AMM ២៩ អនុម័តលើឯកសារសំខាន់ចំនួន៤ដើម្បីដាក់ជូនសន្និសីទកំពូល APEC

(VOVWORLD) - សន្និសីទអន្តររដ្ឋមន្ត្រីការបរទេស-សេដ្ឋកិច្ច APEC លើកទី២៩ (AMM ២៩) បានអនុម័តលើឯកសារសំខាន់ចំនួន៤ដើម្បីដាក់ជូនសន្និសីទកំពូល APEC។ 

AMM ២៩ អនុម័តលើឯកសារសំខាន់ចំនួន៤ដើម្បីដាក់ជូនសន្និសីទកំពូល APEC - ảnh 1 ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh និងរដ្ឋមន្រ្តីឧស្សាហពាណិជ្ជកម្មលោក Tran Tuan Anh ក្នុងសន្និសីទកាសែតប្រកាសលទ្ធផល AMM ២៩ (រូបថត៖ VOV)


ក្នុង សន្និសីទកាសែតអន្តរជាតិនារសៀលថ្ងៃទី៩ វិច្ចិកា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋ មន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានឲ្យដឹងថា ឯកសារចំនួន ៤ពោលខាងលើរួមមាន ក្របខ័ណ្ឌធ្វើងាយស្រួលភាវូបនីយកម្មនូវពាណិជ្ជកម្ម អេឡិចត្រូនិកឆ្លងដែន យុទ្ធសាស្ត្រ APEC ស្ដីពីសហគ្រាសខ្នាតមីក្រូ តូចនិង មធ្យម ផែនការធ្វើសកម្មភាពអំពីសន្តិសុខស្បៀងអាហារនិងបម្រែបម្រួលអាកាស ធាតុដំណាក់កាល២០១៨-២០២០និងកម្មវិធីធ្វើសកម្មភាពអំពីការអភិវឌ្ឍន៍ជន បទនគរ។ រដ្ឋមន្រ្តីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh ជាសហអធិបតី AMM ២៩ បានវាយតំលៃថា៖

        “រាល់ខ្លឹមសារដែលត្រូវបានបណ្ដារដ្ឋមន្រ្តីយកមកពិភាក្សានិងអនុម័តនោះមានអត្ថន័យសំខាន់ដោយបង្កើតឡើងគ្រឹះស្ថានដើម្បីថ្នាក់ដឹកនាំកំពូលអនុម័តនាពេលខាងមុខ។ រាល់ខ្លឹមសារនេះមានលក្ខណៈសម្បូរបែប ឆ្លុះបញ្ចាំងនូវការយក ចិត្តទុកដាក់និងផលប្រយោជន៍របស់ខឿនសេដ្ឋកិច្ចសមាជិក APEC ទាំងអស់។ ទន្ទឹមនឹងនោះ វាក៏រួមវិភាគទានសំរាប់និន្នាការសកលភាវូបនីយកម្មហើយរួម ចំណែកសុក្រិតរបៀបរបបពាណិជ្ជកម្មពហុភាគីលើពិភពលោកទៀតផង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ