Festival Hue 2014 ត្រូវបានបញ្ចប់ប្រកបដោយជោគជ័យ

Festival Hue 2014 ត្រូវបានបញ្ចប់ប្រកបដោយជោគជ័យ - ảnh 1
Festival Hue 2014 ត្រូវបានបញ្ចប់ប្រកបដោយជោគជ័យ(TTXVN)

(VOV)_នាយប់ថ្ងៃទី ២០ មេសា នៅទីក្រុង Hue (ភាគកណ្ដាលវៀត​ណាម) បាន
ប្រព្រឹត្ត ទៅពិធីបិទ Festival Hue 2014 ។ ក្រោយរយៈពេល៩ថ្ងៃ​ ប្រព្រឹត្តទៅ ដោយមាន កម្មវិធីពិធីបុណ្យ វប្បធម៌សិល្បះជាច្រើន Festival Hue 2014 បានទាក់ទាញមនុស្ស ជាង២,៤លាននាក់ចូលរួម​ ដែលក្នុងនោះ​មានភ្ញៀវទេសចរណ៍អន្តរជាតិជាង១០ សែននាក់ មកពីប្រទេសនិងតំបន់ដែនដីចំនួន១១៥។ ថ្លែងមតិនៅក្នុងពិធីបិទ លោក
 Ngo Hoa អនុប្រធានគណៈ​កម្មា​ធិការប្រជាជនខេត្ត Thua Thien Hue និងជាប្រធាន
គណ​ចាត់តាំង ​Festival Hue លើកទី៨ ឆ្នាំ ២០១៤ បានអោយដឹងថា៖ 

          “ ការសម្ដែងរបស់បណ្ដាគណៈប្រតិភូ ក្រុមសិល្បះជំនាញ ឬការសម្ដែង​របស់ សិល្បករ សិល្បការនីមិនជំនាញ មានការខុសគ្នា ប៉ុន្តែអ្វីៗទាំងអស់សុទ្ធតែបានឆ្ពោះ
ទៅការលើកដំកើងតំលៃវប្បធម៏ប្រពៃណី បង្ហាញស្មារតីសាមគ្គីភាព មិត្តភាព ធ្វើសមា
ហរណកម្ម និងអភិវឌ្ឍន៍ នាំមកនូវកម្លាំងរស់ថ្មីនិងមុខមាត់ថ្មីមួយសំរាប់អតីតរាជវាំងហ្វេ ​៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ