EU ស្នើរចរចារថ្មីអំពីឧស្ម័នដុតជាមួយរុស្ស៊ីនិងអ៊ុយក្រែន

EU ស្នើរចរចារថ្មីអំពីឧស្ម័នដុតជាមួយរុស្ស៊ីនិងអ៊ុយក្រែន - ảnh 1
EU ស្នើរចរចារថ្មីអំពីឧស្ម័នដុតជាមួយរុស្ស៊ីនិងអ៊ុយក្រែន (vietnamplus.vn)

        Vovworld-គណៈកម្មាធិការអឺរ៉ុប (EC) នឹងរួមជាមួយអ៊ុយក្រែននិងរុស្ស៊ី​រៀបចំ​វង់ចរចារថ្មីអំពីតំលៃឧស្ម័នដុតរវាងម៉ូស្គូនិង Kiev នាថ្ងៃទី២០កញ្ញាខាងមុខនៅបែក
ឡាំង(អាល្លឺម៉ង់)។ ថ្លែងមតិនាថ្ងៃទី១១កញ្ញា​ជា​មួយអ្នកយកព័ត៌មាននៅទីក្រុង
Brussels ប៉ែលហ្ស៊ីក អ្នកនាំពាក្យរបស់សមាជិក​ទទួលបន្ទុកថាមពលទ្វីបអឺរ៉ុបលោក
ស្រី Marlene Holzner បានសង្កត់ធ្ងន់ថា EC បានស្នើរពេលវេលារៀបចំជំនួបត្រីភាគី
ជាមួយដៃគូររុស្ស៊ីនិងអ៊ុយក្រែន។​ មន្ត្រីរូប​នេះបានឲ្យដឹងបន្ថែមទៀតថា​មជ្ឈដ្ឋានមន្ត្រី
ប៉ូឡូញបានប្រកាសសំរាប់ EC អំពី​ការ​បន្ថយបរិមាណឧស្ម័នដុតដឹកជញ្ជូនពីរុស្ស៊ី។​នាថ្ងៃដ៏ដែលក្រសួងថាមពល​រុស្ស៊ី​បានបញ្ជាក់ថាទទួលបានសំណើររបស់ EC អំពីការ
ចរចារនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ