EU ប្រកាសផែនការផ្ដល់ វិញ្ញាបនប័ត្រឌីជីថលស្ដីពី​ការធ្វើ​ដំណើរ​ប្រកបដោយសុវត្ថិភាព

(VOVWORLD) - កាលពីថ្ងៃទី ១៧ ខែមីនា សហភាពអឺរ៉ុប (EU) បានប្រកាសផែនការផ្ដល់ វិញ្ញាបនប័ត្រឌីជីថលស្ដីពីការធ្វើដំណើរប្រកបដោយសុវត្ថិភាព សំដៅជួយ ស្តារសកម្មភាពធ្វើដំណើរឡើងវិញនៅក្នុងប្លុក សម្រាប់ពលរដ្ឋណាដែលទទួលបានការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ រួចរាល់ហើយ។
EU ប្រកាសផែនការផ្ដល់ វិញ្ញាបនប័ត្រឌីជីថលស្ដីពី​ការធ្វើ​ដំណើរ​ប្រកបដោយសុវត្ថិភាព - ảnh 1ប្រធានគណៈកម្មាធិការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen (រូបថត៖ TTXVN)

ប្រធានគណៈកម្មាធិការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen បានឲ្យដឹងថា អ្នកដែលទទួលបានវិញ្ញាបនប័ត្រនេះគឺជាអ្នក ដែលទទួលបានការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ហើយ ឬមានលទ្ធផល អវិជ្ជមាននាពេលជិតៗនេះ ឬបានជាសះស្បើយពីជំងឺកូវីដ ១៩ ព្រោះថាពួកគេមានអង្គបដិប្រាណប្រឆាំងកូវីដ ១៩។

ក៏ប៉ុន្តែ ផែនការនេះអាចប្រឈមនឹងការប្រឆាំងជំទាស់របស់ប្រទេសជាសមាជិកសហភាពអឺរ៉ុបមួយចំនួន ដោយសារបារម្ភអំពីការរើសអើងចំពោះអ្នកដែលមិនទាន់ទទួលបានការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ