EU ព្រួយបារម្ភអំពី​ផែនការផ្ដល់​ជំនួយ​របស់អង្គការសហប្រជាជាតិ​សម្រាប់ស៊ីរី

(VOVWORLD) - សហភាពអឺរ៉ុប (EU) បានសម្តែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅអំពីការដែលអង្គការសហប្រជាជាតិបានកាត់បន្ថយទីតាំងទទួលជំនួយដល់ស៊ីរីនៅត្រឹមច្រកទ្វារព្រំដែនតែមួយគត់ប៉ុណ្ណោះ ពោលគឺជំនួសឱ្យច្រកទ្វារព្រំដែនចំនួនពីរដូចកាលមុន។
EU ព្រួយបារម្ភអំពី​ផែនការផ្ដល់​ជំនួយ​របស់អង្គការសហប្រជាជាតិ​សម្រាប់ស៊ីរី - ảnh 1 ជនភៀសខ្លួនស៊ីរីទទួលបានជំនួយនៅជំរុំជនភៀសខ្លួនមួយនៅទីប្រជុំជន Mehmediye ប្រទេសស៊ីរី (រូបថត៖ AFP / TTXVN)

នាថ្ងៃទី ១២ ខែកក្កដា ក្នុងសេចក្តីថ្លែងការណ៍រួម តំណាងជាន់ខ្ពស់ EU ទទួលបន្ទុក គោលនយោបាយសន្តិសុខ និងកិច្ចការបរទេស លោក Josep Borrell និងស្នងការ EU ទទួលបន្ទុកវិបត្តិ លោក Janez Lenarcic បានឲ្យដឹងថា ការអនុញ្ញាត ឱ្យបន្តផ្តល់ជំនួយដល់ស៊ីរី តាមរយៈច្រកទ្វារព្រំដែនតែមួយគត់ គឺជាការរារាំងដល់សកម្មភាព ដឹកជញ្ជូនទំនិញសង្គ្រោះ។ សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ ទៅលើតម្រូវការជំនួយសង្គ្រោះនៅស៊ីរីមានកម្រិតខ្ពស់នោះ ជា

ពិសេសក្នុងបរិបទកើតមានជំងឺឆ្លង COVID-19 ក៏ដូចជាការដោះស្រាយ ដែលខ្វះលក្ខណៈស្ថាបនារបស់ប្រទេសនៃសមាជិកមួយចំនួន នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ