AL ព្រមានថានឹងគ្មានសន្តិភាពនៅមជ្ឈឹមបូព៌ាទេបើសិនមិនបង្កើតរដ្ឋប៉ាឡេស្ទីន

(VOVWORLD) - នាថ្ងៃទី ១៧ ខែមិថុនា អគ្គលេខាធិការសម្ព័ន្ធភាពអារ៉ាប់ (AL) លោក Ahmed Aboul Gheit បានព្រមានថា រាល់កិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីននឹងគ្មានផលប្រយោជន៍ទេ ប្រសិនបើរដ្ឋ   ប៉ាលេស្ទីនមួយមិនត្រូវបានបង្កើតឡើងនៅទូទាំងដែនដីដែលអ៊ីស្រាអែលទន្ទ្រានកាន់កាប់ក្នុងសម័យសង្គ្រាមមជ្ឈិមបូព៌ានាឆ្នាំ១៩៦៧។
AL ព្រមានថានឹងគ្មានសន្តិភាពនៅមជ្ឈឹមបូព៌ាទេបើសិនមិនបង្កើតរដ្ឋប៉ាឡេស្ទីន - ảnh 1 អគ្គលេខាធិការសម្ព័ន្ធភាពអារ៉ាប់ (AL) លោក Ahmed Aboul Gheit 

ថ្លែងនៅឯព្រឹត្តិការណ៍មួយនៅទីស្នាក់ការ AL នៅទីក្រុង Cairo (ប្រទេសអេហ្ស៊ីប)លោក Aboul Gheit បានប្រកាសថារាល់សំណើណាមួយដែលត្រូវបានប្រជាជនប៉ាឡេស្ទីនឬអារ៉ាប់បដិសេធ គឺ "មិនអាចទទួលយកបានឡើយ" ។ លោកក៏បានបន្តទៀតថាប្រការដែលភាគីអារ៉ាប់ទទួលបាននោះគឺជាដំណោះស្រាយចំពោះការបង្កើតរដ្ឋប៉ាឡេស្ទីនមួយតាមបន្ទាត់ព្រំដែនដែលបានកំណត់ក្នុងសង្គ្រាមឆ្នាំ ១៩៦៧ ជាមួយរដ្ឋធានីគឺជា Jerusalem ផងដែរ។ មន្ត្រីរូបនេះបានលើកច្បាស់ថាការទទួលយករបស់អ៊ីស្រាអែលចំពោះគំនិតផ្តួចផ្តើមសន្តិភាពអារ៉ាប់ ដែលត្រូវបានលើកឡើងដោយអារ៉ាប៊ីសាអ៊ូឌីតនាឆ្នាំ ២០០២ គឺជាដំណោះស្រាយតែមួយគត់ដែលបណ្តាប្រទេសអារ៉ាប់ទទួលយកបានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ