្នា
អាចយកទៅសែនព្រែននៅពិធីបុណ្យនានាបាន។ ខ្ញុំខំធ្វើឲ្យបានហ្មត់ចត់។ អតិថិជន
ជាច្រើនទិញស្លាម្លូរបស់ខ្ញុំដើម្បីប្រើក្នុងពិធីភ្ជាប់ពាក្យ”។
តាមឯកសារស្រាវជា្រវជាច្រើននៃសារមន្ទីរវប្បធម៌បានបង្ហាញឲ្យឃើញថាទំលាប់
ហូបស្លាមានតាំងពីយូរណាស់មកហើយ។ វាគង់វង្សរហូតមកដល់សព្វថ្ងៃនៅតាម
សហគមន៍ប្រជាជននៅតំបន់ទ្វីបអាស៊ី ដូចជា ប្រទេសកម្ពុជា ថៃ ចិន ឥណ្ឌា។ នៅ
វៀតណាម ទំលាប់ហូបស្លាមានតាំងពីរាជកាលស្ដេច Hung Vuong ដែលជានិមិត្តរូប
សំរាប់ទឹកចិត្តភ័ក្តីភាព និងមនោសញ្ចេនាក្នុងគ្រួសារហើយជាទំលាប់ក្នុងជីវភាព
សហគម៍ផង។
នៅតំបន់ណាមបូ ទំនៀមទំលាប់ហូបស្លាម្លូនេះបានផ្សាភ្ជាប់ជាមួយជីវភាព
រស់នៅរបស់ប្រជាជននិងជាចំណុចសំខាន់មួយក្នុងវប្បធម៌។ ទំនៀមទំលាប់នេះ
បានមានវត្តមានក្នុងស្នាដៃអក្សរសាស្រ្តសិល្បៈជាច្រើន ដែលជាការបន្តពីរឿងដើម
កំណើតនៃស្លាម្លូ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ