ប៉ុស្តិ៍ផ្សាយសំឡេងជាភាសាបរទេសជាមួយនឹងទិវាបុណ្យបង្រួបបង្រួមទឹកដី

(VOVWORLD) - នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ ព័ត៌មានអំពីការរំដោះភាគខាងត្បូងវៀត ណាមទាំងស្រុង និងបង្រួបបង្រួមប្រទេសជាតិ ត្រូវបានប្រជាជនជុំវិញពិភពលោក ដឹងដំបូងតាមរយៈរលកវិទ្យុជាភាសាបរទេសនៃវិទ្យុសំឡេងវៀតណាម។ ៥០ឆ្នាំក្រោយ មក ក៏ជាអ្នកដែលធ្វើការនៅប៉ុស្តិ៍ផ្សាយសំឡេងជាភាសាបរទេសនោះ បាននាំបរិ យាកាសដ៏គគ្រឹងគគ្រេងនិងរីករាយនៃទិវាបុណ្យជាតិ ទៅកាន់ពិភពលោក ហើយផ្សព្វ ផ្សាយសារទៅកាន់មិត្តភក្តិអន្តរជាតិអំពី “ប្រទេសវៀតណាមគឺតែមួយ ប្រជាជាតិ វៀតណាមគឺតែមួយ” ផងដែរ។

ប៉ុស្តិ៍ផ្សាយសំឡេងជាភាសាបរទេសជាមួយនឹងទិវាបុណ្យបង្រួបបង្រួមទឹកដី - ảnh 1លោក Trinh Huu Tuan អតីតអ្នកផ្សាយព័ត៌មានជាភាសាអង់គ្លេស។ (រូបថត៖ VOV)
“នាចុងព្រឹកថ្ងៃទី ៣០ មេសា ខ្ញុំនិងលោកស្រី Trinh Thi Ngo បានធ្វើដំណើរពី វិថី Quan Su ទៅកាន់ Ba Trieu ដើម្បីថតកម្មវិធីផ្សាយសំឡេងជាភាសាអង់គ្លេស ដែល ផ្សាយនៅម៉ោង ៥ ល្ងាច។ ពេលយើងខ្ញុំកំពុងអានព័ត៌មានប្រចាំថ្ងៃ អ្នកគ្រប់គ្នានៅ ខាងក្រៅស្រាប់តែឈប់ធ្វើការទាំងស្រុង ហើយប្រាប់គ្នាថា ទើបតែដឹងព័ត៌មានរំដោះ ទីក្រុងសៃហ្គន។ បងប្អូនឈប់ធ្វើការទាំងអស់ រត់ទៅខាងក្រៅ ឱបគ្នាយំសើច រីករាយ ខ្លាំងណាស់។ បន្ទាប់ពីគណៈនិពន្ធទទួលបានព័ត៌មានជាផ្លូវការហើយ បងប្អូនខ្ញុំទាំងពីរ នាក់ បានត្រឡប់ទៅអានសម្រាប់ផ្សាយពេលល្ងាច។ លោកស្រី Ngo ជាអ្នកបើកផ្នែកព័ត៌មាន។ អានព័ត៌មានថ្ងៃនោះស្រាប់តែមានអារម្មណ៍ចម្លែកខ្លាំងណាស់”។
មានកិត្តិយសជាអ្នកផ្សាយព័ត៌មានម្នាក់ក្នុងចំណោមអ្នកផ្សាយព័ត៌មានពីរនាក់ ដែលចូលរួមអានព័ត៌មានជ័យជំនះជាភាសាអង់គ្លេសតាមរលកវិទ្យុ នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ គឺជាការចងចាំដែលមិនអាចបំភ្លេចបានសម្រាប់លោក Trinh Huu Tuan អតីតអ្នកផ្សាយព័ត៌មានជាភាសាអង់គ្លេស កម្មវិធីផ្សាយជាភាសាបរទេស នៃវិទ្យុសម្លេងវៀតណាម ដែលបច្ចុប្បន្នជាប៉ុស្តិ៍ផ្សាយភាសាបរទេស (VOV5)។ នៅពេលនោះ កម្មាភិបាល និងអ្នកសារព័ត៌មានយ៉ាងច្រើនកុះករបានប្រមូលផ្តុំគ្នានៅ ទីស្នាក់ការប៉ុស្តិ៍ VOV5 នៅលេខ ៤៥ វិថី Ba Trieu ដើម្បីស្តាប់ព័ត៌មានអំពីជ័យជំនះ ដែលត្រូវបានបញ្ជូនមកពីសមរភូមិជួរមុខ។
ពេលនោះ នៅពាក់កណ្ដាលម្ខាងទៀតនៃអឌ្ឍគោល នៅប្រទេសគុយបា ព័ត៌ មានអំពីជ័យជម្នះថ្ងៃទី ៣០ ខែមេសា ក៏ត្រូវបានអ្នកផ្សាយព័ត៌មាន ២ នាក់គឺលោកស្រី Joan Gandini (ជនជាតិអ៊ីតាលី) និងលោក Robert David Cohen (ជនជាតិអាមេរិក) ដែលជាសហការីពីរនាក់នៃគណៈនិពន្ធកិច្ចការបរទេស អាននៅវិទ្យុ អន្តរជាតិ ឡា ហាវ៉ាណា ប្រទេសគុយបា។
ចំ៥០ឆ្នាំក្រោយមក នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ទិវាបុណ្យដ៏ធំរបស់ ប្រទេសវៀតណាម កំពុងប្រព្រឹត្តទៅម្តងទៀតជាមួយនឹងសកម្មភាពដ៏មានអត្ថន័យ ជាច្រើនដូចជា៖ កិច្ចសន្ទនាអំពីជ័យជម្នះជាប្រវត្តិសាស្ត្រនៃនិទាឃរដូវឆ្នាំ ១៩៧៥ ការជួបសំណេះសំណាលជាមួយសាក្សីប្រវត្តិសាស្ត្រដែលចូលរួមក្នុងយុទ្ធនាការ កម្មវិធីវប្បធម៌ សិល្បៈ និងការតាំងពិពណ៌... ចំណុចលេចធ្លោគឺពិធីព្យុហយាត្រាអបអរ សាទរខួបលើកទី ៥០ ទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ ដែល ប្រជាជនវៀតណាមហៅថា “concert ថ្នាក់ជាតិ”។
ប៉ុស្តិ៍ផ្សាយសំឡេងជាភាសាបរទេសជាមួយនឹងទិវាបុណ្យបង្រួបបង្រួមទឹកដី - ảnh 2អ្នកនិពន្ធនិងអ្នកផ្សាយព័ត៌មានរបស់ VOV5 ត្រៀមរៀបចំខ្លឹមសារសម្រាប់កម្មវិធីផ្សាយសម្លេង។ (រូបថត៖ VOV5)
ដើម្បីត្រៀមរៀបចំសម្រាប់យុទ្ធនាការឃោសនាពិសេសអំពីមហាពិធីលើកនេះ តាំងពីច្រើនខែមុន VOV5 បានរៀបចំផែនការលម្អិតជាមួយនឹងភារកិច្ចជាក់លាក់ ដែលប្រគល់ឲ្យផ្នែកមាតិកា ផ្នែកបកប្រែ និងផ្នែកមាតិកាឌីជីថល។ នៅក្នុងកម្មវិធីផ្សាយជាភាសាអង់គ្លេស ក៏ដូចជាកម្មវិធីជាច្រើនដូចជា៖ ខ្មែរ បារាំង រុស្ស៊ី អេស្ប៉ាញ អាឡឺម៉ង់ ជប៉ុន កូរ៉េ ចិន ថៃ ឥណ្ឌូនេស៊ី ឡាវ និងវៀតណាម អ្នកនិពន្ធកំពុងមមាញឹកនឹងការទទួល និងបកប្រែព័ត៌មាន។ នៅក្នុងស្ទូឌីយ៉ូ បរិ យាកាសការងារក៏ប្រញាប់ប្រញាល់ដែរ... ដើម្បីធានាថា កម្មវិធីទាំង ១៣ អាចផ្សាយ តាមរលកវិទ្យុនិងបង្ហោះនៅលើគេហទំព័រ vovworld.vn នូវព័ត៌មានដ៏លឿនបំផុត ត្រឹមត្រូវបំផុត និងទាក់ទាញបំផុតអំពីបរិយាកាសនៃទិវាបុណ្យជាតិ ដោយគោលបំណង ចង់នាំបរិយាកាសដ៏វីរភាពនៃទិវាបុណ្យជាតិពីវៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិ និងមិត្តអ្នកស្ដាប់ទូទាំងពិភពលោក។
ប៉ុស្តិ៍ផ្សាយសំឡេងជាភាសាបរទេសជាមួយនឹងទិវាបុណ្យបង្រួបបង្រួមទឹកដី - ảnh 3អ្នកកាសែត Nguyen Hong Van ប្រធានផ្នែកនិពន្ធទទួលបន្ទុកការផលិតកម្មវិធី។
(រូបថត៖ VOV5)
ក្រៅពីព័ត៌មាននិងអត្ថបទប្រចាំថ្ងៃ VOV5 ក៏បានត្រៀមរៀបចំកម្មវិធីពិសេសមួយ ដែលចាក់ផ្សាយនៅថ្ងៃទី៣០ ខែមេសា ផងដែរ។ កម្មវិធីនេះរំលេចពីក្ដីសុបិននៃការ បង្រួបបង្រួមប្រទេសជាតិ បញ្ជូនសារអំពីមហាសាមគ្គីភាពរបស់ប្រជាជនក្នុងការ ការពារ កសាង និងអភិវឌ្ឍប្រទេសជាតិ។ ជាពិសេស រំលេចសាររបស់លោក តូ ឡឹម អគ្គលេខា បក្សកុម្មុយនិស្តវៀតណាម ដែលថា៖ ប្រទេសវៀតណាមគឺតែមួយ ប្រជាជាតិវៀត ណាមគឺតែមួយ។ អ្នកកាសែត Nguyen Hong Van ប្រធានផ្នែកនិពន្ធ ដែលទទួល បន្ទុកការផលិតកម្មវិធី បានចែករំលែកថា៖
“នៅថ្ងៃទី ៣០ ខែមេសា យើងខ្ញុំបានផលិតកម្មវិធីផ្សាយសម្លេងពិសេសមួយ ក្រោមប្រធានបទ "ផ្លូវទៅកាន់សន្តិភាព"។ ខ្លឹមសារសំដៅបង្ហាញថា ប្រជាជាតិវៀត ណាមជាប្រជាជាតិស្រឡាញ់សន្តិភាព ព្រមទាំងរំលេចសារនៃសាមគ្គីភាព “ប្រទេស វៀតណាមគឺតែមួយ ប្រជាជាតិវៀតណាមគឺតែមួយ”។ ប្រជាជាតិទាំងមូលសាមគ្គីគ្នា ស្រុះចិត្តគំនិតតស៊ូដើម្បីសន្តិភាព។ ដើម្បីមានទស្សនៈសត្យានុម័ត យើងខ្ញុំក៏រួមបញ្ចូល ក្នុងកម្មវិធីនូវបទយកការណ៍ជាមួយជនបរទេសដែលនិយាយអំពីសន្តិភាពរបស់វៀតណាម និងការអភិវឌ្ឍដែលវៀតណាមសម្រេចបានបន្ទាប់ពីជ័យជម្នះថ្ងៃទី ៣០ មេសា”។
ប៉ុស្តិ៍ផ្សាយសំឡេងជាភាសាបរទេសជាមួយនឹងទិវាបុណ្យបង្រួបបង្រួមទឹកដី - ảnh 4មិនត្រឹមតែតាមរលកវិទ្យុប៉ុណ្ណោះទេ ព័ត៌មាននិងអត្ថបទក៏ត្រូវបានធ្វើបច្ចុប្បន្ន ភាពនិងបង្ហោះជាបន្តបន្ទាប់លើគេហទំព័រ vovworld.vn ទៀតផង។ (រូបថត៖ VOV5)
មិនត្រឹមតែតាមរលកវិទ្យុប៉ុណ្ណោះទេ ព័ត៌មាននិងអត្ថបទក៏ត្រូវបានធ្វើបច្ចុប្បន្ន ភាពនិងបង្ហោះជាបន្តបន្ទាប់លើគេហទំព័រ vovworld.vn ទៀតផង។ អ្នកនិពន្ធ Nguyen Le Chi នៃផ្នែកមាតិកាឌីជីថល កម្មវិធីផ្សាយសម្លេងសម្រាប់ជនវៀតណាមនៅបរទេស បានឲ្យដឹងថា៖
“ក្រុមមាតិកាឌីជីថលរបស់យើងខ្ញុំ ត្រៀមខ្លួនជាស្រេចជានិច្ចដើម្បីបញ្ជូនព័ត៌មាន ដ៏ល្អបំផុតអំពីពិធីព្យុហយាត្រាអបអរសាទរខួបលើកទី ៥០ ទិវារំដោះភាគខាងត្បូង និង បង្រួបបង្រួមជាតិនៅលើផ្លាតហ្វមឌីជីថល។ នាព្រឹកថ្ងៃទី ៣០ មេសា យើងខ្ញុំនឹង រាយការណ៍បន្តផ្ទាល់លើគេហទំព័រ vovworld.vn ក៏ដូចជាធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ នូវរូបភាព និងឃ្លីបអំពីពិធីព្យុហយាត្រានេះ  ដើម្បីឲ្យកម្មវិធីផ្សេងៗនៃ VOV5 អាចបកប្រែ និងបង្ហោះភ្លាមៗ តាមនោះបញ្ជូនទៅកាន់មិត្តភក្តិពិភពលោកនូវរូបភាពថ្មីបំផុត និងស្រស់ស្អាតបំផុតនៃទិវាបុណ្យបង្រួបបង្រួមជាតិនៅវៀតណាម។ មុននោះ ចាប់ពីខែមីនាមក ជារៀងរាល់សប្តាហ៍ យើងខ្ញុំក៏បានផលិតបទយកការណ៍ជារូបថត និងវីដេអូឃ្លីបជាទៀងទាត់ ជាមួយនឹងប្រធានបទទាក់ទងនឹងទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិផងដែរ"។
ប៉ុស្តិ៍ផ្សាយសំឡេងជាភាសាបរទេសជាមួយនឹងទិវាបុណ្យបង្រួបបង្រួមទឹកដី - ảnh 5ក្នុងប៉ុន្មានថ្ងៃប្រវត្តិសាស្ត្រនៃខែមេសា សាលធំនៃទីស្នាក់ការ VOV5 ត្រូវបានតុបតែងលម្អយ៉ាងស្រស់ស្អាតដោយទង់ជាតិនិងផ្កា។ (រូបថត៖ VOV5/Le Chi)
កាលពី ៥០ ឆ្នាំមុន ជួរបុគ្គលិកនៃផ្នែកផ្សាយសម្លេងជាភាសាបរទេស មានមោទ នភាពដែលជាអ្នកដំបូងគេដែលប្រកាសពីជ័យជម្នះដល់ពិភពលោកតាមរយៈរលកវិទ្យុ។ ហើយឥឡូវនេះ ៥០ឆ្នាំក្រោយ អ្នកយកព័ត៌មាន និងអ្នកនិពន្ធទាំងអស់នៃប៉ុស្តិ៍ ផ្សាយសម្លេងជាភាសាបរទេស ក៏កំពុងអន្ទះសារយ៉ាងខ្លាំងដើម្បីផ្សព្វផ្សាយអំពីទិវា បុណ្យបង្រួបបង្រួមទឹកដី និងបញ្ជូនសារថា “ប្រទេសវៀតណាមគឺតែមួយ ប្រជាជាតិ វៀតណាមគឺតែមួយ” ដែលប្រជាជាតិទាំងមូលស្រុះចិត្តគំនិតគ្នា បោះជំហានយ៉ាង រឹងមាំចូលទៅយុគសម័យថ្មី ជាយុគសម័យនៃការសម្រេចសេចក្តីប្រាថ្នាអំពីប្រទេស វៀតណាមសន្តិភាព សមាហរណកម្ម និងអភិវឌ្ឍន៍ប្រកបដោយវិបុលភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ