EURO ២០១៦ប្រារព្ធជាផ្លូវការ

EURO ២០១៦ប្រារព្ធជាផ្លូវការ - ảnh 1
ការសំដែងរបាំគួរឲ្យចាប់ អារម្មណ៍ដោយចំណងជើងថា “សួនផ្កាបារាំង”

(VOVworld) - នារសៀលថ្ងៃទី១០ មិថុនា (តាមម៉ោងបារាំង) ពិធីប្រារព្ធនៃការប្រកួត
បាល់ទាត់ជើងឯកទ្វីបអឺរ៉ុប (EURO ២០១៦) បានប្រព្រឹត្តទៅនៅកីឡាដ្ឋាន Stade de
France នៅទីក្រុង Saint-Denis ប៉ែកខាងជើងរដ្ឋធានីប៉ារីស។ពិធីនេះបានប្រព្រឹត្តទៅ
ក្នុងរយៈពេល១៥នាទីដោយឈុតសំដែងដ៏សប្បាយរីករាយនិងចម្រុះពណ៌របស់អ្នក
ស្ម័គ្រចិត្តរាប់រយនាក់មកពីប្រទេសជាង៦០។កីឡាដ្ឋាន Stade de France ដោយមាន
កៅអីជាង៥ហ្មឺនត្រូវបានគ្របដណ្ដប់ដោយពណ៌លឿងនិងខៀវ ជាពណ៌ពិសេស
ដោយឡែកនៃឯកសណ្ឋានក្រុមបាល់ទាត់ ជម្រើសជាតិរូម៉ានីនិងបារាំង។ចាប់ផ្ដើម
ពិធីប្រារព្ធគឺការសំដែងរបាំគួរឲ្យចាប់ អារម្មណ៍ដោយចំណងជើងថា “សួនផ្កាបារាំង”
។បទចម្រៀងជាផ្លូវការរបស់ EURO ២០១៦ “This one’s for you” ត្រូវបានសំដែង
យ៉ាងរស់រវើកដោយការគួបផ្សំរបស់ឌីជេល្បី ឈ្មោះ David Guetta និងតារាចំរៀង
ជនជាតិស៊ុយអែត Zara Larsson។ពិធីប្រា រព្ធបញ្ចប់ដោយការសំដែងរបស់ក្រុមយន្ត
ហោះបញ្ចេញផ្សែងបង្កឡើងរូបភាព ទង់ជាតិបារាំងឆ្លងកាត់កីឡាដ្ឋាន។បន្ទាប់
នោះគឺការប្រកួតរវាងក្រុមបាល់ទាត់ ជម្រើសជាតិបារាំងជាមួយក្រុមបាល់ទាត់
ជម្រើសជាតិរូម៉ានី។ដើម្បីធានាសន្តិសុខ សំរាប់ការប្រកួតឆ្នាំនេះ ប្រទេសម្ចាស់
ផ្ទះបានដាក់ពង្រាយប៉ូលីសនិងបុគ្គលិក សន្តិសុខជិត៩ហ្មឺននាក់ ចំណាយប្រាក់
ចំនួនរាប់លានអឺរ៉ូដើម្បីរៀបចំកាម៉េរាតាម ដានក៏ដូចជារៀបចំវគ្គហាត់សមជា
ច្រើនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ