ប្រជាជនជនជាតិ Ruc កសាងភូមិសម្បូររុងរឿង

(VOVWORLD) - ក្រោយពីរយៈពេលជិត ៦៥ ឆ្នាំចាប់តាំងពីត្រូវបានរកឃើញនៅកណ្តាលតំបន់ភ្នំព្រៃឈើក្នុងតំបន់ Phong Nha - Ke Bang ខេត្ត Quang Binh ជនជាតិភាគតិច Ruc កំពុងសម្រេចបាននូវអព្ភូតហេតុថ្មីៗជាបណ្តើរៗ ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។ ពីកុលសម្ព័ន្ធ "មនុ្សសព្រៃ" ឥឡូវនេះ ប្រជាជននៅទីនេះបានស្គាល់ពីរបៀបអភិវឌ្ឍន៍សេដ្ឋកិច្ច ហើយកសាងភូមិកាន់តែរីកចម្រើននិងសម្បូរធូធារ។

ប្រជាជនជនជាតិ Ruc កសាងភូមិសម្បូររុងរឿង - ảnh 1ជនជាតិ Ruc ថែរក្សាអាជីវកម្ម អភិវឌ្ឍន៍សេដ្ឋកិច្ច និងកសាងភូមិឲ្យកាន់តែរីកចម្រើន (រូបថត៖ Thanh Hieu/VOV)

នៅឆ្នាំ ១៩៥៩ ជនជាតិ Ruc ចំនួន ៣៤ នាក់ត្រូវបានកងទ័ពការពារព្រំដែនខេត្ត Quang Binh រកឃើញដោយចៃដន្យ។ នៅពេលនោះ ជនជាតិ Ruc បានប្រើរូងថ្មធ្វើជាផ្ទះស្នាក់នៅ មានសំលៀកបំពាក់ធ្វើពីសំបកឈើ ដោយមិនស្គាល់ដល់វត្តមានរបស់ជនជាតិដទៃ និងមិនមានទំនាក់ទំនង ជាមួយពិភពខាងក្រៅឡើយ។

ក្រោយរយៈពេលជិត ៦៥ ឆ្នាំមក ប្រជាជនជនជាតិ Ruc បច្ចុប្បន្នមានផ្ទះជាង ១៤៤ ខ្នង  មានមនុស្ស ៥៨០ នាក់កំពុងរស់នៅក្នុងភូមិចំនួន ៣ គឺភូមិ Mo O O, ភូមិ Yen Hop, ភូមិ On, ឃុំ Thuong Hoa ស្រុក Minh Hoa ខេត្ត Quang Binh។ នៅក្រោមជួរថ្មកំបោរដ៏ធំសម្បើម នៅជាប់នឹងវាលស្រែដ៏ស្រស់ស្អាត ភូមិជនជាតិភាគតិច Ruc លេចឡើងជាមួយនឹងផ្ទះថ្មីជាមួយនឹងដំបូលប្រក់ក្បឿងពណ៌ក្រហមភ្លឺ។ ផ្លូវបេតុងរត់ត្រង់ពីដើមដល់ចុងភូមិ មានភ្លើងបំភ្លឺផ្លូវទាំងសងខាង។

នៅចំពោះមុខរាល់ការផ្លាស់ប្ដូរនៅស្រុកកំណើត លោក Cao Xuan Long លេខាសាខាបក្ស ប្រធានភូមិ និងជាប្រធានគណៈកម្មាធិការរណសិរ្សភូមិ Mo O O ឃុំ Thuong Hoa ស្រុក Minh Hoa បានឲ្យដឹងថា៖ “ពីមុនពិតជាវេទនាណាស់។ បច្ចុប្បន្ននេះ ជីវភាពមិនសូវលំបាកទេ។ ការសិក្សាធ្លាប់លំបាកណាស់ ក្មេងតិចណាស់បានរៀនដល់ថ្នាក់ទី ១២ ប៉ុន្តែឥឡូវអ្វីៗខុសគ្នាទាំងស្រុង។ និស្សិតខ្លះបានទៅរៀននៅ សកលវិទ្យាល័យ ហើយក្រោយមកពួកគេត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីបង្រៀន រួមចំណែកនិងជួយមនុស្សកាន់តែច្រើន។ ជីវភាពរបស់ប្រជាជន Ruc កំពុងមានការអភិវឌ្ឍកាន់តែច្រើនឡើងដែរ”។

ដើម្បីសម្រេចបានលទ្ធផលដូចសព្វថ្ងៃនេះ គឺត្រូវឆ្លងការត់ដំណើរដ៏វែងឆ្ងាយ ពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន កងទ័ពការពារព្រំដែនខេត្ត Quang Binh និងការប្តេជ្ញាចិត្តរបស់ប្រជាជនជនជាតិ Ruc ខ្លួនឯងក្នុងការឈានជើងចូលទៅក្នុងពិភពអរិយធម៌។ ថ្នាក់រៀនលុបបំបាត់អក្ខរកម្មត្រូវបានបើក ហើយរហូតមកដល់ពេលនេះ កុមារជនជាតិ Ruc ភាគច្រើន បានបញ្ចប់ការសិក្សាថ្នាក់បឋមសិក្សា។ នៅឆ្នាំ ២០២៣ ជាលើកដំបូងដែលកូនរបស់ប្រជាជន Ruc មួយនាក់ បានចូលសាកលវិទ្យាល័យ។ នោះគឺជានិស្សិតស្រី Cao Thi Le Hang អាយុ ១៩ឆ្នាំ ភូមិ Mo O O ឃុំ Thuong Hoa ស្រុក Minh Hoa ដែលជាជនជាតិ Ruc ជំនាន់ទី ២ បន្ទាប់ពីចាកចេញពីរូងភ្នំ។ កញ្ញា Hang បច្ចុប្បន្នកំពុងសិក្សាគរុកោសល្យនៅសកលវិទ្យាល័យ Quang Binh ហើយថ្មីៗនេះ នាងមានកិត្តិយសជាតំណាងគណៈប្រតិភូមកពីខេត្ត Quang Binh ចូលរួមមហាសន្និបាតលើកទី ១១ នៃសមាគមនិស្សិតវៀតណាម។ កញ្ញា Cao Thi Le Hang បានបញ្ជាក់ថា៖ “ការចូលរៀននៅសកលវិទ្យាល័យគឺជាក្តីសុបិនរបស់នាងខ្ញុំ ទោះបីជានៅមានការលំបាកជាច្រើននៅខាងមុខ។ ប៉ុន្តែដោយមានការជួយឧបត្ថម្ភពីរដ្ឋ ខ្ញុំបានប្ដេជ្ញាចិត្តថា នឹងខិតខំទៅរៀនសូត្រ ដើម្បីថ្ងៃអនាគតខ្ញុំអាចជួយគ្រួសារ និងរួមចំណែកដល់សង្គម និងភូមិឃុំរបស់ខ្លួន”។

ប្រជាជនជនជាតិ Ruc កសាងភូមិសម្បូររុងរឿង - ảnh 2កញ្ញា Cao Thi Le Hang គឺជាក្មេងស្រីជនជាតិ Ruc ដំបូងគេដែលបានចូលសាកលវិទ្យាល័យ (រូបថត៖ Thanh Hieu/VOV)

ដោយសារមានកងទ័ពការពារព្រំដែន នគរបាល និងកម្មាភិបាលមូលដ្ឋាន ដែលបង្រៀនឲ្យប្រជជនពីរបៀបកាន់ចបកាប់ និងដាំស្រូវ ឥឡូវនេះ ស្រែរបស់ពួកគេបានដាំដំណាំស្រូវសើមចំនួនពីរ ទទួលបានទិន្នផលខ្ពស់។ ប្រជាជនជនជាតិ Ruc ឥឡូវនេះមិនត្រឹមតែចេះពីរបៀបដាំស្រូវសើមប៉ុណ្ណោះទេ ប៉ុន្តែមនុស្សជាច្រើនក៏ដឹងពីរបៀបខ្ចីដើមទុនដើម្បីដាំព្រៃឈើ និងអនុវត្តន៍ការចិញ្ចឹមសត្វតាមគំរូកសិដ្ឋានដើម្បីក្លាយជាអ្នកមាន។ អាស្រ័យហេតុនេះ គ្រួសារជាច្រើនមានលទ្ធភាពទិញម៉ូតូនិងទូរទស្សន៍ កែលម្អជីវភាពរស់នៅ និងមានល័ក្ខខ័ណ្ឌក្នុងការបញ្ជូនកូនទៅរៀនល្អ។ លោកវរសេនីយ៍ទោ Hoang Cong Hung ប្រធានប៉ុស្តិ៍ការពារព្រំដែន Ca Xeng កងទ័ពការពារព្រំដែនខេត្ត Quang Binh បានឲ្យដឹងថា៖ “អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប៉ុស្តិ៍ការពារព្រំដែន Ca Xeng បានជួយប្រជាជនសាងសង់ផ្ទះ និងផ្គត់ផ្គង់ជីវភាពដំបូងរបស់ពួកគេ។ ជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំ្នកន្លងមកនេះ ជីវភាពរស់នៅរបស់ប្រជាជន និងមុខមាត់ស្រុកកំណើតបានផ្លាស់ប្តូរច្រើន ពីរបៀបរស់នៅបែបស៊ីវិល័យ ទៅជាជីវភាពរស់នៅដែលកម្រិតនៃការយល់ដឹងកាន់តែកើនឡើង ដូច្នេះ ជីវភាពរស់នៅកាន់តែមានភាពឆ្លាតវៃ”។

ប្រជាជនជនជាតិ Ruc កសាងភូមិសម្បូររុងរឿង - ảnh 3រូបថតទី៣៖ វាលស្រែ Ruc Lan ក្រោមភ្នំថ្មកំបោរ (រូបថត៖ Thanh Hieu/VOV)

លោក Cao Trung Truc នៅភូមិ Mo O O ឃុំ Thuong Hoa ស្រុក Minh Hoa បានអះអាងថា ជីវភាពរស់នៅដ៏រុងរឿងនាពេលបច្ចុប្បន្ននេះ ដោយសារបក្ស រដ្ឋ និងមូលដ្ឋានបានយកចិត្តទុកដាក់ចំពោះប្រជាជនអស់ជាច្រើនឆ្នាំមកហើយ។ ជីវភាពនិងការគិតរបស់ប្រជាជនមានការផ្លាស់ប្តូរជាច្រើន៖ “ឥឡូវនេះ ងាយស្រួលណាស់ មានភ្លើង ផ្លូវថ្នល់ សាលារៀន និងស្ថានីយ៍។ អ្នកភូមិធ្វើការបានងាយស្រូល។ មនុស្សរួមគ្នាជួយគ្នាទៅវិញទៅមកដើម្បីភាពសម្បូររុងរឿង។  ដោយសារមានបក្ស រដ្ឋាភិបាល និងអាជ្ញាធរថ្នាក់ឃុំ ដែលបានលើកទឹកចិត្ត និងជួយប្រជាជនយ៉ាងយកចិត្តទុកដាក់ផងដែរ”។

នៅលើផ្លូវតភ្ជាប់ទៅកាន់ភូមិរបស់ប្រជាជន Ruc - Minh Hoa ខេត្ត Quang Binh បរិយាកាសនិទាឃរដូវគឺពោរពេញដោយភាពកក់ក្ដៅ។ នៅជើងភ្នំថ្មកំបោរ Phong Nha-Ke Bang ក្នុងជ្រលងភ្នំ Ruc Lan ប្រជាជន Ruc ច្រើនជំនាន់កំពុងបន្តអព្ភូតហេតុដោយការខិតខំសិក្សារៀនសូត្រ និងក្លាយជាអ្នកមាន។ ដំណើរនៃប្រភពទឹកជិត ៦៥ ពីជីវិតក្នុងរូងភ្នំដើម្បីកសាងភូមិដ៏រុងរឿងរបស់ប្រជាជន Ruc បានក្លាយជាការពិត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ