Ba Ria - Vung Tau ស្វាគមន៍កប៉ាល់ដឹកកុងតឺន័រ Margrethe Maersk ដែលធំជាងគេលើពិភពលោក

(VOVWORLD) - នារសៀលថ្ងៃទី ២៥ ខែតុលា កប៉ាល់ដឹកកុងតឺន័រទំនើប Margrethe Maersk បានចូលចតនៅកំពង់ផែរអន្តរជាតិ Cai Mep នៃទីរួមខេត្ត Phu My ខេត្ត Ba Ria-Vung Tau។
Ba Ria - Vung Tau ស្វាគមន៍កប៉ាល់ដឹកកុងតឺន័រ Margrethe Maersk ដែលធំជាងគេលើពិភពលោក  - ảnh 1 កប៉ាល់កុងតឺន័រទំនើប Margrethe Maersk ត្រៀមចូលចតនៅកំពង់ផែរអន្តរជាតិ Cai Mep នៃទីរួមខេត្ត Phu My ខេត្ត Ba Ria-Vung Tau (រូបថត៖ TTXVN)

កប៉ាល់កុងតឺន័រ Margrethe Maersk គឺជាកប៉ាល់កុងតឺន័រធំបំផុតមួយនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ ដែលមានចំណុះ ២១៤,១២១ DWT មានប្រវែងជិត ៤០០ ម៉ែត្រ និងទទឹង ៥៩ ម៉ែត្រ។ តាមការប៉ាន់ប្រមាណ ដោយមានទំហំនេះ កប៉ាល់ Margrethe Maersk មានកម្ពស់ ខ្ពស់ជាងទួរ Eiffel Tower ហើយធំជាង៥.៥ ដង បើប្រៀបធៀបនឹងយន្តហោះ Airbus A380។

ព្រឹត្តិការណ៍នេះ គឺមានអត្ថន័យពិសេស ក្នុងបរិបទដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលវៀតណាមបានចុះហត្ថលេខា ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពអឺរ៉ុប (EU) - វៀតណាម (EVFTA); កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ( CPTPP) ជាដើម។ តាមនោះ ទំនិញនាំចូលនិងនាំចេញរបស់វៀតណាមនឹងត្រូវផ្ទុកលើនាវាដែលមានទំហំធំ ដើម្បីទៅកាន់ទីផ្សារធំៗ ដូចជាអឺរ៉ុបនិងសហរដ្ឋអាមេរិក ដោយឆ្លងកាត់ការដឹកជញ្ចូនតាមកំពង់ផែរ ដូចជាកំពង់ផែសិង្ហបុរី និងម៉ាឡេស៊ី ដើម្បីជួយសន្សំថ្លៃដើមដឹកទំនិញ បង្កើនការប្រកួតប្រជែង កាត់បន្ថយពេលវេលាដឹកជញ្ជូន ហើយទំនិញអាចចូលទីផ្សារបានឆាប់។ នេះជាជំហានអភិវឌ្ឍន៍ដ៏សំខាន់របស់ផ្នែកដឹកជញ្ចូនតាមសមុទ្រដើម្បីត្រៀមធនធានសម្រាប់សក្តានុពលកំណើនពាណិជ្ជកម្មបរទេសនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ