EU មានបំណងបង្កើនទំនាក់ទំនងយ៉ាងជិតស្និតជាមួយអង់គ្លេសនាពេល អនាគត

(VOVWORLD) - សហភាពអឺរ៉ុប (EU) មានបំណងកសាងទំនាក់ទំនងជិតស្និតជាមួយ អង់គ្លេសនាពេលអនាគតលើវិស័យពាណិជ្ជកម្ម សន្តិសុខ និងបណ្តាបញ្ហា អន្តរជាតិផ្សេងៗទៀត ក៏ប៉ុន្តែមិនបោះបង់នូវតម្លៃនិងផលប្រយោជន៍ដែលឈរ លើមូលដ្ឋានខណៈដែលអង់គ្លេសចាកចេញពីប្លុកនេះ ឬហៅកាត់ថា Brexit។
EU មានបំណងបង្កើនទំនាក់ទំនងយ៉ាងជិតស្និតជាមួយអង់គ្លេសនាពេល អនាគត - ảnh 1 ប្រធានក្រុមប្រឹក្សា EU  លោក Donald tusk 

សេចក្តីប្រកាសនេះត្រូវបានប្រធានក្រុមប្រឹក្សា EU  លោក Donald tusk នាំចេញនាថ្ងៃទី៤ ខែតុលាក្នុងជំនួបនៅសន្និសីទសារព័ត៌មានជាមួយនាយករដ្ឋមន្ត្រី អៀរឡង់ Leo Varadkar នៅទីក្រុងព្រុចសែលនៃប្រទេសបែលហ្សិក។ ទាក់ទងនឹងការដែលមជ្ឈដ្ឋានអង់គ្លេសប្រឆាំងជំទាស់ចំពោះសំណើររបស់ EU ស្តីអំពីការធានាតំបន់ អៀរឡង់ ខាងជើងចំណុះអង់គ្លេស នៅតែអនុលោមតាម ការកំណត់ផ្នែកសេដ្ឋកិច្ចរបស់ប្លុក។ ទន្ទឹមនេះ លោក Donald tusk ក៏បាន អះអាងថា ការបរិយាយរបស់ទីក្រុងឡុងដ៍មិនជួយជម្រុញលទ្ធភាពនៃការសម្រេច បានកិច្ចព្រមព្រៀងណាមួយ ឡើយ ព្រមទាំងអះអាងនឹងគ្មានរឿងហេតុដែល EU បោះបង់ចោលនូវតម្លៃជាមូលដ្ឋាននិងផលប្រយោជន៍ជាស្នូលដោយសារ Brexit ឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ