ADB ជួយឧបត្ថម្ភសកម្មភាពពាណិជ្ជកម្មនៅវៀតណាម

ADB ជួយឧបត្ថម្ភសកម្មភាពពាណិជ្ជកម្មនៅវៀតណាម - ảnh 1
ថ្នាក់ដឹកនាំនៃធនាគារចំនួន២របស់វៀតណាមចូលរួមពិធីចុះហត្ថលេខា (រូបថត៖Tran Viet - TTXVN)

(VOVworld) - ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាថ្ងៃទី២ មិនា បានឲ្យដឹងថា កម្មវិធី
ធ្វើហិរញ្ញប្បទានពាណិជ្ជកម្មដែល ADB ចុះហត្ថលេខាជាមួយធនាគារពាណិជ្ជកម្ម
ភាគហ៊ុនអភិវឌ្ឍន៍ទីក្រុងហូជីមិញនិងធនាគារពាណិជ្ជកម្មភាគហ៊ុន Sai Gon – Ha
Noi របស់វៀតណាម បានអនុញ្ញាត្តិឲ្យ ADB ផ្ដល់ទឹកប្រាក់ឡើងដល់១០០លាន
ដុល្លាអាមេរិកក្នុងមួយឆ្នាំដើម្បីជួយឧបត្ថម្ភសកម្មភាពធ្វើហិរញ្ញប្បទាន ពាណិជ្ជកម្ម
នៅវៀតណាម។លោក Steven Beck ប្រធានផ្នែកហិរញ្ញប្បទាន ពាណិជ្ជកម្មរបស់
 ADB បានថ្លែងថា ដោយមានកិច្ចព្រមព្រៀងទាំងនេះ  ADB និងធនាគារដៃគូថ្មី
របស់វៀតណាមនឹងជួយឧបត្ថម្ភក្រុមហ៊ុនអាហរ័ណ និហរ័ណ នានាដែលរួមមាន
អង្គភាពអាជីវកម្មខ្នាតមធ្យមនិងតូច។កិច្ចព្រមព្រៀងនេះនឹង ជួយបង្កើតការងារ
ធ្វើនិងកំណើនសេដ្ឋកិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ