EU អះអាងថាកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់កំពុងដំណើរការប្រកបដោយប្រសិទ្ធភាព

(VOVWORLD) -នាថ្ងៃទី ១១ មករានៅ Brussels បណ្ដារដ្ឋមន្ត្រី ការបរទេសអង់គ្លេស អាល្លឺម៉ង និង បារាំង បានអះអាងថាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ជាមួយក្រុម P5 + 1។ (រួមមាន អាមេរិក អង់គ្លេស បារាំង រុស្ស៊ី ចិន និងអាល្លឺម៉ង់)
EU អះអាងថាកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់កំពុងដំណើរការប្រកបដោយប្រសិទ្ធភាព - ảnh 1EU អះអាងថាកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់កំពុងដំណើរការប្រកបដោយប្រសិទ្ធភាព 

នាថ្ងៃទី ១១ មករានៅ Brussels បណ្ដារដ្ឋមន្ត្រី ការបរទេសអង់គ្លេស អាល្លឺម៉ង និង បារាំង បានអះអាងថាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ជាមួយក្រុម P5 + 1។ (រួមមាន អាមេរិក អង់គ្លេស បារាំង រុស្ស៊ី ចិន និងអាល្លឺម៉ង់) ដែលទទួលបានកាលពីឆ្នាំ ២០១៥ ឫហៅថាផែនការសកម្មភាពលើគ្រប់ជ្រុងជ្រោយរួម(JCPOA) គឺដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងបី គឺអង់គ្លេស បារាំង និងអាល្លឺម៉ង់និងសមភាគីអ៊ីរ៉ង់លោក Javad Zarif បានជួបប្រជុំ នៅទីក្រុង Brussels ដែលដឹកនាំដោយតំណាងជាន់ខ្ពស់សហភាពអឺរ៉ុបស្ដីពីគោលនយោបាយសន្តិសុខ និងកិច្ចការបរទេស លោក Federica Mogherini ដើម្បីអះអាងឡើងវិញនូវការគាំទ្រចំពោះ JCPOA មុនពេលប្រធានាធិបតីអាមេរិក ចេញសេចក្ដីសម្រេចចិត្តស្ដីពីការរឹតបន្តឹងទណ្ឌកម្មសំដៅទៅលើអ៊ីរ៉ង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ