Bloomberg (អាមេរិក)៖ ខឿនសេដ្ឋកិច្ចវៀតណាមមានកំណើនល្អ

Bloomberg (អាមេរិក)៖ ខឿនសេដ្ឋកិច្ចវៀតណាមមានកំណើនល្អ - ảnh 1
Bloomberg (អាមេរិក)៖ ខឿនសេដ្ឋកិច្ចវៀតណាមមានកំណើនល្អ (Image: VNA)

(VOVworld) – តាមទីភ្នាក់ងារសារព័ត៌មានអាមេរិក Bloomberg បានឲ្យដឹងថា៖ ខឿន សេដ្ឋកិច្ចវៀតណាមមានកំណើនវិច្ជមានក្នុងត្រីមាសទី ៤ ឆ្នាំ ២០១៤ ដោយ​សារ បណ្ដាធនាគារបង្កើនឥណ្ឌទាននិងការវិនិយោគពីបរទេសកើនឡើងខ្ពស់បានជំរុញការ ធ្វើអាជីវកម្មនិងការនាំចេញ។ តាមតួលេខស្ថិតិនៃអគ្គនាយកដ្ឋានស្ថិតិបានឲ្យ ដឹងថា៖
ក្នុងឆ្នាំ ២០១៤ ខឿនសេដ្ឋកិច្ចរបស់វៀតណាមទទួលបានកំណើន ៥,៩៨% ហួសកំរិតតាមផែនការរបស់រដ្ឋាភិបាល ៥,៨%។ ការនាំចេញនៃបណ្ដាក្រុមហ៊ុន​បរទេសនៅវៀតណាមបានកើនឡើង ១៥% ក្នុងឆ្នាំ ២០១៤ ដោយការវិនិយោគផ្ទាល់ពី បរទេសបានកើនឡើង ៧%។ អតិផរណានៅវៀតណាមបានថយចុះ ១,៨៤% នាខែ
ធ្នូ ឆ្នាំ ២០១៤ បើប្រៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៣។ អង្គការ Fitch Ratings and
Moody’s Investors Service បានលើកកំរិតរៀបចំណាត់ថ្នាក់ឥណទានរបស់វៀត
ណាមក្នុងឆ្នាំ ២០១៤ ដោយសារស្ថានភាពស្ថិរភាពសេដ្ឋកិច្ចត្រូវបានកែលំអរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ