EU ខិតខំប្រឹងប្រែង ស្តារឡើងវិញកិច្ចព្រមព្រៀងអ៊ីរ៉ង់

(VOVWORLD) -     តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខនិងកិច្ចការបរទេសនៃសហភាព អឺរុប (EU) លោក Josep Borrell នាថ្ងៃទី២០ ខែធ្នូ បានអះអាងថា ប្លុកនេះនឹងបន្តសហប្រតិបត្តិការជាមួយអ៊ីរ៉ង់ ដើម្បីស្តារឡើងវិញកិច្ចព្រមព្រៀងអ៊ីរ៉ង់ឆ្នាំ២០១៥ (ផែនការសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ- JCPOA) ។
EU ខិតខំប្រឹងប្រែង ស្តារឡើងវិញកិច្ចព្រមព្រៀងអ៊ីរ៉ង់ - ảnh 1

លោក Borrell បានឲ្យដឹងថា លោកបានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Iran Hossein AmirabdollahianនៅJordan ក្នុងបរិបទដែលទំនាក់ទំនង EU-អ៊ីរ៉ង់ កាន់តែ អាក្រក់ទៅៗ។ EU ត្រូវរក្សាទំនាក់ទំនងបើកបំហ និងស្តារ JCPOA ឡើងវិញ ដោយឈរលើមូលដ្ឋាននៃការចរចានៅទីក្រុងវីយ៉ែន( អូទ្រីស)។

មុននោះ នាថ្ងៃទី ១៩ ខែធ្នូ លោក Kamal Kharazi - ទីប្រឹក្សាជាន់ខ្ពស់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ Ali Khamenei បានឲ្យដឹងថា ទីក្រុង Tehran ត្រៀមខ្លួនជាស្រេចដើម្បីវិលត្រឡប់ទៅអនុលោមតាមការសន្យារបស់ខ្លួនក្នុង JCPOA ។ យោងតាមលោក Kamal Kharazi នាពេលបច្ចុប្បន្ននេះ បញ្ហាតែមួយគត់គឺបញ្ហាឃ្លាំមើលហើយសង្ឃឹមថាបញ្ហានេះនឹងត្រូវបានដោះស្រាយក្នុងដំណើរទស្សនកិច្ចការងារនាពេលខាងមុខរបស់អ្នកជំនាញមកពីទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) នៅរដ្ឋធានីតេហេរ៉ង់របស់អ៊ីរ៉ង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ