EU អាមេរិកនិងអ៊ីតាលីអំពាវនាវឲ្យអេហ្ស៊ីបពិនិត្យឡើងវិញទោសប្រហាជីវិតអតីតប្រធានាធិបតី Morsi


EU អាមេរិកនិងអ៊ីតាលីអំពាវនាវឲ្យអេហ្ស៊ីបពិនិត្យឡើងវិញទោសប្រហាជីវិតអតីតប្រធានាធិបតី Morsi  - ảnh 1
EU អាមេរិកនិងអ៊ីតាលីអំពាវនាវឲ្យអេហ្ស៊ីបពិនិត្យឡើងវិញទោសប្រហាជីវិតអតីត ប្រធានាធិបតី Morsi (Image: VNA)

(VOVworld)  -  នាថ្ងៃទី​ ១៧ ឧសភា សហភាពអឺរ៉ុប (EU) បានសម្តែងក្តីសង្ឃឹមថា៖ ការកាត់ទោសប្រហាជីវិតអតីតប្រធានាធិបតីអេហ្ស៊ីប​ លោក​ Mohamed Morsi និងជនជាប់ចោទចំនួន ១ រយនាក់ទៀតដែលតុលាការព្រហ្មទ័ណ្ឌទីក្រុងគែរបាននាំ
ចេញសាលក្រមនោះនឹងត្រូវបានពិនិត្យមើលឡើងវិញ។ តំណាងជាន់ខ្ពស់ទទួល
បន្ទុកគោលនយបាយសន្តិសុខនិងកិច្ចការបរទេសរបស់ EU លោកស្រី Federica
Mogherini បានសង្កត់ធ្ងន់ថា៖ សាលក្រមសំរេចប្រហារជីវិតលោក Morsi និងជន
ជាប់ចោទជាង ១ រយនាក់ទៀតពោលខាងលើគឺមិនសមស្របនឹងកិច្ចសន្យាអន្តរ
ជាតិរបស់អេហ្ស៊ីប ឡើយ។ មជ្ឈដ្ឋានមន្ត្រីនៃប្រទេស អាហ្វ្រិកខាងជើងនេះត្រូវធា
នាការជំនុំជំរះឲ្យសមស្របនឹងបទដ្ឋានអន្តរជាតិ។ នាថ្ងៃដ៏ដែលអាមេរិកបាន
ប្រឆាំងជំទាស់សាលក្រមអំពីការប្រហារជីវិតរាល់អ្នកកាត់ទោសពោលខាងលើ
របស់អេហ្ស៊ីប។ ក្នុងពេលនោះ ក្រសួងការបរទេសអ៊ីតាលីក៏បាននាំជេញសេចក្តី
ប្រកាសដែលបានលើកច្បាស់ថា៖ អ៊ីតាលីរក្សារទស្សនៈលុបចោលការប្រហារ
ជីវិតពីយូរណាស់មកហើយ ព្រមទាំង សង្ឃឹមថា៖ អេហ្ស៊ីបនឹងពិនិត្យមើលឡើងវិញ សាលក្រមពោលខាងលើ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ