Fitch បង្កើនចំណាត់ថ្នាក់កិត្យានុភាពរបស់វៀតណាម

(VOVWORLD) - នាថ្ងៃទី១៤ ខែឧសភា ទីភ្នាក់ងាររៀបចំណាត់ថ្នាក់អន្តរជាតិ Fitch បានសម្រេច បង្កើនចំណាត់ថ្នាក់កិត្យានុភាពរបស់វៀតណាមពីកំរិត "BB-" ឡើងទៅកំរិត " BB " ជាមួយការរំពឹងទុកស្ថិរភាពមួយ ដោយសារតែមានការរក្សាទុកបម្រុង រូបិយប័ណ្ណបរទេសកើនឡើង គួបផ្សំជាមួយកំណើនសេដ្ឋកិច្ចដ៏រឹងមាំ។
Fitch បង្កើនចំណាត់ថ្នាក់កិត្យានុភាពរបស់វៀតណាម - ảnh 1 Fitch បង្កើនចំណាត់ថ្នាក់កិត្យានុភាពរបស់វៀតណាម

ការបង្កើនចំណាត់ថ្នាក់ឥណទាននេះបានធ្វើឱ្យប្រទេសវៀតណាមស្ថិតនៅក្នុង ចំណោមក្រុមប្រទេសដែលមានកំរិតព្យាករណ៍ខ្ពស់ទីពីរ ស្មើនឹងកូស្តារីកា។ Fitch ក៏ព្យាករណ៍អំពីការរក្សាទុកបំរុងរូបិយប័ណ្ណបរទេសរបស់វៀតណាម អាចកើន ឡើងពី ៤៩ ពាន់លានដុលារអាមេរិកក្នុងឆ្នាំ២០១៧ ឡើងទៅប្រមាណ ៦៦ ពាន់លានដុលារអាមេរិកក្នុងចុង ឆ្នាំ២០១៨ ខណៈពេលដែលបំណុល សាធារណៈអាចចុះបន្ថយមកកំរិតក្រោម ៥០% នៃផលិតផលក្នុងស្រុកសរុប (GDP) មុនឆ្នាំ២០១៩ ផងដែរ ។ យោងតាមការគ្រោងទុករបស់ Fitch ដែរ សេដ្ឋកិច្ចរបស់វៀតណាមអាចកើនឡើងដល់ ៦,៧% ក្នុង ឆ្នាំ ២០១៨ ដោយ ក្លាយជាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍លឿនបំផុតនៅអាស៊ី-ប៉ាស៊ីហ្វិក និងក្នុង ចំណោមប្រទសមានចំណាត់ថ្នាក់ឥណទាន BB ផងដែរ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ