Fatah និង Hamas សម្រេចបញ្ឍប់ជំលោះនៅ Gaza

(VOVworld) – នាថ្ងៃទី ១៩ វិច្ឆិកា បណ្ដាភាគី Fatah និង Hamas នៅប៉ាឡេស្ទីន
បានឲ្យដឹងថា៖ ភាគីទាំង ២ បានសម្រេចបញ្ឍប់ជំលោះ។ កាយវិការនេះបាន បង្ហាញពីចំណងសាមគ្គីភាពនៅត្រើយខាងលិច ក្នុងវិបត្តិនៅ Gaza។ នាថ្ងៃដ៏
ដែល រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែល លោក  Yuval Steinitz បានប្រកាស​ថា៖ រដ្ឋាភិបាលនៃប្រទេសនេះបានពន្យាពេលសំរាប់ភាគី Hamas ក្នុងរង្វង់ ៣៦
ម៉ោង ត្រូវបញ្ឃប់ការបាញ់កាំជ្រួចទៅលើអ៊ីស្រាអែល​ បើសិនជាមិនគោរពតាម
Tel Alviv នឹងបើកទូលាយ យទ្ធនាការយោធារបស់ខ្លួននៅ Gaza ។ នាយប់ថ្ងៃដ៏
ដែល ក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. បានដំណើរកិច្ចប្រជុំសម្ងាត់អំពីសេចក្តីថ្លែង
ការណ៍មួយ ដែលទាក់ទិនដល់បណ្ដាការប៉ះទង្កិចដែលកំពុងឡើងជណ្ដើររវាង
អ៊ីស្រាអែលនិងជនប្រដាប់អាវុធប៉ាឡេស្ទីន ក្នុងរយៈពេលថ្មីៗនេះ។ បណ្ដារដ្ឋមន្ត្រី
ការបរទេសសហភាពអឺរ៉ុបនិងចិនបាន អំពាវនាវឲ្យភាគីទាំង ២ អត់ធ្មត់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ