ASEP លើកទី ៩ អះអាងនូវកិច្ចសន្យារក្សាសន្តិភាពនិងសន្តិសុខសេរីភាពនាវាចរណ៍

ASEP លើកទី ៩ អះអាងនូវកិច្ចសន្យារក្សាសន្តិភាពនិងសន្តិសុខសេរីភាពនាវាចរណ៍ - ảnh 1
ASEP លើកទី ៩ អះអាងនូវកិច្ចសន្យារក្សាសន្តិភាពនិងសន្តិសុខសេរីភាពនាវាចរណ៍ (Image: VNA)


(VOVworld) – ទទួលសេចក្តីអញ្ជើញរបស់រដ្ឋសភាម៉ុងហ្គោលី គណៈប្រតិភូ
 រដ្ឋសភាវៀតណាមដឹកនាំដោយអនុប្រធានរដ្ឋសភា លោក Uong Chu Luu
បានចូលរួមសន្និសីទដៃគូសភាអាស៊ី-អឺរ៉ុបលើកទី ៩ (ASEP 9) ដែលបាន
ប្រព្រឹត្តទៅនៅរដ្ឋធានី Ulan Bator ចាប់ពីថ្ងៃទី ២១ ដល់ទី ២២ មេសា។ ដោយ
មានប្រធានបទ «តួនាទីរបស់ ASEP ចំពោះសន្និសីទអាស៊ី-អឺរ៉ុប» អង្គសន្និសីទ
ពិភាក្សាខ្លឹមសារចំនួន ២ គឺ៖ ការតភ្ជាប់និងប្រសិទ្ធភាពនៃបណ្ដាបន្តការពហុ
ភាគី» និងដៃគូឆ្ពោះទៅអនាគត់។ ជាពិសេស  ASEP លើកទី ៩ សន្យារក្សា
សន្តិភាពស្ថិរភាពនិងសន្តិសុខសេរីភាពនាវាចរណ៍និងអាកាសចរណ៍។
ទន្ទឹមនឹងនោះ ទប់ស្កាត់រាល់ទង្វើដោយឯកតោភាគីដែលធ្វើឲ្យស្ថានភាពតាន
តឹងឡើងៗក្នុងតំបន់ ហើយដោះស្រាយជំលោះដោយសន្តិវិធីដោយឈរលើ
ការប្រតិបត្តិតាម ធម្មនុញ្ញ អ.ស.ប. ច្បាប់អន្តរជាតិ ក្នុងនោះ មានអនុសញ្ញា
អ.ស.ប. ឆ្នាំ ១៩៨២ (UNCLOS)។ ថ្លែងមតិនៅទីនេះ អនុប្រធានរដ្ឋវៀតណាម
លោក  Uong Chu Luu បានសង្កត់ធ្ងន់ទៅលើការដោះស្រាយជំលោះដោយ
សន្តិវិធីដោយឈរលើច្បាប់អន្តរជាតិ ក្នុងនោះ មាន UNCLOS សេចក្តីថ្លែង
ការណ៍ស្តីពីការប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) ឆ្ពោះ
ទៅកសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC)។​ វៀតណាមក៏បានផ្តើម
ឡើងវិធានការបង្កើនកិច្ចសហប្រតិបត្តិការរវាងអាស៊ីនិងអឺរ៉ុបប្រកបដោយ
ប្រសិទ្ធភាពដែលត្រូវបានវាយតំលៃខ្ពស់៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ