(VOVWORLD) - នៅតំបន់ព្រំដែន Duc Co ខេត្ត Gia Lai ថ្នាក់អក្ខរកម្មកំពុងបំភ្លឺក្តីសង្ឃឹមសម្រាប់ជនជាតិភាគតិចជាច្រើននាក់។ ពួកគេជាម្តាយ ឪពុក សូម្បីតែជីតានិងជីដូនក៏ដោយ បន្ទាប់ពីធ្វើការនឿយហត់រាល់ថ្ងៃ ពួក គេនៅតែឧស្សាហ៍ទៅថ្នាក់រៀនពេលយប់ដោយសង្ឃឹមថា នឹង "ចាប់បានអក្សរ” ដើម្បីរកផ្លូវចេញពីភាពក្រីក្រ។
ថ្នាក់អក្ខរកម្មនៅសាលាបឋមសិក្សា Tran Phu ដែលមានសិស្សជិត៤០នាក់។ (រូបថត៖ VOV) |
អស់រយៈពេលជាង ៣ ខែហើយ រៀងរាល់យប់ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ថ្នាក់អក្ខរកម្មនៅសាលាបឋមសិក្សា Tran Phu (ឃុំ Ia Dom ស្រុក Duc Co) បានភ្លឺឡើង ហើយលាន់លឺសំឡេងអានប្រកបពាក្យ។ ថ្នាក់រៀនមានសមាជិកជិត ៤០នាក់ ដែលមានអាយុដំណាលគ្នា ដែលសុទ្ធសឹងជាជនជាតិភាគតិចមកពីភូមិនានាក្នុងឃុំ Ia Dom។
អ្នកដែលមានអាយុច្រើនជាងគេក្នុងថ្នាក់គឺអ្នកស្រី Siu H’Phem ភូមិ Mok Den ២ អាយុ៥៤ឆ្នាំ។ អ្នកស្រី H’Phem ចែករំលែកថា ទោះបីលោកស្រីចាស់ទៅ ហើយសមត្ថភាពរៀនមិនលឿនក៏ដោយ ក៏គាត់នៅតែឧស្សាហ៍ចូលរៀនជារៀងរាល់ថ្ងៃ។ បន្ទាប់ពីការតស៊ូអស់មួយរយៈ ឥឡូវនេះលោកស្រីអាចអាន និងសរសេរឈ្មោះខ្លួនឯងបាន។
“កាលពីជិត៣០ឆ្នាំមុន ខ្ញុំក៏បានទៅសាលារៀនដែរ ប៉ុន្តែត្រូវឈប់ពាក់កណ្តាលផ្លូវ ដោយសារខ្ញុំត្រូវបានរៀបការ និងមានកូន។ ជីវភាពក្រីក្ររបស់ខ្ញុំបានរារាំងខ្ញុំមិនឱ្យទៅសាលា ដូច្នេះខ្ញុំមិនចេះអក្សរទេ។ ពេលនេះមានថ្នាក់រៀននិងការលើកទឹកចិត្តពីគ្រូ ខ្ញុំតាំងចិត្តទៅសាលារៀនដើម្បីចេះសរសេរអក្សរ”។
អៀវទារកអាយុ៥ខែលើខ្នង អ្នកស្រី Rơ Mah H’Với ភូមិ Mok Den ១ បានស្តាប់ការពន្យល់មេរៀនរបស់លោកគ្រូដោយយកចិត្តទុកដាក់។ H'Với បានឲ្យដឹងថា នាងមានអាយុ ២៦ ឆ្នាំមានកូន ៣ នាក់ហើយ ជីវភាពគ្រួសាររបស់នាងគឺលំបាកខ្លាំងណាស់។ អក្សរគឺជាឱកាសដើម្បីរួចផុតពីភាពក្រីក្រ ដូច្នេះទោះបីជាផ្ទះមានចម្ងាយជិត ១០ គីឡូម៉ែត្រពីសាលារៀនក៏ដោយ ប៉ុន្តែ H'Voi នៅតែព្យាយាមទៅថ្នាក់រៀងរាល់យប់។
សិស្សភាគច្រើនគឺជាមនុស្សចាស់ (រូបថត៖ VOV) |
“ខ្ញុំចង់ទៅសាលារៀនដើម្បីក្លាយជាអ្នកចេះអក្សរ ដើម្បីថ្ងៃអនាគតខ្ញុំអាចអាន និងចុះហត្ថលេខាលើឯកសារនៅពេលខ្ញុំទៅធ្វើការ។ ខ្ញុំសប្បាយចិត្តណាស់ ព្រោះរដ្ឋបាន បើកថ្នាក់អក្ខរកម្មឲ្យខ្ញុំបានទៅរៀន។ ក្នុងថ្នាក់គ្រូបង្រៀនយកចិត្តទុកដាក់ណាស់ ដូច្នេះខ្ញុំព្យាយាមរៀនដើម្បីអាចបង្រៀនកូនខ្ញុំនិងជួយអ្នករាល់គ្នា”។
អ្នកគ្រូ Truong Thi Cuc ដែលបង្រៀនដោយផ្ទាល់ក្នុងថ្នាក់បានឲ្យដឹងថា សម្រាប់សិស្សពិសេសដែលធ្លាប់តែធ្វើការនៅឯស្រែចំការពេញមួយឆ្នាំ គ្រូបង្រៀនត្រូវតែមានភាពម៉ត់ចត់ និងតស៊ូ។ ត្រូវតែមានវិធីសាស្រ្តបង្រៀនដាច់ដោយឡែកដើម្បីឱ្យសិស្សអាចចាប់អក្សរ បន្ទាប់មកដឹងពីរបៀបប្រកបពាក្យនិងផ្សំពាក្យ។
“យើងសប្បាយចិត្តខ្លាំងណាស់នៅពេលដែលសិស្សទៅសាលាដោយការជក់ចិត្ត។ ពួក គេពិតជាចង់រៀន និងចង់ស្គាល់ទេសភាពដ៏ស្រស់ស្អាតជាច្រើនរបស់វៀតណាម ដូច្នេះហើយនៅពេលដែលគ្រូបង្រៀន ពួកគេយកចិត្តទុកដាក់យ៉ាងខ្លាំង។ សិស្សភាគច្រើននៅក្នុងថ្នាក់មានជីវភាពក្រីក្រ និងមានគ្រួសារលំបាកខ្លាំង ដូច្នេះហើយពួកគេពិតជាចង់ចេះអក្សរ។ ការបង្រៀនត្រូវតែបែងចែកកម្រិតយល់ដឹងរបស់ម្នាក់ៗ ដូច្នេះ សម្រាប់គ្រូគឺពិបាកជាងតិច”។
សិស្សម្នាក់ៗមានស្ថានភាពខុសៗគ្នា ប៉ុន្តែពួកគេទាំងអស់គ្នាព្យាយាមមកថ្នាក់រៀនជាទៀងទាត់ដោយមានបំណងចង់ស្វែងរកពាក្យដើម្បីរៀនពីរបៀបជំនះការលំបាក (រូបថត៖ VOV) |
យ៉ាងណាក៏ដោយ បើតាមអ្នក Phan Thi Tam ដែលបានចំណាយពេលជាច្រើនឆ្នាំប្រកបការងារបង្រៀនអក្ខរកម្មជាច្រើនឆ្នាំ ការលំបាកមិនត្រឹមតែក្នុងការបង្រៀនប៉ុណ្ណោះទេ ថែមទាំងរក្សាចំនួនសិស្សដែលចូលរួមផងដែរ។ ជាច្រើនដង គ្រូត្រូវទៅដល់ផ្ទះដើម្បីធ្វើយុទ្ធនាការនិងនាំសិស្សទៅថ្នាក់។
“នៅឆមាសទីពីរបន្ទាប់ពីសិស្សរៀនអានសរសេរហើយ គេឆ្លៀតពេលទំនេរទៅធ្វើការតាមស្រែចម្ការ។ យុវជនមួយចំនួនដែលមានអាយុធ្វើការបានទៅធ្វើការនៅតាមខេត្តផ្សេងៗ ដូច្នេះចំនួនបានថយចុះ។ ការចល័តសិស្សក៏មានការលំបាកដែរ ព្រោះមកពីធ្វើការមកផ្ទះយឺត សិស្សខ្លះមានជីវភាពក្រីក្រមិនមានលុយសាំងទៅរៀន។ លោកគ្រូអ្នកគ្រូប្រមូលលុយជួសជុលម៉ូតូ ដឹសិស្សមករៀន និងធ្វើយុទ្ធនាការគ្រប់ទម្រង់ និងគ្រប់បែបយ៉ាងដើម្បីឱ្យសិស្សទៅរៀនឲ្យបានពេញលេញ”។
អនុវត្តកម្មវិធីអក្ខរកម្មរយៈពេល ២០២១ - ២០២៥ ស្រុកព្រំដែន Duc Co បានបើកថ្នាក់អក្ខរកម្មចំនួន ២០ សម្រាប់សិស្សជាង ៦០០ នាក់។ ស្រុក Duc Co បានបង្កើតគណៈកម្មាធិការដឹកនាំសម្រាប់អក្ខរកម្មជាសកលនៅតាមមូលដ្ឋាន ដោយប្រគល់ការទទួលខុសត្រូវដល់សមាជិកតាមតំបន់ជាក់ស្តែងនីមួយៗ ត្រួតពិនិត្យ និងជួយតំបន់ដែលមានការលំបាកជាច្រើន។ លោក Siu Luynh អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Duc Co បានឲ្យដឹងថា៖ “នៅពេលដែលប្រជាជនរបស់យើងចេះអាននិងចេះសរសេរ ការឃោសនាគឺកាន់តែងាយស្រួលសម្រាប់ពួកគេ ថែមទាំងការពារសិទ្ធិស្របច្បាប់របស់ពួកគេទៀតផង។ តាមការវាយតម្លៃ មនុស្សចាស់ចេះអាននេះសរសេរមានចិត្តសប្បាយរីករាយណាស់ គ្រួសារទាំងមូលរៀនជាមួយគ្នា ឪពុកម្តាយកូន និងជីដូនជីតារៀនជាមួយគ្នា។ ចំណែកអាជ្ញាធរមូលដ្ឋាន ងាយស្រួលសម្រាប់យើងក្នុងការផ្លាស់ប្តូរព័ត៌មាន និងនាំគម្រោងទៅកាន់ភូមិ និងប្រជាជន”។
ពន្លឺភ្លើងនៅក្នុងថ្នាក់រៀនអក្ខរកម្មកំពុងចែងចាំងពន្លឺរាល់យប់ បំភ្លឺសុបិន និងជំនឿលើជីវភាពរស់នៅល្អប្រសើររបស់ជនជាតិភាគតិចនៅតំបន់ព្រំដែន Duc Co នៃខេត្ត Gia Lai៕