Cat Ba៖ គោលដៅទាក់ទាញនៃរដូវក្តៅ

(VOVWORLD) - Cat Ba (នៅតំបន់ពិសេស Cat Hai ទីក្រុង Hai Phong) បានទាក់ទាញគ្រប់ភ្ញៀវ ទេសចរគ្រប់ប្រភេទនៅពេលរដូវក្តៅមកដល់ម្ដងៗ។ នេះក៏ជាគោលដៅដ៏ល្អសម្រាប់ អ្នកដែលស្រឡាញ់ធម្មជាតិ និងចង់ជ្រមុជខ្លួនទៅក្នុងបរិយាកាសនៃកោះសមុទ្រដ៏ រហោស្ថានផងដែរ។

Cat Ba៖ គោលដៅទាក់ទាញនៃរដូវក្តៅ - ảnh 1ឆ្នេរ Cat Co ១ នៅលើកោះ Cat Ba។ រូបថត៖ The Hung/VOV5
ស្ថិតនៅចម្ងាយប្រហែល ៣០ គីឡូម៉ែត្រពីមជ្ឈមណ្ឌលទីក្រុង Hai Phong តាមផ្លូវគោក ហើយចំណាយពេល ៣០ នាទី ប្រសិនបើធ្វើដំណើរដោយសាឡាង ឬកន្ត្រក់ខ្សែកាបឆ្លងកាត់សមុទ្រនោះ កោះ Cat Ba លែងជាគោលដៅឆ្ងាយពេកសម្រាប់មនុស្សជាច្រើនទៀតហើយ។ ប្រការដែលធ្វើឱ្យ Cat Ba ទាក់ទាញភ្ញៀវទេសចរក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ គឺជាទេសភាពធម្មជាតិត្រូវបានអភិរក្សយ៉ាង យកចិត្តទុកដាក់ រួមជាមួយនឹងការអភិវឌ្ឍទេសចរណ៍ដោយមានការគ្រប់គ្រងនិង គោរពធម្មជាតិ។
Cat Ba នៅរដូវក្តៅ កាន់តែមានភាពរស់រវើកតាមបែបពិសេស។ មិនមានមនុស្ស ច្រើនកុះករដូចឆ្នេរសមុទ្រល្បីៗផ្សេងទៀតឡើយ។ សមុទ្រនៅទីនេះមិនជ្រៅទេ តែ មានទឹកខៀវថ្លា ដែលសមស្របសម្រាប់គ្រួសារជាច្រើន។
Cat Ba៖ គោលដៅទាក់ទាញនៃរដូវក្តៅ - ảnh 2វាត្រូវចំណាយពេលប្រហែល ៣០ នាទីតាមសាឡាងដើម្បីទៅដល់កោះ Cat Ba។ រូបថត៖ The Hung/VOV5
តាំងពីព្រឹកព្រលឹម នៅឆ្នេរ Cat Co ១ នៃកោះ Cat Ba បានឮសូរសំឡេងសើច សប្បាយរបស់កូនៗ ក្នុងក្រុមគ្រួសារលោក Thang និងលោកស្រី Tinh មកពីខេត្ត Lai Chau។ នៅ Lai Chau ដែលព័ទ្ធជុំវិញដោយព្រៃភ្នំ ដូច្នេះដំណើរកម្សាន្តទៅកាន់សមុទ្រ បែបនេះ មិនត្រឹមតែជាវិស្សមកាលប៉ុណ្ណោះទេ ថែមទាំងជាក្តីសុបិន្ត របស់កុមារទៀត ផង។ ក្ដីសុបិន្តដែលមានរសជាតិប្រៃនៃសមុទ្រ ខ្យល់សមុទ្រ ពន្លឺព្រះអាទិត្យ និង សំឡេងរំពេសមុទ្រនៅលើផ្ទៃមេឃ។ ចែករំលែកអំពីក្តីរំភើបរបស់កូន លោក Kieu Van Thang បានឲ្យដឹងថា៖
“កូនៗនៅលើភ្នំ អាចមកទីនេះមើលឃើញសមុទ្រ ដូច្នេះពួកគាត់សប្បាយរីក រាយខ្លាំងណាស់។ ពួកគាត់បានដាស់ពុកម៉ែពីដំណេកពីព្រលឹមដើម្បីទៅហែលទឹក។ ពួកគាត់ចូលចិត្តណាស់ ហែលទឹកមិនចេះធុញទ្រាន់នោះទេ”។
ដោយពន្យល់ពីមូលហេតុដែលជ្រើសរើស Cat Ba ជាគោលដៅទេសចរណ៍ សម្រាប់គ្រួសារក្នុងរដូវក្តៅឆ្នាំនេះ លោកស្រី Nguyen Thi Tinh ភ្ញៀវទេសចរមកពីខេត្ត Lai Chau បាននិយាយថា៖
"មូលហេតុស្នូលដែលខ្ញុំនាំគ្រួសារពី Lai Chau មក Cat Ba គឺដោយសារតែ Cat Ba ស្អាតណាស់។ គ្រឿងសមុទ្រស្រស់ៗ ប្រជាជនរួសរាយរាក់ទាក់។ គ្រួសារខ្ញុំទៅ លើកនេះមានមនុស្ស ៦ នាក់។ ពួកយើងមកទីនេះបាន ២ ថ្ងៃហើយ បានទៅហែលទឹក ទៅទស្សនា និងជិះទូកទៅលេងឈូងសមុទ្រ។ កូនខ្ញុំពិតជារីករាយណាស់។ ពួកគាត់ រស់នៅលើភ្នំពេញមួយឆ្នាំ ហើយបានទៅលេងសមុទ្រតែម្តងគត់ក្នុងមួយឆ្នាំនៅរដូវ ក្ដៅប៉ុណ្ណោះ ដូច្នេះពួកគាត់រំភើបចិត្តណាស់”។
Cat Ba៖ គោលដៅទាក់ទាញនៃរដូវក្តៅ - ảnh 3Cat Ba ទាក់ទាញអ្នកទេសចរយ៉ាងច្រើនរៀងរាល់រដូវក្តៅ។ រូបថត៖ The Hung/VOV5
ពេលដែលព្រះអាទិត្យលិចជាបណ្ដើរៗនៅលើឆ្នេរសមុទ្រ ក៏ជាពេលដែល ពន្លឺ ចង្កៀងដ៏ភ្លឺចិញ្ចាចចាប់ផ្តើមបំភ្លឺកោះ Cat Ba។ រដូវក្តៅនេះ ផលិតផលថ្មីនៃសម្ព័ន្ធ ភាពក្រុមហ៊ុនទេសចរណ៍ចំនួន ៧ ជាសមាជិកក្លឹបទេសចរណ៍ UNESCO ហាណូយ ដែលរួមបញ្ចូលគ្នានូវបទពិសោធន៍ធម្មជាតិ ប្រវត្តិសាស្រ្ត ម្ហូបអាហារ និងសិល្បៈ កំពុងត្រូវបានដាក់ឲ្យដំណើរការគួរឲ្យចាប់អារម្មណ៍នៅលើកោះ Cat Ba។
ចំណុចលេចធ្លោនៃផលិតផលនោះ គឺកម្មវិធីសម្ដែងពន្លឺ ក្រោមប្រធានបទ “ចង្វាក់ស៊ីមហ្វូនីនៃកោះបៃតង”។ កម្មវិធីសិល្បៈនេះធ្វើឡើងនៅលើឆាកអណ្តែត ទឹកនៅកណ្ដាលសមុទ្រ Cat Ba ដែលលាតសន្ធឹងលើផ្ទៃទឹក ៥០ ពាន់ម៉ែត្រការ៉េ ដោយគួបផ្សំនឹងតន្ត្រី ពន្លឺ កាំជ្រួច ការសម្តែង jetski ដោយអត្តពលិកមកពីប្រទេស ផ្សេងៗ និងម្ចាស់កំណត់ត្រាពិភពលោក... អត្តពលិក James Curtis ដែលចូលរួមក្នុង កម្មវិធីនេះបានចែករំលែក៖
“កម្មវិធីនេះមានទ្រង់ទ្រាយធំ និងគួរឲ្យចាប់អារម្មណ៍ជាងកម្មវិធីដែល យើងបានធ្វើពីមុនមក។ ស្គីហោះ ចំនួន ៨ គ្រឿង បានចុះចតក្នុងពេលតែមួយ។ គ្រាដំបូងដែលយើងហោះឡើង ទស្សនិកជនត្រូវតែលាន់មាត់ថា អូ តើនេះជាអ្វី? តើខ្ញុំកំពុងឃើញអ្វី? នោះគឺជាកម្មវិធីថ្មីនិងការសាកល្បងថ្មី”។
Cat Ba មិនត្រឹមតែជាគោលដៅទេសចរណ៍សមុទ្រសុទ្ធសាធប៉ុណ្ណោះទេ។ នេះក៏ជាកន្លែងដែលក្រុមគ្រួសារអាច "រស់នៅយឺតៗ" ដោយផ្ទៀងស្តាប់សូរសំឡេង សំណើចក្អាកក្អាយរបស់កូនៗ ឬមើលឃើញភាពផ្សាភ្ជាប់គ្នាតាមរយៈការធ្វើដំណើរនីមួយៗ។ ពួកគេរួមគ្នារីករាយជាមួយផលិតផលទេសចរណ៍ថ្មីៗ បទពិសោធន៍ដ៏អស្ចារ្យ និងការចាប់អារម្មណ៍ដែលមិនអាចបំភ្លេចបាននៅពេលមក Cat Ba នៅរដូវក្តៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ