COVID – 19៖ ចំនួនមនុស្សផ្ទុកវីរុស nCoV​ នៅ​ក្រៅ​ខេត្ត Hubei បានធ្លាក់ចុះក្នុងថ្ងៃទី ១៤ ជាបន្តបន្ទាប់

(VOVWORLD) - នាថ្ងៃទី ១៧ ខែកុម្ភៈ នៅប្រទេសចិន មានករណីស្លាប់ចំនួន ៩៨ ករណី ហើយមានករណីផ្ទុកជំងឺ COVID – 19 ថ្មីចំនួន ១ ៨៨៦ ករណី។ ដោយឡែក នៅខេត្ត Hubei មានករណីស្លាប់ចំនួន ៩៣ ករណី និងករណីឆ្លងថ្មីចំនួន ១ ៨០៧ ករណី។

នាថ្ងៃទី ១៨ ខែកុម្ភៈ គណកម្មាធិការសុខាភិបាលជាតិចិនបានប្រកាសតួរលេខធ្វើបច្ចុប្បន្នភាពថ្មីៗបំផុត បានឲ្យដឹងថា ករណីឆ្លងវីរុស COVID – 19 នៅខាងក្រៅខេត្ត Hubei បានធ្លាក់ចុះថ្ងៃទី ១៤ ជាបន្តបន្ទាប់។ ជាក់ស្ដែងមានករណីថ្មី ឆ្លង COVID – 19 ចំនួន ៧៩ ករណី ពោលគឺថ្ងៃទី ១៧ ខេកុម្ភៈ ត្រូវបានទទួលស្គាល់ថាជាថ្ងៃធ្លាក់ចុះទី ១៤ ជាបន្តវន្ទាប់ នៃចំនួនមនុស្សផ្ទុកវីវុស COVID – 19 នៅខាងក្រៅខេត្ត Hubei ចាប់ពីថ្ងៃទី ៣ ខែកុម្ភៈ។ ហេតុដូច្នេះហើយ មានករណីផ្ទុកជំងឺថ្មីចំនួន ៨៩០ ករណី ត្រូវបានទទួលស្គាល់នៅខាងក្រៅខេត្ត Hubei តាំងពិរថ្ងៃទី ៣ ខែកុម្ភៈ។

COVID – 19៖ ចំនួនមនុស្សផ្ទុកវីរុស nCoV​ នៅ​ក្រៅ​ខេត្ត Hubei បានធ្លាក់ចុះក្នុងថ្ងៃទី ១៤ ជាបន្តបន្ទាប់ - ảnh 1 សកម្មភាពព្យាបាលជំងឺនៅមន្ទីរពេទ្យ (រូបថត៖ TTXVN)

គណកម្មាធិការនេះ ក៏បានប្រកាស ថា មានករណីស្លាប់ចំនួន ៩៨ ករណី ហើយមានករណីផ្ទុកជំងឺ COVID – 19 ថ្មីចំនួន ១ ៨៨៦ ករណីនៅចិន នាថ្ងៃទី ១៧ ខែកុម្ភៈ។ ដោយឡែក នៅខេត្ត Hubei មានករណីស្លាប់ចំនួន ៩៣ ករណី និងករណីឆ្លងថ្មីចំនួន ១ ៨០៧ ករណី។

ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត ក្រសួងសុខាភិបាលកម្ពុជា បានឲ្យដឹងថា មានអ្នកដំណើរចំនួន ១ ០១០នាក់ ក្នុងចំណោមអ្នកដំណើរទាំង ២ ២៥៧នាក់ នៅលើនាវាខ្នាតធំ Westerdam ដែលកំពុងចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ ត្រូវបានអនុញ្ញាតឱ្យចាកចេញពីនាវានេះក្នុងរយៈពេលបីថ្ងៃកន្លងទៅ។ នាបច្ចុប្បន្ន ក្រុមមន្ត្រីសុខាភិបាលកម្ពុជាកំពុងធ្វើការត្រួតពិនិត្យសុខភាពចំពោះអ្នកដំណើរនៅលើនាវា Westerdam ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ