EU និងប្រទេសចំនួន ១៤ ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមដោយអំពាវនាវឱ្យមានការចែកចាយវ៉ាក់សាំង កូវីដ-១៩ ដោយស្មើភាព

(VOVWORLD) - នាថ្ងៃទី ២១ ខែកញ្ញា សហភាពអឺរ៉ុប (EU) និងប្រទេសចំនួន ១៤ ផ្សេងទៀតបានចេញសេចក្តីថ្លែងការណ៍រួមដោយអំពាវនាវឱ្យមានការចែកចាយ វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ ១៩ លើទូទាំងពិភពលោកប្រកបដោយលក្ខណៈពេញ លេញនិងយុត្តិធម៌។ 

សេចក្តីថ្លែងការណ៍នេះបានគូសបញ្ជាក់ថាៈ បណ្តាមិត្តរបស់ COVAX (ដែលជាគំនិតផ្តួចផ្តើមបង្ករលក្ខណៈងាយស្រួលសម្រាប់ការអភិក្រមលវ៉ាក់សាំងកូវីដ ១៩ លើវិសាលភាពសកលលោក) ដែលគាំទ្រយ៉ាងខ្លាំងដល់កិច្ចសហប្រតិបត្តិការរបស់ប្រទេសនានាក្នុងការស្រាវជ្រាវនិងផលិតវ៉ាក់សាំង ក៏ដូចជាការគាំទ្រដល់គោលដៅដើម្បីធានាថា ប្រជាជនលើសកលលោកទាំងមូលអាចទទួលបានវ៉ាក់សាំងបង្ការកូវីដ ១៩ យ៉ាងពេញលេញ យុត្តិធម៌និងសមភាព។ សេចក្តីថ្លែងការណ៍ក៏បានអំពាវនាវដល់បណ្តាប្រទេសដទៃទៀតឱ្យចូលរួមក្នុងគំនិតផ្តួចផ្តើមនេះផងដែរ។

សូមគូសបញ្ជាក់ថា COVAX គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមពហុភាគីដែលមានគោលបំណងធានាឱ្យមានវ៉ាក់សាំងនៅទូទាំងពិភពលោក ដែលរួមជាមួយសម្ព័ន្ធភាពវ៉ាក់សាំង (Gavi) និងសម្ព័ន្ធភាពច្នៃប្រឌិត (CEPI) ទៀតផង។ EU និងប្រទេសចំនួន ១៤ រួមមានកូរ៉េខាងត្បូង អូស្រ្តាលី កាណាដា សឹង្ហបូរីនិងស្វីស បានបង្កើតក្រុមទីប្រឹក្សា “បណ្តាមិត្ត” ដើម្បីជួយសម្រួលដល់ការអនុវត្ត COVAX  ដូចមូលដ្ឋានគ្រឹះពហុភាគីអញ្ជឹង។ គោល ដៅសំខាន់មួយក្នុងចំណោមគោលដៅសំខាន់ៗរបស់ COVAX គឺចែកចាយវ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួន ២ ពាន់លានដូស ប្រកប ដោយសុវត្ថិភាពនិងប្រសិទ្ធភាពនៅឆ្នាំ ២០២១៕

ប្រតិកម្មទៅវិញ

ផ្សេងៗ