Fitch Solution៖ វិស័យតម្បាញញកាត់ដេររបស់វៀតណាមទទួលបាននូវផលប្រយោជន៍ដោយសារការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក

(VOVWORLD) - បើប្រៀបធៀបទៅនឹងប្រទេសដទៃទៀតក្នុងតំបន់ សន្ទស្សន៍នេះ គឺមានកំរិតខ្ពស់ ហើយវិស័យវាយនភ័ណ្ឌនិងសម្លៀកបំពាក់នឹងក្លាយជាកត្តាដ៏ល្អមួយ សម្រាប់ការបង្កើនប្រាក់ចំណូលវិនិយោគនាពេលអនាគត។

យោងតាមព័ត៌មានដែលទើបបាន Fitch Solution នាំចេញថា វិស័យវាយនភណ្ឌនិងសម្លៀកបំពាក់វៀតណាម ទទួលបាននូវផលប្រយោជន៍ ពីនិន្នាការនៃខ្សែសង្វាក់ផ្គត់ផ្គង់។ ជាក់ស្តែងគឺ Fitch Solution បានវាយតម្លៃនូវសន្ទស្សន៍ហានិភ័យប្រតិបត្តិការរបស់វៀតណាមទទួលបាន ៥២,៣ ពិន្ទុ។ បើប្រៀបធៀបទៅនឹងប្រទេសដទៃទៀតក្នុងតំបន់ សន្ទស្សន៍នេះគឺមានកំរិតខ្ពស់ ហើយវិស័យវាយនភ័ណ្ឌនិងសម្លៀកបំពាក់នឹងក្លាយជាកត្តាដ៏ល្អមួយ សម្រាប់ការបង្កើនប្រាក់ចំណូលវិនិយោគនាពេលអនាគត។

សូមគូសបញ្ជាក់ថា អត្រាកំណើនជាមធ្យមនៃវិស័យសម្លៀកបំពាក់របស់វៀតណាមនៅអំឡុងឆ្នាំ ២០១០ - ២០១៩ បានកើនឡើង ១៥,៨% ដែលធ្វើឱ្យវៀតណាមក្លាយជាប្រទេសនាំចេញសម្លៀកបំពាក់ធំជាងគេទី ២ នៅលើពិភពលោក បន្ទាប់ពីចិន។ យោងតាម Fitch Solution ជោគជ័យរបស់វៀតណាមគឺមកពីកត្តាជាច្រើន ដូចជាកម្មករវ័យក្មេងនិងចំណាយលើកម្លាំងពលកម្មទាបផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ