EU ត្រៀមខ្លួនជាស្រេចដំណើរការចរចារជាមួយអង់គ្លេស

EU ត្រៀមខ្លួនជាស្រេចដំណើរការចរចារជាមួយអង់គ្លេស - ảnh 1
EU ត្រៀមខ្លួនជាស្រេចដំណើរការចរចារជាមួយអង់គ្លេស (VNA)


(VOVworld) – ចំពោះមុខព័ត៌មានដែលចាត់ទុកថា៖ នាយករដ្ឋមន្ត្រីអង់គ្លេស
លោកស្រី Theresa May មានលទ្ធភាពភាគច្រើននឹងចាប់ផ្តើមមាត្រាទី ៥០ នៃ
សន្ធិសញ្ញាទីក្រុង Lisbon ស្តីពីការចាកចេញពីសហភាពអឺរ៉ុប (EU) របស់អង់គ្លេស
 ឬហៅថា Brexit នាសប្តាហ៍ខាងមុខ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Donald Tusk
 នាថ្ងៃទី​ ១០ មិនា បានឲ្យដឹងថា៖ ប្រទេសជាសមាជិក EU ទាំងអស់បានត្រៀម
ខ្លួនជាស្រេច។ ក្នុងអំឡូង ៤៨ ម៉ោងគិតតាំងពីនាយករដ្ឋមន្ត្រីអង់គ្លេសចាប់ផ្តើម
មាត្រាទី ៥០ នៃសន្ធិសញ្ញាទីក្រុង Lisbon  EU  នឹងភ្លាមមួយរំពិចដាក់ជូនគំរោង
ឯកសារស្តីពីការកំណត់ទិសដៅរួមសំរាប់ការចរចារទាក់ទិននានា។ ក្នុងពេល នោះ
 នាយករដ្ឋមន្ត្រីបែលហ្ស៊ីក លោក Charles Michel បានចាត់ទុកថា៖ ការចរចារ
រវាងអង់គ្លេសនិង EU នឹងជួបការលំបាកលើគ្រប់វិស័យ ជាពិសេសគឺ បញ្ហា
ហិរញ្ញវត្ថុទាក់ទិនដល់  Brexit៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ